Virtues

84បញ្ជីហាទីស្ហ 11ប្រភេទរង

បញ្ជីហាទីស្ហ 84

“ពិតប្រាកដណាស់ ប្រការដែលគេអនុញ្ញាតឲ្យ(ប្រការហាឡាល់) គឺច្បាស់លាស់ ហើយប្រការដែលគេហាមឃាត់(ប្រការហារ៉ាំ) ក៏ច្បាស់លាស់ដែរ
“ប្រសិនបើពួកអ្នកប្រគល់ការទុកចិត្តលើអល់ឡោះយ៉ាងពិតប្រាកដនោះ ទ្រង់ប្រាកដជានឹងប្រទានលាភសក្ការៈដល់ពួកអ្នក ដូចដែលទ្រង់ប្រទានលាភសក្ការៈដល់សត្វបក្សាបក្សីទាំងឡាយដូច្នោះដែរ។ ពួកវាចេញពីសំបុកនៅពេលព្រឹកដោយពោះទទេ ហើយវិលត្រឡប់មកវិញនៅពេលល្ងាចដោយអាហារពេញពោះ”។
“ចូរឲ្យអណ្ដាតរបស់អ្នកសើមជាប់ជានិច្ចដោយការរលឹកទៅចំពោះអល់ឡោះ”។
“អ្នកដែលមើលថែស្ត្រីមេម៉ាយ និងជនក្រីក្រ គឺដូចជាអ្នកតស៊ូក្នុងផ្លូវអល់ឡោះ ឬដូចជាអ្នកដែលឈរសឡាតពេលយប់និងបួសពេលថ្ងៃ”។
“ចូរពួកអ្នកកុំចាត់ទុកផ្ទះរបស់ពួកអ្នកជាផ្នូរ ហើយចូរពួកអ្នកកុំយកផ្នូររបស់ខ្ញុំធ្វើជាកន្លែងធ្វើបុណ្យ។ ប៉ុន្ដែចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំចុះ ព្រោះការសឡាវ៉ាតរបស់ពួកអ្នកនឹងមកដល់ខ្ញុំ ទោះជាពួកអ្នកស្ថិតនៅទីណាក៏ដោយ”។
“សឡាតទាំងប្រាំពេល ពីជុមអាត់(ថ្ងៃសុក្រ)មួយទៅជុមអាត់មួយ និងពីខែរ៉ម៉ាហ្ទនមួយទៅខែរ៉ម៉ាហ្ទនមួយទៀត វាជម្រុះចោលនូវបាបកម្មដែលនៅចន្លោះនោះ ដរាបណាគេជៀសវាងពីបាបកម្មធំៗ”។
“គ្មានអ្វីមួយដែលកើតឡើងចំពោះអ្នកមូស្លីម ដូចជាការនឿយហត់ ជំងឺ ការព្រួយបារម្ភ ទុក្ខព្រួយ ការឈឺចាប់ ឬទុក្ខវេទនា សូម្បីតែបន្លាមួយដែលមុតគេ លើកលែងតែអល់ឡោះជាម្ចាស់នឹងលុបលាងអំពើបាបរបស់ជននោះតាមរយៈប្រការទាំងនោះ”។
“ពិតប្រាកដណាស់ ប្រការដែលគេអនុញ្ញាតឲ្យ(ប្រការហាឡាល់) គឺច្បាស់លាស់ ហើយប្រការដែលគេហាមឃាត់(ប្រការហារ៉ាំ) ក៏ច្បាស់លាស់ដែរ
“ប្រសិនបើពួកអ្នកប្រគល់ការទុកចិត្តលើអល់ឡោះយ៉ាងពិតប្រាកដនោះ ទ្រង់ប្រាកដជានឹងប្រទានលាភសក្ការៈដល់ពួកអ្នក ដូចដែលទ្រង់ប្រទានលាភសក្ការៈដល់សត្វបក្សាបក្សីទាំងឡាយដូច្នោះដែរ។ ពួកវាចេញពីសំបុកនៅពេលព្រឹកដោយពោះទទេ ហើយវិលត្រឡប់មកវិញនៅពេលល្ងាចដោយអាហារពេញពោះ”។
នៅពេលដែលខ្ញុំបម្រើរបស់អល់ឡោះម្នាក់សាងបាបកម្ម បន្ទាប់មក គេពោលថា៖ “اللَّهُمَّ اغْفِرْ لِي ذَنْبِي” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំផង)
“រាល់ទង្វើល្អទាំងអស់ គឺជាការបរិច្ចាគទាន”។
“មិនចូលឋានសួគ៌ឡើយអ្នកដែលកាត់ផ្ដាច់ចំណងសាច់សាលោហិត”។
“ជនណាចង់ឲ្យគេបង្កើនលាភសក្ការៈ និងបង្កើនអាយុរបស់ខ្លួនឲ្យបានយឺនយូរ ចូរឲ្យគេផ្សារភ្ជាប់ចំណងសាច់សាលោហិតរបស់ខ្លួន”។
