1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Virtues and Manners

ហាទីស្ហ “ឱហាគីម! ពិតប្រាកដណាស់ ទ្រព្យសម្បត្ដិនេះ មានពណ៌ខៀវស្រស់ឆើតឆាយ ផ្អែមល្ហែម

عَنْ حَكِيمِ بْنِ حِزَامٍ رَضِيَ اللَّهُ عَنْهُ قَالَ:
سَأَلْتُ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَأَعْطَانِي، ثُمَّ سَأَلْتُهُ فَأَعْطَانِي، ثُمَّ قَالَ لِي: «يَا حَكِيمُ، إِنَّ هَذَا المَالَ خَضِرٌ حُلْوٌ، فَمَنْ أَخَذَهُ بِسَخَاوَةِ نَفْسٍ، بُورِكَ لَهُ فِيهِ، وَمَنْ أَخَذَهُ بِإِشْرَافِ نَفْسٍ لَمْ يُبَارَكْ لَهُ فِيهِ، وَكَانَ كَالَّذِي يَأْكُلُ وَلاَ يَشْبَعُ، وَاليَدُ العُلْيَا خَيْرٌ مِنَ اليَدِ السُّفْلَى»، قَالَ حَكِيمٌ: فَقُلْتُ: يَا رَسُولَ اللَّهِ، وَالَّذِي بَعَثَكَ بِالحَقِّ لاَ أَرْزَأُ أَحَدًا بَعْدَكَ شَيْئًا حَتَّى أُفَارِقَ الدُّنْيَا، فَكَانَ أَبُو بَكْرٍ يَدْعُو حَكِيمًا لِيُعْطِيَهُ العَطَاءَ، فَيَأْبَى أَنْ يَقْبَلَ مِنْهُ شَيْئًا، ثُمَّ إِنَّ عُمَرَ دَعَاهُ لِيُعْطِيَهُ، فَيَأْبَى أَنْ يَقْبَلَهُ، فَقَالَ: يَا مَعْشَرَ المُسْلِمِينَ، إِنِّي أَعْرِضُ عَلَيْهِ حَقَّهُ الَّذِي قَسَمَ اللَّهُ لَهُ مِنْ هَذَا الفَيْءِ، فَيَأْبَى أَنْ يَأْخُذَهُ. فَلَمْ يَرْزَأْ حَكِيمٌ أَحَدًا مِنَ النَّاسِ بَعْدَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ حَتَّى تُوُفِّيَ رَحِمَهُ اللَّهُ.

អំពី ហាគីម ពិន ហ៊ីហ្សាម رضي الله عنه បាននិយាយថា៖
ខ្ញុំបានសុំពីរ៉ស៊ូលុលឡោះ ﷺ ហើយលោកក៏បានផ្ដល់ឲ្យខ្ញុំ។ បន្ទាប់មក ខ្ញុំសុំពីលោកទៀត ហើយលោកក៏បានផ្ដល់ឲ្យខ្ញុំ។ ក្រោយមក លោកបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “ឱហាគីម! ពិតប្រាកដណាស់ ទ្រព្យសម្បត្ដិនេះ មានពណ៌ខៀវស្រស់ឆើតឆាយ ផ្អែមល្ហែម។ ហេតុនេះ ជនណាយកវាដោយល្អប្រសើរ គេនឹងផ្ដល់ពរជ័យដល់ជននោះចំពោះទ្រព្យសម្បត្តិនោះ។ ហើយជនណាយកវាដោយបំពាន គេនឹងមិនផ្ដល់ពរជ័យដល់ជននោះចំពោះទ្រព្យសម្បត្តិនោះឡើយ ហើយរូបគេ គឺដូចជាអ្នកដែលទទួលទានមិនចេះឆ្អែតដូច្នោះឯង។ ហើយដៃនៅខាងលើ គឺល្អជាងដៃនៅខាងក្រោម”។ ហាគីមបាននិយាយថា៖ ពេលនោះ ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមស្បថនឹងអ្នកដែលបានតែងតាំងលោក(ជាអ្នកនាំសារ)យ៉ាងពិតប្រាកដ! ខ្ញុំនឹងមិនទទួលយកអ្វីមួយពីអ្នកដទៃឡើយ រហូតដល់ខ្ញុំលាចាកលោក បន្ទាប់ពីខ្ញុំបានសុំពីលោកលើកនេះ។ អាពូហ្ពាកើរធ្លាប់បានហៅហាគីមដើម្បីផ្ដល់អំណោយឲ្យគាត់ ប៉ុន្ដែគាត់បានបដិសេធមិនទទួលយកអ្វីមួយអំពីវាឡើយ។ ក្រោយមក អ៊ូមើរក៏បានហៅគាត់ដើម្បីផ្ដល់ឲ្យគាត់ដែរ ប៉ុន្ដែគាត់ក៏បដិសេធមិនទទួលយកដដែល។ ពេលនោះ អ៊ូមើរបាននិយាយថា៖ ឱអ្នកអ៊ីស្លាមទាំងឡាយ! ជាការពិតណាស់ ខ្ញុំបានផ្ដល់ឲ្យគាត់(ហាគីម)នូវកម្មសិទ្ធិរបស់គាត់ដែលអល់ឡោះបានបែងចែកឲ្យគាត់អំពីទ្រព្យជ័យភណ្ឌនេះ។ ប៉ុន្ដែគាត់បានបដិសេធ។ ពិតណាស់ ហាគីមមិនទទួលយកអ្វីមួយពីអ្នកណាម្នាក់ឡើយបន្ទាប់ពីណាពី ﷺ រហូតដល់គាត់ទទួលមរណភាព។ សូមអល់ឡោះអាណិតស្រឡាញ់ដល់គាត់។

