عَنْ عَبْدِ اللهِ بْنِ بُسْرٍ رضي الله عنه أَنَّ رَجُلاً قَالَ: يَا رَسُولَ اللهِ إِنَّ شَرَائِعَ الإِسْلاَمِ قَدْ كَثُرَتْ عَلَيَّ، فَأَخْبِرْنِي بِشَيْءٍ أَتَشَبَّثُ بِهِ، قَالَ:
«لاَ يَزَالُ لِسَانُكَ رَطْبًا مِنْ ذِكْرِ اللَّهِ».

[صحيح] - [رواه الترمذي وابن ماجه وأحمد] - [سنن الترمذي: 3375]
المزيــد ...

អំពី អាប់ទុលឡោះ ពិន ពុសរ៍ رضي الله عنه ពិតណាស់ មានបុរសម្នាក់បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពិតប្រាកដណាស់ ច្បាប់បញ្ញត្តិអ៊ីស្លាមមានច្រើនពេកហើយចំពោះខ្ញុំ។ ហេតុនេះ សូមលោកប្រាប់ខ្ញុំពីអ្វីមួយដើម្បីឲ្យខ្ញុំប្រកាន់ខ្ជាប់នឹងវា។ លោកបានឆ្លើយថា៖
“ចូរឲ្យអណ្ដាតរបស់អ្នកសើមជាប់ជានិច្ចដោយការរលឹកទៅចំពោះអល់ឡោះ”។

[صحيح] - [رواه الترمذي وابن ماجه وأحمد] - [سنن الترمذي - 3375]

Explanation

មានបុរសម្នាក់បានត្អូញត្អែរទៅកាន់ណាពី ﷺ ថា ការគោរពសក្ការៈដោយស្ម័គចិត្ត(ប្រការស៊ូណិត) ពិតជាច្រើនពេកហើយសម្រាប់គាត់ រហូតដល់គាត់មិនអាចធ្វើវាបានដោយសារតែភាពទន់ខ្សោយរបស់គាត់។ បន្ទាប់មក គាត់បានសុំឲ្យណាពី ﷺ ណែនាំគាត់ពីទង្វើមួយដែលងាយស្រួលធ្វើ ព្រមទាំងអាចទទួលបានផលបុណ្យច្រើនដើម្បីគាត់ប្រកាន់ខ្ជាប់នឹងវា។
ពេលនោះ ណាពី ﷺ បានណែនាំគាត់ឱ្យរក្សាអណ្តាតរបស់គាត់ឲ្យនៅសើម និងមានចលនាជាប់ជានិច្ចដោយការហ្ស៊ីកៀរ រលឹកដល់អល់ឡោះគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដូចជាការតាសពេស តះមីទ សុំការអភ័យទោសពីអល់ឡោះ និងការបួងសួងជាដើម។

Benefits from the Hadith

  1. ឧត្តមភាពនៃការហ្ស៊ីកៀរ រលឹកដល់អល់ឡោះជាម្ចាស់ជាប់ជានិច្ច។
  2. ក្នុងចំណោមភាពធំធេងនៃក្តីសប្បុរសរបស់អល់ឡោះជាម្ចាស់ គឺទ្រង់ធ្វើឱ្យមូលហេតុក្នុងការទទួលបានផលបុណ្យមានភាពងាយស្រួល។
  3. ភាពខុសគ្នារបស់មនុស្សម្នាក់ៗនៅក្នុងចំណែកនៃការទទួលបានសេចក្តីល្អ។
  4. ការបង្កើននូវការហ្ស៊ីកៀរ រលឹកដល់អល់ឡោះជាម្ចាស់ដោយអណ្តាតតាមរយៈការតាសពេស តះមីទ តះលីល និងការតឹកពៀរជាដើម អមដោយវត្តមាននៃដួងចិត្ត គឺអាចជំនួសការគោរពប្រតិបត្តិដោយស្ម័គ្រចិត្ត(ប្រការស៊ូណិត)ជាច្រើន។
  5. ការយកចិត្តទុកដាក់របស់ណាពី ﷺ ចំពោះអ្នកសួរសំណួរ ដោយលោកឆ្លើយតបទៅតាមស្ថានភាពដែលសមស្របសម្រាប់ពួកគេម្នាក់ៗ។
View Translations
Language: English Urdu Spanish More ... (54)
More ...