“ការបួងសួង គឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)
“គ្មានអ្វីមួយដែលឧត្តុង្គឧត្តមចំពោះអល់ឡោះជាម្ចាស់ជាងការបួងសួងឡើយ”។
“បុគ្គលណាសូត្រថា៖ "سُبْحَانَ اللهِ وَبِحَمْدِهِ" (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) ចំនួនមួយរយដងក្នុងមួយថ្ងៃ គេនឹងអភ័យទោសឲ្យជននោះ ទោះជាបាបកម្មនោះច្រើនដូចពពុះទឹកសមុទ្រក៏ដោយ”។
“បុគ្គលណាសូត្រថា៖ "لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ الـمُلْكُ وَلَهُ الحَمْدُ ؛ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់គឺជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) ចំនួន១០ដង
“បុគ្គលណាដែលអល់ឡោះប្រាថ្នាចង់ឲ្យរូបគេបានល្អ ទ្រង់នឹងឲ្យជននោះយល់ដឹងអំពីសាសនា(អ៊ីស្លាម)
“បុគ្គលណាសូត្រមួយតួអក្សរនៃគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) រូបគេនឹងទទួលបានផលបុណ្យមួយ ហើយផលបុណ្យមួយនេះ នឹងក្លាយទៅដប់
“បុគ្គលគ្រប់រូបដែលធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ដោយស្មោះសចេញពីចិត្ដរបស់ខ្លួននោះ អល់ឡោះជាម្ចាស់នឹងហាមឃាត់រូបគេអំពីឋាននរក
ពិតប្រាកដណាស់ សិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើទាំងឡាយ គឺពួកគេត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ។ ចំណែកឯសិទ្ធិរបស់ខ្ញុំបម្រើទាំងឡាយចំពោះអល់ឡោះវិញ គឺទ្រង់មិនដាក់ទណ្ឌកម្មចំពោះអ្នកដែលមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ
ជនណាដែលស្លាប់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋានសួគ៌។ ហើយជនណាដែលស្លាប់ដោយបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋាននរក”។
“ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងជ្រើសរើសបុរសម្នាក់ពីក្នុងចំណោមប្រជាជាតិរបស់ខ្ញុំមុនគេបង្អស់នៅថ្ងៃបរលោក
“ខ្ញុំសូមផ្តាំផ្ញើពួកអ្នកឲ្យកោតខ្លាចអល់ឡោះ ហើយត្រូវស្តាប់បង្គាប់ និងគោរពតាមមេដឹកនាំ ទោះបីមេដឹកនាំនោះ ជាទាសករក៏ដោយ។ ហើយបន្ទាប់ពីខ្ញុំទៅ ពួកអ្នកនឹងឃើញមានការខ្វែងយោបល់គ្នាយ៉ាងខ្លាំងក្លា។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ា(ស៊ុណ្ណះ)របស់ខ្ញុំ និងមាគ៌ារបស់អ្នកគ្រប់គ្រងដ៏ឈ្លាសវៃដែលត្រូវបានគេចង្អុលបង្ហាញផ្លូវឲ្យ(ឃូឡាហ្វាកអើររ៉ស្ហ៊ីទីន)។