صحيح متفق عليه صحيح البخاري - 2750

ពន្យល់

ហាគីម ពិន ហ៊ីហ្សាម رضي الله عنه បានសុំទ្រព្យសម្បត្តិលោកិយមួយចំនួនពីណាពី ﷺ ហើយលោកក៏បានផ្ដល់ឲ្យគាត់។ បន្ទាប់មក គាត់បានសុំពីលោកម្តងទៀត ហើយលោកក៏បានផ្ដល់ឲ្យគាត់។ ក្រោយមក ណាពី ﷺ លោកបានមានប្រសាសន៍ទៅកាន់គាត់ថា៖ ឱហាគីម! ពិតប្រាកដណាស់ ទ្រព្យសម្បត្ដិនេះ ប្រៀបបាននឹងផ្លែឈើស្រស់ដ៏ផ្អែម។ ហេតុនេះ ជនណាដែលបានវាមកដោយមិនសុំអ្នកដទៃ និងយកវាដោយល្អប្រសើរ គេនឹងផ្ដល់ពរជ័យដល់ជននោះចំពោះទ្រព្យសម្បត្តិនោះ។ ហើយជនណាយកវាដោយភាពលោភលន់ បំពាន គេនឹងមិនផ្ដល់ពរជ័យដល់ជននោះចំពោះទ្រព្យសម្បត្តិនោះឡើយ ហើយរូបគេ គឺដូចជាអ្នកដែលទទួលទានមិនចេះឆ្អែតដូច្នោះដែរ។ ហើយដៃនៅខាងលើដែលជាដៃអ្នកផ្តល់ឲ្យ គឺល្អប្រសើរចំពោះអល់ឡោះជាងដៃនៅខាងក្រោមដែលជាដៃអ្នកសុំគេ។ ហាគីមបាននិយាយថា៖ ពេលនោះ ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមស្បថនឹងអ្នកដែលបានតែងតាំងលោក(ជាអ្នកនាំសារ)យ៉ាងពិតប្រាកដ! ខ្ញុំនឹងមិនធ្វើឲ្យទ្រព្យសម្បត្តិនរណាម្នាក់ថយចុះតាមរយៈការសុំវាពីគេឡើយ បន្ទាប់ពីលោក រហូតដល់ខ្ញុំលាចាកលោកនេះ។ មេដឹកនាំឥស្លាមបន្ទាប់ពីរ៉ស៊ូលុលឡោះ ﷺ គឺអាពូហ្ពាកើរ رضي الله عنه ធ្លាប់បានហៅហាគីមដើម្បីផ្ដល់អំណោយឲ្យគាត់ ប៉ុន្ដែគាត់បានបដិសេធមិនទទួលយកអ្វីមួយអំពីវាឡើយ។ ក្រោយមក អាមីរុលមុមីនីន អ៊ូមើរ رضي الله عنه ក៏បានហៅគាត់ដើម្បីផ្ដល់ឲ្យគាត់ដែរ។ ប៉ុន្ដែគាត់បានបដិសេធមិនទទួលយកដដែល។ ពេលនោះ អ៊ូមើរបាននិយាយថា៖ ឱអ្នកអ៊ីស្លាមទាំងឡាយ! ជាការពិតណាស់ ខ្ញុំបានផ្ដល់ឲ្យហាគីមនូវកម្មសិទ្ធិរបស់គាត់ដែលអល់ឡោះបានបែងចែកឲ្យគាត់អំពីទ្រព្យជ័យភណ្ឌនេះដែលអ្នកឥស្លាមទទួលបានពីពួកគ្មានជំនឿដោយគ្មានការច្បាំងគ្នា និងមិនមានការប្រយុទ្ធគ្នា។ ប៉ុន្ដែគាត់បានបដិសេធមិនទទួលយកវាឡើយ។ ពិតប្រាកដណាស់ ហាគីមមិនបានធ្វើឲ្យទ្រព្យសម្បត្តិនរណាម្នាក់ថយចុះតាមរយៈការសុំវាពីគេឡើយ បន្ទាប់ពីណាពី ﷺ រហូតដល់គាត់ទទួលមរណភាព رضي الله عنه។

