Category: Virtues and Manners .

عن خَولة الأنصاريةِ رضي الله عنها قالت: سمعت النبي صلى الله عليه وسلم يقول:
«إِنَّ رِجَالًا يَتَخَوَّضُونَ فِي مَالِ اللهِ بِغَيْرِ حَقٍّ، فَلَهُمُ النَّارُ يَوْمَ الْقِيَامَةِ».

[صحيح] - [رواه البخاري] - [صحيح البخاري: 3118]
المزيــد ...

អំពី ខាវឡះ អាល់អាន់សរីយ៉ះ رضي الله عنها បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“ជាការពិតណាស់ មានមនុស្សជាច្រើនដែលពួកគេចាត់ចែងទ្រព្យសម្បត្ដិរបស់អល់ឡោះ(សម្បត្តិសាធារណៈដែលខ្លួនគ្រប់គ្រង)មិនបានត្រឹមត្រូវ។ ហេតុនេះ នៅថ្ងៃបរលោក ឋាននរកគឺសម្រាប់ពួកគេ”។

[صحيح] - [رواه البخاري] - [صحيح البخاري - 3118]

Explanation

ណាពី ﷺ លោកបានប្រាប់អំពីមនុស្សដែលចាត់ចែងទ្រព្យសម្បតិអ្នកឥស្លាមដោយមិនត្រឹមត្រូវ និងយកទ្រព្យសម្បត្តិទាំងនោះដោយខុសច្បាប់។ អត្ថន័យនៃហាទីស្ហនេះ គឺទូទៅចំពោះទ្រព្យសម្បត្តិ មិនថាការប្រមូលយកទ្រព្យសម្បត្តិនោះ ឬការរកស៊ីដោយខុសច្បាប់ ហើយនិងការចំណាយទ្រព្យសម្បត្តិទាំងនោះខុសគោលដៅ។ ចូលក្នុងនេះដែរ គឺការស៊ីទ្រព្យសម្បត្តិក្មេងកំព្រា និងទ្រព្យវ៉ាកាហ្វ ការក្បត់ទំនុកចិត្តឬបញ្ញើ រួមទាំងការយកទ្រព្យសម្បត្តិសាធារណៈដោយខុសច្បាប់។
បន្ទាប់មក ណាពី ﷺ លោកបានប្រាប់ថា នៅថ្ងៃបរលោក ការតបស្នងសម្រាប់អ្នកទាំងនោះ គឺឋាននរក។

Benefits from the Hadith

  1. ទ្រព្យសម្បត្តិដែលស្ថិតក្នុងដៃមនុស្សលោក គឺជាទ្រព្យសម្បត្តិរបស់អល់ឡោះដែលទ្រង់បានប្រគល់ឲ្យពួកគេគ្រប់គ្រងដើម្បីចំណាយនិងចាត់ចែងវាទៅតាមផ្លូវដែលស្របតាមច្បាប់ឥស្លាម ហើយត្រូវចៀសវាងការចាត់ចែងទ្រព្យសម្បត្តិទាំងនោះដោយមិនត្រឹមត្រូវ។ ដោយនេះគឺត្រូវអនុវត្តជាទូទៅ មិនថាគេជាអ្នកគ្រប់គ្រង ឬអ្្នកផ្សេងក្រៅពីពួកគេឡើយ។
  2. ច្បាប់ឥស្លាមសង្កត់ធ្ងន់លើទ្រព្យសម្បត្តិសាធារណៈ។ ជនណាហើយដែលគ្រប់គ្រងសម្បត្តិសាធារណៈណាមួយ គឺគេនឹងទទួលខុសត្រូវនៅថ្ងៃបរលោក ចំពោះការប្រមូលនិងការចាត់ចែងទ្រព្យសម្បត្តិនោះ។
  3. ចូលទៅក្នុងការព្រមាននេះដែរ ជនណាដែលចាត់ចែងទ្រព្យសម្បត្តិខុសពីអ្វីដែលច្បាប់បញ្ញត្តិ មិនថាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឬទ្រព្យសម្បត្តិអ្នកដទៃនោះឡើយ។
View Translations
Language: English Urdu Spanish More ... (67)
More ...