“នៅពេលដែលអ្នកអាហ្សានសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ ពេលនោះ ម្នាក់ៗនៃពួកអ្នកត្រូវសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ ។
“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងបានបែងចែកសឡាតរវាងយើង និងខ្ញុំបម្រើរបស់យើងជាពីរចំណែក ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេសុំ។ ដូចនេះ នៅពេលដែលខ្ញុំបម្រើរបស់យើងសូត្រថា៖ “الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។) អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ “حَمِدَنِي عَبْدِي”(ខ្ញុំបម្រើរបស់យើងបានថ្លែងសរសើរយើង)។ នៅពេលដែលគេសូត្រថា៖ “الرَّحْمَنِ الرَّحِيمِ” (ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់) អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ “ أَثْنَى عَلَيَّ عَبْدِي “ (ខ្ញុំបម្រើរបស់យើងបានកោតសរសើរមកចំពោះយើង)។ ហើយនៅពេលដែលគេសូត្រថា៖ “ مَالِكِ يَوْمِ الدِّينِ “ (ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ(បរលោក)។) ទ្រង់បានមានបន្ទូលថា៖ “ مَجَّدَنِي عَبْدِي “ (ខ្ញុំបម្រើរបស់យើងបានលើកតម្កើងយើង) ហើយទ្រង់មានបន្ទូលទៀតដែរថា៖ “ فَوَّضَ إِلَيَّ عَبْدِي “(ខ្ញុំបម្រើរបស់យើងបានប្រគល់កិច្ចការរបស់គេមកយើង)។ ហើយនៅពេលដែលគេសូត្រថា៖ “ إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ “ (ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយ ចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។) ទ្រង់បានមានបន្ទូលថា៖ “هَذَا بَيْنِي وَبَيْنَ عَبْدِي وَلِعَبْدِي مَا سَأَلَ” នេះគឺរវាងយើង និងខ្ញុំបម្រើរបស់យើង ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេស្នើសុំ។ ហើយនៅពេលដែលគេសូត្រថា៖ اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ
“ពិតប្រាកដណាស់ ខ្ញុំមិនបានសុំឲ្យពួកអ្នកស្បថដោយចោទប្រកាន់ចំពោះពួកអ្នកនោះទេ។ ក៏ប៉ុន្ដែ ម៉ាឡាអ៊ីកាត់ជីព្រីលបានមកជួបខ្ញុំ ហើយបានប្រាប់ខ្ញុំថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានលើកសរសើរពីពួកអ្នកនៅចំពោះមុខម៉ាឡាអ៊ីកាត់ទាំងឡាយ”។
“លុយមួយទីណើរដែលល្អជាងគេបំផុតដែលបុរសចំណាយ គឺទីណើរដែលគេចំណាយទៅលើក្រុមគ្រួសាររបស់ខ្លួន និងទីណើរដែលគេចំណាយទៅលើជំនិះរបស់ខ្លួនក្នុងមាគ៌ាអល់ឡោះ ហើយនិងទីណើរដែលគេចំណាយទៅលើមិត្ដភក្ដិរបស់ខ្លួនក្នុងមាគ៌ាអល់ឡោះ”។
