Condemning Love of the World

15បញ្ជីហាទីស្ហ

បញ្ជីហាទីស្ហ 15

“ជាការពិតណាស់ មានមនុស្សជាច្រើនដែលពួកគេចាត់ចែងទ្រព្យសម្បត្ដិរបស់អល់ឡោះ(សម្បត្តិសាធារណៈដែលខ្លួនគ្រប់គ្រង)មិនបានត្រឹមត្រូវ។ ហេតុនេះ នៅថ្ងៃបរលោក ឋាននរកគឺសម្រាប់ពួកគេ”។
“ពិតប្រាកដណាស់ លោកិយនេះ គឺផ្អែមល្ហែម និងមានពណ៌ខៀវស្រងាត់ ហើយអល់ឡោះជាអ្នកដែលឲ្យពួកអ្នករស់នៅលើផែនដីនេះដោយគ្រប់គ្រងតគ្នាពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីទ្រង់មើលថា តើពួកអ្នកធ្វើយ៉ាងដូចម្តេច។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះលោកិយ និងត្រូវប្រុងប្រយ័ត្នចំពោះស្ត្រី
“ពិតប្រាកដណាស់ ក្នុងចំណោមប្រការដែលខ្ញុំខ្លាចបំផុតចំពោះពួកអ្នកបន្ទាប់ពីខ្ញុំស្លាប់ទៅ គឺអ្វីដែលគេនឹងបើកបង្ហាញសម្រាប់ពួកអ្នកនៃភាពស្រស់បំព្រងរបស់លោកិយ និងគ្រឿងលម្អរបស់វា”។
“ដួងចិត្តរបស់មនុស្សចាស់នៅតែក្មេងជានិច្ចចំពោះពីរប្រការគឺ ស្រឡាញ់លោកិយ និងមានក្តីស្រមៃវែងឆ្ងាយ”។
“ចូរពួកអ្នករំលឹកអំពីអ្នកដែលបំផ្លាញនូវភាពសប្បាយរីករាយឲ្យបានច្រើន” ពោលគឺសេចក្ដីស្លាប់។
“លោកិយ គឺជាគុកសម្រាប់អ្នកមានជំនឿ ហើយជាឋានសួគ៌សម្រាប់អ្នកគ្មានជំនឿ”។
“ឱហាគីម! ពិតប្រាកដណាស់ ទ្រព្យសម្បត្ដិនេះ មានពណ៌ខៀវស្រស់ឆើតឆាយ ផ្អែមល្ហែម
“ឱអល់ឡោះជាម្ចាស់! គ្មានទេការរស់នៅពិតប្រាកដ គឺមានតែការរស់នៅនាថ្ងៃបរលោក។ ហេតុនេះ សូមទ្រង់មេត្តាអភ័យទោសឲ្យពួកអាន់សរ និងពួកមូហាជីរីនផងចុះ”។
“ពិតណាស់ លោកិយត្រូវបានគេដាក់បណ្ដាសា ហើយអ្វីៗនៅក្នុងវាក៏ត្រូវគេដាក់បណ្ដាសាដែរ លើកលែងតែការរលឹកទៅចំពោះអល់ឡោះ និងអ្វីដែលប្រហាក់ប្រហែលនឹងវា អ្នកចេះដឹង ហើយនិងអ្នករៀនសូត្រ”។
“តើពួកអ្នកមិនមានអាហារ និងភេសជ្ជៈដូចដែលពួកអ្នកចង់បានមែនទេ? ជាការពិតណាស់ ខ្ញុំពិតជាបានឃើញណាពីរបស់ពួកអ្នក ﷺ ខណៈដែលលោកសូម្បីតែផ្លែល្មើអន់ដើម្បីអាចបំពេញក្រពះបានគ្រប់គ្រាន់ក៏គ្មានដែរ”។
“ប្រសិនបើកូនចៅអាហ្ទាំមានទ្រព្យសម្បត្តិពេញជ្រលងភ្នំពីរ គេប្រាកដជាចង់បានពេញជ្រលងភ្នំបី
“ចូរពួកអ្នកកុំលោភលន់នឹងដីស្រែចម្ការ ព្រោះវាធ្វើឲ្យពួកអ្នកងប់ងុលនឹងលោកិយ”។
“តើខ្ញុំត្រូវធ្វើយ៉ាងណាចំពោះលោកិយ! តាមពិត ការរស់នៅរបស់ខ្ញុំក្នុងលោកិយ គឺគ្រាន់តែដូចជាអ្នកដំណើរម្នាក់ដែលចូលជ្រកក្រោមម្លប់ឈើមួយ បន្ទាប់មក គេក៏ចេញដំណើរទៅ ហើយក៏បោះបង់ម្លប់នោះចោល”។
ពូកសម្រាន្តរបស់រ៉ស៊ូលុលឡោះ ﷺ គឺធ្វើពីស្បែកសត្វ ហើយញាត់បំពេញដោយសរសៃធាងល្មើ។
“ពិតជាជោគជ័យហើយអ្នកដែលចូលសាសនាអ៊ីស្លាម ទទួលបានលាភសក្ការៈល្មមគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាព ហើយអល់ឡោះឲ្យរូបគេពេញចិត្ដចំពោះអ្វីដែលទ្រង់បានផ្ដល់ឲ្យនោះ”។