عَنْ أَنَسِ بْنِ مَالِكٍ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«مَنْ عَالَ جَارِيَتَيْنِ حَتَّى تَبْلُغَا جَاءَ يَوْمَ الْقِيَامَةِ أَنَا وَهُوَ» وَضَمَّ أَصَابِعَهُ.

[صحيح] - [رواه مسلم] - [صحيح مسلم: 2631]
المزيــد ...

អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ជនណាចិញ្ចឹមបីបាច់ថែរក្សាកូនស្រីពីរនាក់ រហូតដល់ពួកនាងទាំងពីរឈានដល់ភាពពេញវ័យ នៅថ្ងៃបរលោក ខ្ញុំនិងជននោះ គឺដូចជាម្រាមពីរនេះ”។ ហើយលោកបានភ្ជាប់ម្រាមដៃរបស់លោកចូលគ្នា។

[صحيح] - [رواه مسلم] - [صحيح مسلم - 2631]

Explanation

ណាពី ﷺ បានប្រាប់ថា ជាការពិតណាស់ ជនណាដែលត្រូវបានគេប្រទានឱ្យមានកូនស្រីពីរនាក់ ឬបងប្អូនស្រីពីរនាក់ ហើយរូបគេថែរក្សា ចិញ្ចឹមបីបាច់ អប់រំ ណែនាំទៅរកអំពើល្អ និងព្រមានពីអំពើអាក្រក់ជាដើម រហូតដល់ពួកគេទាំងពីរធំពេញវ័យ នៅថ្ងៃបរលោក ជននោះនិងណាពី ﷺ គឺដូចជាម្រាមពីរនេះ។ ហើយលោកបានដាក់ម្រាមចង្អុលនិងម្រាមកណ្តាលរបស់លោកជាប់គ្នា។

Benefits from the Hadith

  1. ផលបុណ្យដ៏ធំធេងចំពោះអ្នកដែលចិញ្ចឹមបីបាច់ និងអប់រំកូនស្រី រហូតដល់ពួកគេរៀបការ ឬធំពេញវ័យ។ ក៏ដូចគ្នាដែរ ការចិញ្ចឹមបីបាច់បងប្អូនស្រី។
  2. ផលបុណ្យនៃការចិញ្ចឹមបីបាច់កូនស្រី គឺធំធេងជាងការចិញ្ចឹមបីបាច់កូនប្រុស ព្រោះមិនមានការលើកឡើងបែបនេះចំពោះកូនប្រុសទេ។ នេះក៏ព្រោះតែការចិញ្ចឹមបីបាច់ និងការយកចិត្តទុកដាក់ចំពោះកិច្ចការរបស់កូនស្រី គឺធំជាងកិច្ចការរបស់កូនប្រុស ពីព្រោះកូនស្រីជាកេរខ្មាស ពួកនាងត្រូវការការយកចិត្តទុកដាក់ជាពិសេស ហើយការគ្រប់គ្រងកិច្ចការរបស់គេមិនដូចជាកូនប្រុសឡើយ។ លើសពីនេះទៅទៀត ឪពុកមិនរំពឹងថាកូនស្រីអាចជួយការពារគ្រួសារពីសត្រូវ ឬរក្សាឈ្មោះរបស់គាត់ឱ្យនៅរស់ និងបន្តវង្សត្រកូលរបស់គាត់ឡើយ។ ដូច្នេះហើយតម្រូវឱ្យមានការអត់ធ្មត់ និងភាពស្មោះសពីអ្នកដែលចំណាយលើពួកនាង ព្រមជាមួយនឹងនៀត(ចេតនា)ល្អ។ ដោយសារហេតុនេះ ផលបុណ្យនៃការចិញ្ចឹមបីបាច់កូនស្រីក៏កាន់តែធំ រហូតដល់អាចក្លាយជាដៃគូរបស់ណាពី ﷺនៅថ្ងៃបរលោក។
  3. សញ្ញានៃភាពពេញវ័យចំពោះស្ត្រី៖ មានអាយុគ្រប់១៥ឆ្នាំ ឬមានរដូវទោះបីមុនគ្រប់អាយុ១៥ឆ្នាំក៏ដោយ ឬមានរោមដុះនៅជុំវិញប្រដាប់ភេទ ឬសុបិនសើម ពោលគឺយល់សប្តិដោយមានចេញទឹកកាម។
  4. អ៊ីម៉ាំ អាល់គួរទូពី បាននិយាយថា៖ ពាក្យថា “រហូតដល់ពួកនាងទាំងពីរឈានដល់ភាពពេញវ័យ” គឺមានន័យថា រហូតដល់ពួកនាងអាចមានម្ចាស់ការលើខ្លួនឯងបាន។ សម្រាប់ស្ត្រី ការណ៍នេះកើតឡើងនៅពេលដែលពួកគេរៀបការ ពុំមានន័យត្រឹមតែការមានរដូវ ឬត្រូវទទួលបន្ទុកកិច្ចការសាសនាប៉ុណ្ណោះទេ ព្រោះស្ត្រីអាចរៀបការមុនពេលនេះ ហើយពឹងផ្អែកលើស្វាមីជាអ្នកថែទាំ។ ម្យ៉ាងវិញទៀត ស្ត្រីអាចមានរដូវ ប៉ុន្តែនៅតែមិនទាន់អាចឯករាជ្យលើកិច្ចការរបស់ខ្លួនបាន។ ប្រសិនបើទុកនាងចោល ស្ថានភាពរបស់នាងនឹងត្រូវអន្តរាយ ហើយកិច្ចការរបស់នាងនឹងមានភាពច្របូកច្របល់។ ផ្ទុយទៅវិញ នៅក្នុងស្ថានភាពបែបនេះ នាងកាន់តែត្រូវការការថែរក្សា និងអ្នកមើលថែ ដើម្បីឱ្យនាងមានសុវត្ថិភាពពេញលេញ រហូតដល់មាននរណាម្នាក់ចាប់អារម្មណ៍ចង់រៀបការជាមួយនាង។ ដោយសារហេតុផលនេះហើយទើបសាសនវិទូរបស់យើងបាននិយាយថា កាតព្វកិច្ចរបស់ឪពុកក្នុងការផ្គត់ផ្គង់កូនស្រីមិនត្រូវបញ្ចប់នៅពេលនាងពេញវ័យឡើយ។ ផ្ទុយទៅវិញ គឺបញ្ចប់នៅពេលដែលនាងរៀបការ។
View Translations
Language: English Urdu Spanish More ... (48)
More ...