“ជនណាចិញ្ចឹមបីបាច់ថែរក្សាកូនស្រីពីរនាក់ រហូតដល់ពួកនាងទាំងពីរឈានដល់ភាពពេញវ័យ នៅថ្ងៃបរលោក ខ្ញុំនិងជននោះ គឺដូចជាម្រាមពីរនេះ”។ ហើយលោកបានភ្ជាប់ម្រាមដៃរបស់លោកចូលគ្នា។
“ពួកអ្នកនឹងមិនអាចចូលឋានសួគ៌បានឡើយ លុះត្រាតែពួកអ្នកមានជំនឿ ហើយពួកអ្នកគ្មានជំនឿឡើយ លុះត្រាតែ ពួកអ្នកចេះស្រលាញ់គ្នា។ តើពួកអ្នកចង់ឲ្យខ្ញុំបង្ហាញពួកអ្នកពីប្រការមួយដែលពួកអ្នកធ្វើវាទៅ នោះពួកអ្នកនឹងចេះស្រលាញ់គ្នាដែរឬទេ? ចូរពួកអ្នកផ្សព្វផ្សាយសាឡាម(គារវកិច្ច)ក្នុងចំណោមពួកអ្នក”។
តើអំពើល្អណាមួយដែលអល់ឡោះស្រឡាញ់ជាងគេ? លោកបានឆ្លើយថា៖ “គឺការសឡាតទាន់ពេលវេលារបស់វា”។ គាត់សួរថា៖ បន្ទាប់មក តើអ្វីទៅ? លោកបានឆ្លើយថា៖ “បន្ទាប់មក គឺកតញ្ញូចំពោះឪពុកម្តាយ”។ គាត់សួរទៀតថា៖ បន្ទាប់ មក តើអ្វីទៀត? លោកបានឆ្លើយថា៖ “គឺការតស៊ូក្នុងមាគ៌ាអល់ឡោះ”
“ការជឿលើប្រផ្នូលសត្វស្លាប គឺជាអំពើស្ហ៊ីរិក។ ការជឿលើប្រផ្នូលសត្វស្លាប គឺជាអំពើស្ហ៊ីរិក។ ការជឿលើប្រផ្នូលសត្វស្លាប គឺជាអំពើស្ហ៊ីរិក”(បីដង)។ គ្មាននរណាម្នាក់ក្នុងចំណោមពួកយើង លើកលែងតែមាន(គំនិតបែបនេះ)។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់លុបបំបាត់វាតាមរយៈការប្រគល់ការទុកចិត្ត(លើទ្រង់)។
សូមស្បថនឹងអល់ឡោះ! ប្រសិនបើអល់ឡោះចង្អុលបង្ហាញបុរសណាម្នាក់(ឲ្យចូលអ៊ីស្លាម)តាមរយៈអ្នក គឺវាល្អប្រសើរសម្រាប់អ្នកជាងការដែលអ្នកមានសត្វអូដ្ឋពណ៌ក្រហមទៅទៀត”។
“ចូរពួកអ្នកកោតខ្លាចអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក ហើយចូរពួកអ្នកប្រតិបត្តិសឡាតទាំងប្រាំពេល បួសក្នុងខែរ៉ម៉ាហ្ទន បរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកអ្នក និងស្តាប់បង្គាប់ថ្នាក់ដឹកនាំរបស់ពួកអ្នក នោះពួកអ្នកនឹងបានចូលឋានសួគ៌ព្រះជាម្ចាស់របស់ពួកអ្នក”។
“តើចង់ឲ្យខ្ញុំចង្អុលបង្ហាញប្រាប់ពួកអ្នកពីអ្វីដែលធ្វើឲ្យអល់ឡោះជម្រុះនូវបាបកម្ម និងលើកតម្កើងឋានៈ(នៅក្នុងឋានសួគ៌)ដែរឬទេ”
“តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់ពួកអ្នកពីទង្វើដ៏ល្អបំផុតរបស់ពួកអ្នក ស្អាតស្អំបំផុតនៅចំពោះម្ចាស់របស់ពួកអ្នក លើកឋានៈរបស់ពួកអ្នកឲ្យខ្ពស់ខ្ពស់បំផុត
“អាប់ឱនហើយ អាប់ឱនហើយ អាប់ឱនហើយ”។ មានគេសួរថា៖ តើនរណាទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺអ្នកដែលនៅទាន់អ្នកមានគុណរបស់ខ្លួនម្នាក់ ឬទាំងពីរនាក់ពេលដែលលោកមានវ័យចាស់ជរា តែគេមិនបានចូលឋានសួគ៌”។