មេរៀនដែលទាញបានពីហាទីស្ហ

  1. ការទទួលយកទ្រព្យសម្បត្តិ និងប្រមូលផ្តុំវាតាមវិធីដែលច្បាប់ឥស្លាមបង្គាប់ប្រើ គឺមិនផ្ទុយនឹងការលះបង់លោកិយនោះទេ ពីព្រោះការលះបង់លោកិយ គឺជាភាពសប្បុរសនៃដួងព្រលឹង ហើយចិត្តក៏មិនជាប់ជំពាក់នឹងទ្រព្យសម្បត្តិ។
  2. បញ្ជាក់ពីភាពធំធេងនៃក្តីសប្បុរសរបស់ណាពី ﷺ ហើយលោកផ្តល់ឲ្យអ្នកដទៃដោយមិនខ្លាចក្រឡើយ។
  3. បញ្ជាក់ពីភាពធំធេងនៃក្តីសប្បុរសរបស់ណាពី ﷺ ហើយលោកផ្តល់ឲ្យអ្នកដទៃដោយមិនខ្លាចក្រឡើយ។
  4. មិនត្រូវសុំអ្នកដទៃ ហើយត្រូវចៀសវាងការសុំពីអ្នកដទៃ ជាពិសេស ប្រសិនបើមិនចាំបាច់។
  5. ហាទីស្ហនេះបញ្ជាក់ពីការរិះគន់ចំពោះការយកចិត្តទុកដាក់លើទ្រព្យសម្បត្តិ និងការចូលចិត្តសុំអ្នកដទៃ។
  6. នៅពេលដែលអ្នកនោះសុំដដែលៗ នោះវាមិនមានអ្វីខុសទេ ដែលមិនបានបំពេញតាមបំណងរបស់គេ ហើយត្រូវផ្តល់ការដាស់តឿនដល់គេ និងប្រាប់គេឱ្យចេះរក្សាសេចក្តីថ្លៃថ្នូរ និងបោះបង់ការសុំ ឬទទួលយក។
  7. មិនសក្តិសមឡើយចំពោះបុគ្គលណាម្នាក់ក្នុងការយកអ្វីមួយអំពីទ្រព្យសម្បត្តិរួម(ពៃតុលម៉ាល) លើកលែងតែក្រោយពីអ៊ីម៉ាំ ឬអ្នកគ្រប់គ្រងបានប្រគល់វាដល់រូបគេ។ រីឯមុនពេលធ្វើការបែងចែកជ័យភណ្ឌ គឺគេគ្មានសិទ្ធិយកវាឡើយ។
  8. អនុញ្ញាតឲ្យសុំអ្នកដទៃក្នុងករណីចាំបាច់។
  9. អ៊ិពនូហាជើរ បាននិយាយថា៖ ហាទីស្ហនេះបញ្ជាក់ថា ចំពោះមេដឹកនាំមិនគប្បីពន្យល់អ្នកដែលសុំអំពីគ្រោះថ្នាក់នៅក្នុងការសុំរបស់គេឡើយ រហូតដល់គេបំពេញតម្រូវការរបស់គេសិន ដូច្នេះ ការដាស់តឿនរបស់គាត់នឹងមានប្រសិទ្ធភាពសម្រាប់គេ ដើម្បីកុំឲ្យវាក្លាយជាហេតុផលដែលរារាំងគេពីតម្រូវការរបស់គេ។
  10. ឧត្តមភាពរបស់ ហាគីម رضي الله عنه និងការប្រកាន់ខ្ជាប់របស់គាត់នឹងកិច្ចសន្យាជាមួយអល់ឡោះ និងជាមួយរ៉ស៊ូលុលឡោះ ﷺ។
  11. អ៊ីស្ហាក ពិន រ៉ហាវៀហ បាននិយាយថា៖ ហាគីម رضي الله عنه បានស្លាប់ ហើយគាត់ស្ថិតក្នុងចំណោមពួកគូរ៉ស្ហដែលមានទ្រព្យសម្បត្តិច្រើនជាងគេ។

បង្ហាញការបកប្រែ

37 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
MY မြန်မာ البورمية
TH ไทย التايلندية
PS پښتو بشتو
AS অসমীয়া الأسامية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
KN ಕನ್ನಡ الكانادا
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية