عَنْ أَبِي هُرَيْرَةَ رضي الله عنه عَنِ النَّبِيِّ صلى الله عليه وسلم قَالَ:
«إِيَّاكُمْ وَالظَّنَّ؛ فَإِنَّ الظَّنَّ أَكْذَبُ الْحَدِيثِ، وَلَا تَحَسَّسُوا، وَلَا تَجَسَّسُوا، وَلَا تَحَاسَدُوا، وَلَا تَدَابَرُوا، وَلَا تَبَاغَضُوا، وَكُونُوا عِبَادَ اللهِ إِخْوَانًا».
[صحيح] - [متفق عليه] - [صحيح البخاري: 6064]
المزيــد ...
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការសង្ស័យ ព្រោះការសង្ស័យ គឺជាការភូតកុហកបំផុត។ ហើយចូរពួកអ្នកកុំតាមចាប់កំហុសអ្នកដទៃ កុំស៊ើបការអ្នកដទៃ កុំឈ្នានីសគ្នា កុំបែរខ្នងដាក់គ្នា និងកុំស្អប់ខ្ពើមគ្នា ហើយត្រូវធ្វើជាខ្ញុំបម្រើរបស់អល់ឡោះក្នុងភាពជាបងប្អូននឹងគ្នា”។
[صحيح] - [متفق عليه] - [صحيح البخاري - 6064]
ណាពី ﷺ លោកបានហាមឃាត់ និងព្រមានពីទង្វើមួយចំនួនដែលនាំឱ្យមានការបែកបាក់ និងបង្កភាពជាសត្រូវរវាងអ្នកឥស្លាម ក្នុងនោះមានដូចជា៖
“ការសង្ស័យ” គឺជាការចោទប្រកាន់នៅក្នុងចិត្តដោយគ្មានភស្តុតាង ហើយលោកបានបញ្ជាក់ថា វាជាការភូតកុហកបំផុត។
“តាមចាប់កំហុសអ្នកដទៃ” គឺជាការស្វែងរករឿងមិនល្អរបស់អ្នកដទៃដោយភ្នែក ឬត្រចៀក។
“ស៊ើបការអ្នកដទៃ” គឺជាការស្វែងរករឿងសម្ងាត់របស់អ្នកដទៃ ដែលភាគច្រើន គេប្រើក្នុងរឿងអាក្រក់។
“ឈ្នានីសគ្នា” គឺជាការមិនពេញចិត្តចំពោះឧបការគុណ ឬប្រការល្អៗដែលអ្នកដទៃទទួលបាន។
“បែរខ្នងដាក់គ្នា” គឺជាការងាកចេញពីគ្នាដោយមិនឲ្យសាឡាមចំពោះគ្នា និងមិនទៅសួរសុខទុក្ខបងប្អូនមូស្លីមរបស់ខ្លួន។
“ស្អប់ខ្ពើមគ្នា” គឺជាការមិនពេញចិត្ត មិនចូលចិត្តគ្នាទៅវិញទៅមក ដូចជា ធ្វើបាបគ្នា ខ្ពើមរអើមគ្នា បង្ហាញទឹកមុខមិនល្អនៅពេលជួបគ្នា។
បន្ទាប់មក លោកបានមានប្រសាសន៍នូវពាក្យពេចន៍ដ៏មានអត្ថន័យមួយដែលជួយកែលម្អទំនាក់ទំនងរវាងអ្នកមូស្លីមទាំងឡាយ៖ “ត្រូវធ្វើជាខ្ញុំបម្រើរបស់អល់ឡោះនៅក្នុងភាពជាបងប្អូននឹងគ្នា”។ ដូចនេះ ភាពជាបងប្អូន គឺជាចំណងដែលពង្រឹងទំនាក់ទំនងរវាងមនុស្ស និងបង្កើននូវក្តីស្រឡាញ់និងភាពស្និទ្ធស្នាលរវាងពួកគេ។