ពួកអាល់មូហ្វើររីទូន បានទៅមុនហើយ
“នៅយប់ដែលគេនាំខ្ញុំអ៊ិសរ៉ក ខ្ញុំបានជួបនឹងណាពីអ៊ីព្រហ៊ីម ហើយលោកបានមានប្រសាសន៍ថា៖ ឱមូហាំម៉ាត់! ចូរអ្នកនាំសាឡាម(គារវកិច្ច)អំពីខ្ញុំដល់ប្រជាជាតិរបស់អ្នក និងចូរអ្នកប្រាប់ពួកគេថា ឋានសួគ៌ គឺជាដីល្អ ទឹកសាប
“ប្រសិនបើអ្នកបានធ្វើដូចអ្វីដែលអ្នកនិយាយមែន គឺហាក់ដូចជាអ្នកបានធ្វើឲ្យពួកគេទទួលទាននូវផេះក្ដៅ ហើយអ្នកនឹងទទួលបានការជួយពីអល់ឡោះលើពួកគេជានិច្ច ដរាបណាអ្នកនៅធ្វើដូច្នោះ”។
“ក្រុមណាមួយដែលក្រោកចេញពីកន្លែងជួបជុំដោយមិនបានរំលឹកទៅចំពោះអល់ឡោះជាម្ចាស់នៅកន្លែងនោះទេនោះ គឺពួកគេក្រោកចេញ(ពីទីនោះ)ដូចជាក្រោកចេញពីសពសត្វលា ហើយពួកគេនឹងមានការស្ដាយក្រោយជាមិនខាន”។
“ចូរឲ្យអណ្ដាតរបស់អ្នកសើមជាប់ជានិច្ចដោយការរលឹកទៅចំពោះអល់ឡោះ”។
“ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកផ្សព្វផ្សាយសាឡាម ផ្តល់ចំណីអាហារ ផ្សារភ្ជាប់ទំនាក់ទំនងសាច់ញាតិ និងប្រតិបត្តិសឡាតនៅពេលយប់ខណៈពេលដែលមនុស្សម្នាកំពុងគេងលក់ នោះពួកអ្នកនឹងបានចូលឋានសួគ៌ដោយសុវត្ថិភាព”។
“អ្នកដែលសូត្រគម្ពីរគួរអានដោយស្ទាត់ជំនាញ រូបគេនឹងមានឋានៈស្មើនឹងម៉ាឡាអ៊ីកាត់ដែលមានកិត្ដិយសថ្លៃថ្នូរ អនុវត្ដតាមបទបញ្ជា។ ចំណែកឯអ្នកដែលសូត្រគម្ពីរគួរអាន ហើយរូបគេមានការរអាក់រអួល និងមានការលំបាកនោះ រូបគេនឹងទទួលបានផលបុណ្យពីរ”។
“មិនចូលឋាននរកឡើយ បុរសដែលបានចូលរួមក្នុងសង្គ្រាមហ្ពាទើរ និងអាល់ហ៊ូទៃពីយ៉ះ”។
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់ អាពូហ្ពាកើរ និងអ៊ូមើរ ថា៖ “អ្នកទាំងពីរនេះ គឺជាចៅហ្វាយនៃមនុស្សវ៍័យចំណាស់នៅក្នុងឋានសួគ៌ ចាប់តាំងពីអ្នកជំនាន់មុន រហូតដល់អ្នកជំនាន់ក្រោយ លើកលែងតែបណ្ដាណាពី និងបណ្តារ៉សូលទាំងឡាយប៉ុណ្ណោះ”។
ឱរ៉ស៊ូលុលឡោះ! គ្មានបាបកម្មធំតូចណាមួយនោះឡើយ លើកលែងតែខ្ញុំបានប្រព្រឹត្តវា។ ណាពី ﷺ បានសួរថា៖ “តើអ្នកមិនបានធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ មានតែអល់ឡោះ ហើយពិតណាស់មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះទេឬ”?
“ទង្វើទាំងឡាយមានប្រាំមួយប្រភេទ។ ចំណែកឯមនុស្សមានបួនប្រភេទ។ (ទង្វើទាំងប្រាំមួយប្រភេទ)គឺមាន កត្តាចាំបាច់ទាំងពីរ មួយស្មើមួយ អំពើល្អមួយស្មើដប់ និងអំពើល្អមួយស្មើប្រាំពីររយ
