“ចូរពួកអ្នកកុំចាត់ទុកផ្ទះរបស់ពួកអ្នកជាផ្នូរ ហើយចូរពួកអ្នកកុំយកផ្នូររបស់ខ្ញុំធ្វើជាកន្លែងធ្វើបុណ្យ។ ប៉ុន្ដែចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំចុះ ព្រោះការសឡាវ៉ាតរបស់ពួកអ្នកនឹងមកដល់ខ្ញុំ ទោះជាពួកអ្នកស្ថិតនៅទីណាក៏ដោយ”។
“សឡាតទាំងប្រាំពេល ពីជុមអាត់(ថ្ងៃសុក្រ)មួយទៅជុមអាត់មួយ និងពីខែរ៉ម៉ាហ្ទនមួយទៅខែរ៉ម៉ាហ្ទនមួយទៀត វាជម្រុះចោលនូវបាបកម្មដែលនៅចន្លោះនោះ ដរាបណាគេជៀសវាងពីបាបកម្មធំៗ”។
“ជនណាចង់ឲ្យគេបង្កើនលាភសក្ការៈ និងបង្កើនអាយុរបស់ខ្លួនឲ្យបានយឺនយូរ ចូរឲ្យគេផ្សារភ្ជាប់ចំណងសាច់សាលោហិតរបស់ខ្លួន”។
“លុយមួយទីណើរដែលល្អជាងគេបំផុតដែលបុរសចំណាយ គឺទីណើរដែលគេចំណាយទៅលើក្រុមគ្រួសាររបស់ខ្លួន និងទីណើរដែលគេចំណាយទៅលើជំនិះរបស់ខ្លួនក្នុងមាគ៌ាអល់ឡោះ ហើយនិងទីណើរដែលគេចំណាយទៅលើមិត្ដភក្ដិរបស់ខ្លួនក្នុងមាគ៌ាអល់ឡោះ”។
“ជនណាចិញ្ចឹមបីបាច់ថែរក្សាកូនស្រីពីរនាក់ រហូតដល់ពួកនាងទាំងពីរឈានដល់ភាពពេញវ័យ នៅថ្ងៃបរលោក ខ្ញុំនិងជននោះ គឺដូចជាម្រាមពីរនេះ”។ ហើយលោកបានភ្ជាប់ម្រាមដៃរបស់លោកចូលគ្នា។
តើអំពើល្អណាមួយដែលអល់ឡោះស្រឡាញ់ជាងគេ? លោកបានឆ្លើយថា៖ “គឺការសឡាតទាន់ពេលវេលារបស់វា”។ គាត់សួរថា៖ បន្ទាប់មក តើអ្វីទៅ? លោកបានឆ្លើយថា៖ “បន្ទាប់មក គឺកតញ្ញូចំពោះឪពុកម្តាយ”។ គាត់សួរទៀតថា៖ បន្ទាប់ មក តើអ្វីទៀត? លោកបានឆ្លើយថា៖ “គឺការតស៊ូក្នុងមាគ៌ាអល់ឡោះ”
“ចូរពួកអ្នកកោតខ្លាចអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក ហើយចូរពួកអ្នកប្រតិបត្តិសឡាតទាំងប្រាំពេល បួសក្នុងខែរ៉ម៉ាហ្ទន បរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកអ្នក និងស្តាប់បង្គាប់ថ្នាក់ដឹកនាំរបស់ពួកអ្នក នោះពួកអ្នកនឹងបានចូលឋានសួគ៌ព្រះជាម្ចាស់របស់ពួកអ្នក”។
“តើចង់ឲ្យខ្ញុំចង្អុលបង្ហាញប្រាប់ពួកអ្នកពីអ្វីដែលធ្វើឲ្យអល់ឡោះជម្រុះនូវបាបកម្ម និងលើកតម្កើងឋានៈ(នៅក្នុងឋានសួគ៌)ដែរឬទេ”
“ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកផ្សព្វផ្សាយសាឡាម ផ្តល់ចំណីអាហារ ផ្សារភ្ជាប់ទំនាក់ទំនងសាច់ញាតិ និងប្រតិបត្តិសឡាតនៅពេលយប់ខណៈពេលដែលមនុស្សម្នាកំពុងគេងលក់ នោះពួកអ្នកនឹងបានចូលឋានសួគ៌ដោយសុវត្ថិភាព”។
“ពិតប្រាកដណាស់ អល់ឡោះពិតជាបានឲ្យនាងចូលឋានសួគ៌តាមរយៈផ្លែល្មើនេះ ឬពិតជាបានដោះលែងនាងពីឋាននរកតាមរយៈផ្លែល្មើនេះ”។
“ជួនកាលមនុស្សខ្លះសក់កន្ទ្រើងសុទ្ធតែដីត្រូវគេដេញចេញពីមុខផ្ទះ ប្រសិនបើជននោះបួងសួងសុំពីអល់ឡោះ នោះទ្រង់ប្រាកដជានឹងទទួលយក”។
“ខណៈពេលដែលបុរសម្នាក់កំពុងដើរតាមផ្លូវ គាត់បានប្រទះឃើញមែកឈើដែលមានបន្លាមួយនៅលើផ្លូវ គាត់ក៏កាត់វាចេញ។ ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានថ្លែងអំណរគុណចំពោះបុរសនោះ និងបានអភ័យទោសឲ្យគាត់”។
“ពិតប្រាកដណាស់ អ្នកដែលកោតខ្លាចអល់ឡោះជាងគេក្នុងចំណោមពួកអ្នក និងដឹងពីអល់ឡោះជាងគេក្នុងចំណោមពួកអ្នក គឺខ្ញុំ”។
“ការគោរពសក្ការៈ(ធ្វើអ៊ីហ្ពាហ្ទាត់)ក្នុងពេលកលិយុគ គឺប្រៀបដូចជាការធ្វើចំណាកស្រុក(ហ៊ិជ្ជរ៉ោះ)មកកាន់ខ្ញុំ”។
“គ្មានមូស្លីមពីរនាក់ជួបគ្នា ហើយចាប់ដៃគ្នា លើកលែងតែពួកគេទាំងពីរត្រូវបានគេអភ័យទោសឲ្យមុនពេលដែលពួកគេបែកគ្នា”។