En Ar


គម្រោងសព្វវចនាធិប្បាយហាទីស្ហណាពី និងបកប្រែអត្ថន័យ:

ជាគម្រោងដ៏ពេញលេញមួយក្នុងគោលបំណងសម្រិតសម្រាំងបណ្ដាហាទីស្ហណាពី ដែលត្រូវបានប្រើប្រាស់ញឹកញាប់បំផុតនៅក្នុងមាតិកាឥស្លាម រួមជាមួយការបកស្រាយយ៉ាងសាមញ្ញ ខ្លីខ្លឹម និងគ្រប់ជ្រុងជ្រោយ។ បន្ទាប់មក ត្រូវបានបកប្រែប្រកបដោយគុណភាពខ្ពស់ តាមរយៈនីតិវិធីនៃត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅតាមភាសាដែលកំពុងត្រូវបានប្រើប្រាស់នៅជុំវិញពិភពលោក និងដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។.

គោលបំណង:

  1. បង្កើតឯកសារយោងជាសាកលដោយឥតគិតថ្លៃ ដែលគួរឲ្យទុកចិត្ត និងមានលក្ខណៈទំនើបសម្រាប់ការបកប្រែហាទីស្ហ.
  2. ផ្ដល់ជូននូវប្រព័ន្ធផ្ទុកទិន្នន័យបកប្រែអេឡិចត្រូនិចដើម្បីជួយសម្រួលដល់ការងាររបស់អ្នកបកប្រែ ក្នុងអំឡុងពេលបំពេញការងារ។.
  3. បញ្ជូនរាល់ខ្លឹមសារបកប្រែឱ្យទៅដល់ក្រុមគោលដៅ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។.

លក្ខណៈពិសេសនៃសព្វវចនាធិប្បាយ:

  1. ទូលំទូលាយ.
  2. ឥតគិតថ្លៃ.
  3. ការបកប្រែចម្រុះ.
  4. ការអភិវឌ្ឍន៍បន្តបន្ទាប់.
  5. ល្អឥតខ្ចោះ.

ដំណាក់កាលនៃការបង្កើត និងអភិវឌ្ឍន៍:

  1. បង្កើតសព្វវចនាធិប្បាយជាភាសាអារ៉ាប់.
  2. បកប្រែសព្វវចនាធិប្បាយទៅកាន់ភាសាផ្សេងៗ.
  3. ដាក់ឱ្យប្រើប្រាស់ និងផ្សព្វផ្សាយតាមប្រព័ន្ធអេឡិចត្រូនិច.
  4. បន្តអភិវឌ្ឍជាបន្តបន្ទាប់ ទាំងសព្វវចនាធិប្បាយ និងការបកប្រែ.