“ពិតប្រាកដណាស់ ក្នុងចំណោមសញ្ញានៃថ្ងៃបរលោក គឺ ចំណេះដឹងត្រូវបានគេដកយក ភាពល្ងង់ខ្លៅ អំពើហ្ស៊ីណា និងការផឹកស្រាមានកាន់តែច្រើន។ ចំណែកឯបុរសមានកាន់តែតិច ខណៈដែលស្រ្តីមានកាន់តែច្រើន រហូតដល់ស្ត្រីហាសិបនាក់ គឺស្ថិតនៅក្រោមការមើលថែរបស់បុរសតែម្នាក់ប៉ុណ្ណោះ”។
ណាពី ﷺ លោកបានរំលឹកអំពីរឿងមួយ។ ក្រោយមក លោកបានមានប្រសាសន៍ថា៖ “នោះគឺនៅពេលដែលដល់ពេលវេលាដែលចំណេះដឹងត្រូវបាត់បង់
“ចូរពួកអ្នកកុំស្វែងរកចំណេះវិជ្ជាដើម្បីបង្អួតអ្នកចេះដឹង ឬក៏ដើម្បីជជែកដេញដោលនឹងមនុស្សល្ងង់
“អល់ឡោះជាម្ចាស់ទ្រង់លើកយកផ្លូវត្រង់មួយធ្វើជាឧទាហរណ៍
“តើម្នាក់ៗនៃពួកអ្នកចង់បានដែរឬទេនៅពេលដែលរូបគេត្រឡប់ទៅកាន់គ្រួសាររបស់ខ្លួនវិញ គឺប្រទះឃើញសត្វអូដ្ឋញីផើម និងធាត់ៗចំនួនបីក្បាលនោះ
“(នៅថ្ងៃបរលោក)គេនិយាយទៅកាន់ជនគួរអានថា៖ ចូរអ្នកសូត្រ និងបង្កើនឋានៈ។ ចូរអ្នកសូត្រដូចដែលអ្នកបានសូត្រវានៅក្នុងលោកិយ ព្រោះឋានៈចុងក្រោយរបស់អ្នក គឺស្ថិតនៅលើអាយ៉ាត់ចុងក្រោយដែលអ្នកសូត្រវា”។
“អ្នកដែលលាតត្រដាងការសូត្រគម្ពីរគួរអាន ដូចជាអ្នកដែលលាតត្រដាងការបរិច្ចាគទាន ហើយអ្នកដែលលាក់បាំងការសូត្រគម្ពីរគួរអាន ដូចជាអ្នកដែលលាក់បាំងការបរិច្ចាគទានដូច្នោះដែរ”។
ពួកគាត់រៀនសូត្រគម្ពីរគួរអានពីរ៉ស៊ូលុលឡោះ ﷺ ចំនួនដប់អាយ៉ាត់ ហើយពួកគាត់មិនរៀនដប់អាយ៉ាត់ផ្សេងទៀតឡើយ លុះត្រាតែពួកគាត់យល់ដឹង និងបានអនុវត្តនូវអ្វីដែលមានក្នុងអាយ៉ាត់ទាំងនោះសិន
ឱអាពូអាល់មុនហ្សៀរ! តើអ្នកដឹងដែរឬទេថា តើអាយ៉ាត់ណាមួយនៃគម្ពីររបស់អល់ឡោះនៅជាមួយអ្នកដែលមានលក្ខណៈធំធេងជាងគេ”? គាត់បាននិយាយថា៖ ខ្ញុំបានឆ្លើយថា៖ គឺ៖ " اللهُ لا إلَهَ إِلا هُوَ الحَيُّ القَيُّومُ " (អាយ៉ាត់គួរស៊ីយ៍)។ គាត់បានបន្តថា៖ ពេលនោះ លោកបានអង្អែលទ្រូងខ្ញុំ ហើយមានប្រសាសន៍ថា៖ “ដោយអល់ឡោះ សូមឲ្យចំណេះដឹងមានភាពងាយស្រួលសម្រាប់អ្នកក្នុងការរៀនសូត្រផងចុះ ឱអាពូអាល់មុនហ្សៀរ”។
សូមមាពោលថា៖ “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ)។ តាមរយៈពាក្យនេះ ខ្ញុំនឹងធ្វើជាសាក្សីក្នុងការការពារឲ្យមានៅថ្ងៃបរលោក
“នៅពេលពួកអ្នកឮអ្នកអាហ្សាន(បានអាហ្សាន) ចូរពួកអ្នកសូត្រដូចអ្វីដែលអ្នកអាហ្សានបានសូត្រ។ បន្ទាប់មក ចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំ
នោះគឺស្ហៃតនដែលគេហៅវាថា ឃិនហ្សាប់។ ប្រសិនបើអ្នកមានអារម្មណ៍ចំពោះវា ចូរអ្នកសុំការបញ្ចៀសពីអល់ឡោះអំពីវា ហើយស្តោះផ្លុំទៅខាងឆ្វេងចំនួនបីដង
