عن أبي هريرة رضي الله عنه أن رسول الله صلى الله عليه وسلم قال:
«مَنْ قَالَ: سُبْحَانَ اللهِ وَبِحَمْدِهِ، فِي يَوْمٍ مِائَةَ مَرَّةٍ، حُطَّتْ خَطَايَاهُ وَإِنْ كَانَتْ مِثْلَ زَبَدِ الْبَحْرِ».

[صحيح] - [متفق عليه] - [صحيح البخاري: 6405]
المزيــد ...

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“បុគ្គលណាសូត្រថា៖ "سُبْحَانَ اللهِ وَبِحَمْدِهِ" (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) ចំនួនមួយរយដងក្នុងមួយថ្ងៃ គេនឹងអភ័យទោសឲ្យជននោះ ទោះជាបាបកម្មនោះច្រើនដូចពពុះទឹកសមុទ្រក៏ដោយ”។

[صحيح] - [متفق عليه] - [صحيح البخاري - 6405]

ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ បុគ្គលណាសូត្រថា៖ "سُبْحَانَ اللهِ وَبِحَمْدِهِ" (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) ចំនួនមួយរយដងក្នុងមួយថ្ងៃ គេនឹងអភ័យទោសឲ្យជននោះ បើទោះជាបាបកម្មជននោះមានច្រើនដូចពពុះទឹកដែលអណ្តែតលើផ្ទៃសមុទ្រនៅពេលរលកក៏ដោយ។

មេរៀនដែលទាញបានពីហាទីស្ហ

  1. ផលបុណ្យដែលទទួលបាននេះ គឺសម្រាប់អ្នកដែលបានសូត្រហ្ស៊ីកៀរខាងលើនេះចំនួនមួយរយដងក្នុងមួយថ្ងៃ ទោះជាគេសូត្រជាប់គ្នាក្នុងពេលតែមួយ ឬសូត្រដាច់ៗពីគ្នាក៏ដោយ។
  2. ពាក្យ៖ "سُبْحَانَ اللهِ وَبِحَمْدِهِ" គឺបញ្ជាក់ពីវិសុទ្ធភាពរបស់អល់ឡោះជាម្ចាស់ជ្រះស្អាតពីលក្ខណៈខ្វះខាតទាំងឡាយ ហើយថ្លែងសរសើរបញ្ជាក់ពីភាពពេញលេញរបស់ទ្រង់ជាមួយនឹងក្តីស្រឡាញ់ និងលើកតម្កើង។
  3. អត្ថន័យក្នុងហាទីស្ហខាងលើ គឺសំដៅលើការលុបលាងបាបកម្មតូចៗប៉ុណ្ណោះ។ រីឯបាបកម្មធំវិញ គឺចាំបាច់ត្រូវសារភាពកំហុស(តាវហ្ពាត់)។
បង្ហាញការបកប្រែ
ភាសា: الإنجليزية الأوردية الإسبانية បន្ថែមទៀត (65)
បញ្ជីទាំងអស់
បន្ថែមទៀត