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនទទួលយកអំពើណាមួយឡើយ លើកលែងតែអំពើណាដែលធ្វើឡើងដោយភាពជ្រះថ្លាចំពោះទ្រង់ និងស្វែងរកការពេញចិត្តពីទ្រង់ប៉ុណ្ណោះ”។
“នៅពេលដែលមនុស្សស្លាប់ទៅ ទង្វើរបស់គេបានដាច់ លើកលែងតែបីប្រការប៉ុណ្ណោះគឺ សទើកោះជើរីយ៉ះ ឬចំណេះវិជ្ជាដែលគេទាញយកផលប្រយោជន៍ពីវា ឬកូនកតញ្ញូបួងសួងសុំពីអល់ឡោះឲ្យខ្លួន”។
“បុគ្គលណាសូត្រថា៖ "لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ الـمُلْكُ وَلَهُ الحَمْدُ ؛ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់គឺជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) ក្នុងមួយថ្ងៃចំនួនមួយរយដង
“ការនៅសមរភូមិមុខមួយថ្ងៃក្នុងផ្លូវរបស់អល់ឡោះ គឺល្អជាងលោកិយ និងអ្វីៗដែលមាននៅលើលោកិយ
មានម្តងនោះ អ្នកនាំសាររបស់អល់ឡោះ ﷺ ចូលទៅកន្លែងបន្ទោបង់។ ដូច្នេះ ខ្ញុំនិងអ្នកបម្រើម្នាក់ដែលមានអាយុប្រហែលនឹងខ្ញុំបាននាំយកធុងដែលពេញទៅដោយទឹកនិងដំបងមួយ។ បន្ទាប់មក លោកបានធ្វើការលាងសម្អាតដោយទឹក។
“ពិតប្រាកដណាស់ អល់ឡោះពិតជាបានឲ្យនាងចូលឋានសួគ៌តាមរយៈផ្លែល្មើនេះ ឬពិតជាបានដោះលែងនាងពីឋាននរកតាមរយៈផ្លែល្មើនេះ”។
“ការបួងសួងរបស់អ្នកអ៊ីស្លាមឲ្យបងប្អូនរបស់ខ្លួនដោយស្ងាត់ៗ គឺត្រូវបានគេទទួលយក
“ជួនកាលមនុស្សខ្លះសក់កន្ទ្រើងសុទ្ធតែដីត្រូវគេដេញចេញពីមុខផ្ទះ ប្រសិនបើជននោះបួងសួងសុំពីអល់ឡោះ នោះទ្រង់ប្រាកដជានឹងទទួលយក”។
“ការប្រៀបធៀបការចង្អុលបង្ហាញ និងចំណេះវិជ្ជាដែលអល់ឡោះបានបញ្ជូនខ្ញុំមក គឺប្រៀបដូចជាទឹកភ្លៀងដែលធ្លាក់លើដី
“ឧត្ដមភាពនៃអ្នកមានចំណេះដឹងទៅលើអ្នកដែលគោរពសក្ការៈ គឺដូចជាឧត្ដមភាពរបស់ខ្ញុំលើអ្នកដែលទាបជាងគេបំផុតនៃពួកអ្នក
“ខណៈពេលដែលបុរសម្នាក់កំពុងដើរតាមផ្លូវ គាត់បានប្រទះឃើញមែកឈើដែលមានបន្លាមួយនៅលើផ្លូវ គាត់ក៏កាត់វាចេញ។ ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានថ្លែងអំណរគុណចំពោះបុរសនោះ និងបានអភ័យទោសឲ្យគាត់”។
“ចូរពួកអ្នកសូត្រគម្ពីរគួរអាន ព្រោះវានឹងជួយអន្ដរាគមន៍ដល់ម្ចាស់របស់វានៅថ្ងៃបរលោក
“ជនណាទៅជួបនឹងអល់ឡោះជាម្ចាស់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយទេនោះ កំហុសឆ្គង(បាបកម្ម)ដែលរូបគេមានមិនអាចបង្កគ្រោះថ្នាក់អ្វីដល់រូបគេឡើយ។ ហើយជនណាបានស្លាប់ ខណៈដែលរូបគេបានធ្វើស្ហ៊ីរិកចំពោះទ្រង់នោះ ប្រការល្អ(ទង្វើកុសល)ដែលរូបគេមានមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់រូបគេឡើយ”។
“ពិតប្រាកដណាស់ អល់ឡោះមិនផ្ទំឡើយ ហើយក៏គ្មានការចាំបាច់ដែលទ្រង់ត្រូវផ្ទំនោះដែរ។
“ពិតប្រាកដណាស់ អ្នកដែលកោតខ្លាចអល់ឡោះជាងគេក្នុងចំណោមពួកអ្នក និងដឹងពីអល់ឡោះជាងគេក្នុងចំណោមពួកអ្នក គឺខ្ញុំ”។
“នៅពេលដែលខ្ញុំបម្រើអល់ឡោះដែលជាអ្នកអ៊ីស្លាម(ឬអ្នកមានជំនឿ)យកវូហ្ទុដោយគេបានលាងមុខរបស់ខ្លួន រាល់បាបកម្មនានាដែលគេបានមើលនឹងភ្នែករបស់គេនឹងហូរចេញពីមុខរបស់គេជាមួយទឹក(ឬជាមួយនឹងតំណក់ទឹកចុងក្រោយ)។
“តើអល់ឡោះមិនបានផ្តល់អ្វីឲ្យពួកអ្នកដើម្បីបរិច្ចាគទេឬ? ពិតប្រាកដណាស់ រាល់ការតាសពេស្ហ គឺជាការបរិច្ចាគទានមួយ។ រាល់ការតឹកពៀរ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះមីទ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះលីល គឺជាការបរិច្ចាគទានមួយ។ ការប្រើគ្នាឲ្យធ្វើអំពើល្អ គឺជាការបរិច្ចាគទានមួយ។ ការហាមឃាត់គ្នាពីអំពើអាក្រក់ គឺជាការបរិច្ចាគទានមួយ។ ហើយការដែលនរណាម្នាក់ក្នុងចំណោមពួកអ្នករួមមេត្រីជាមួយភរិយា ក៏ជាការបរិច្ចាគទានមួយដែរ"។
“បុគ្គលណាជួយដោះទុក្ខអ្នកមានជំនឿមួយក្នុងចំណោមទុក្ខនានាក្នុងលោកិយ អល់ឡោះជាម្ចាស់នឹងជួយដោះទុក្ខជននោះវិញក្នុងចំណោមទុក្ខនានានៅថ្ងៃបរលោក។
“ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកសារភាពកំហុស(តាវហ្ពាត់)ទៅកាន់អល់ឡោះជាម្ចាស់។ ជាការពិតណាស់ ខ្ញុំសារភាពកំហុសទៅកាន់ទ្រង់ក្នុងមួយថ្ងៃមួយរយដង”។
“ការគោរពសក្ការៈ(ធ្វើអ៊ីហ្ពាហ្ទាត់)ក្នុងពេលកលិយុគ គឺប្រៀបដូចជាការធ្វើចំណាកស្រុក(ហ៊ិជ្ជរ៉ោះ)មកកាន់ខ្ញុំ”។
“គ្មានមូស្លីមពីរនាក់ជួបគ្នា ហើយចាប់ដៃគ្នា លើកលែងតែពួកគេទាំងពីរត្រូវបានគេអភ័យទោសឲ្យមុនពេលដែលពួកគេបែកគ្នា”។
“សូមអល់ឡោះផ្តល់ពន្លឺដល់អ្នកដែលបានឮអ្វីមួយពីយើង ហើយផ្សព្វផ្សាយវាដូចដែលខ្លួនបានឮ។ ជួនកាលអ្នកដែលត្រូវគេផ្សព្វផ្សាយអាចយល់ជាងអ្នកដែលបានឮផ្ទាល់ទៅទៀត”។
ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើនរណាដែលខ្ញុំត្រូវធ្វើល្អជាមួយជាងគេ? លោកបានឆ្លើយថា៖ “គឺម្តាយរបស់អ្នក។ បន្ទាប់មក គឺម្តាយរបស់អ្នក។ បន្ទាប់មក គឺម្តាយរបស់អ្នក។ បន្ទាប់មក គឺឪពុករបស់អ្នក។ បន្ទាប់មកទៀត គឺអ្នកដែលជាប់សាច់ញាតិជិតជាងគេជាបន្តបន្ទាប់”។
“ប្រសិនបើមនុស្សបានដឹងនូវអ្វីដែលមាននៅក្នុងការអាហ្សាននិងការសឡាតនៅជួរទីមួយ ក្រោយមក ពួកគេគ្មានមធ្យោបាយអ្វីដើម្បីធ្វើដូច្នោះក្រៅតែពីការចាប់ឆ្នោត នោះពួកគេនឹងធ្វើការចាប់ឆ្នោតជាមិនខាន។