+ -

عَنِ ابنِ مَسعُودٍ رَضِيَ اللَّهُ عَنْهُ قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«لَا يَحِلُّ دَمُ امْرِئٍ مُسْلِمٍ إِلَّا بِإِحْدَى ثَلَاثٍ: الثَّيِّبُ الزَّانِي، وَالنَّفْسُ بِالنَّفْسِ، وَالتَّارِكُ لِدِينِهِ المُفَارِقُ لِلْجَمَاعَةِ».

[صحيح] - [متفق عليه] - [صحيح مسلم: 1676]
المزيــد ...

អំពី អ៊ិពនូម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ឈាម(អាយុជីវិត)របស់អ្នកមូស្លីមមិនត្រូវបានអនុញ្ញាតឡើយ លើកលែងតែដោយ(ការប្រព្រឹត្ត)ប្រការមួយក្នុងចំណោមប្រការទាំងបី៖ អ្នកដែលរៀបការ រួចប្រព្រឹត្តអំពើហ្ស៊ីណា ជីវិតសងដោយជីវិត និងអ្នកដែលបោះបង់សាសនា បំបែកបំបាក់សាមគ្គីភាព”។

[صحيح] - [متفق عليه] - [صحيح مسلم - 1676]

Explanation

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ឈាម ឬអាយុជីវិតរបស់អ្នកមូស្លីមត្រូវបានហាមឃាត់ មិនអនុញ្ញាតឲ្យប៉ះពាល់ឡើយ លើកលែងតែរូបគេបានប្រព្រឹត្តប្រការណាមួយក្នុងចំណោមប្រការទាំងបីនេះ៖ ទីមួយ៖ អ្នកដែលបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់ រួចទៅប្រព្រឹត្តអំពើហ្ស៊ីណា។ ជននោះត្រូវបានអនុញ្ញាតឲ្យសម្លាប់ដោយការគប់នឹងដុំថ្ម។ ទីពីរ៖ អ្នកដែលសម្លាប់ជនដែលត្រូវបានការពារដោយច្បាប់ដោយចេតនា និងដោយខុសច្បាប់។ ជននេះត្រូវបានអនុញ្ញាតឲ្យសម្លាប់ដោយភ្ជាប់នឹងលក្ខខណ្ឌដែលបានកំណត់។ ទីបី៖ អ្នកដែលចាកចេញពីសម្ព័ន្ធភាពអ្នកមូស្លីម មិនថាដោយការបោះបង់សាសនាឥស្លាមទាំងស្រុង ដែលធ្វើឱ្យរបូតចេញពីឥស្លាម(មួរតាត់) ឬដោយការបំបែកបំបាក់សម្ព័ន្ធភាពអ្នកមូស្លីម តែមិនឈានដល់របូតចេញពីឥស្លាមឡើយ ដោយគ្រាន់តែបោះបង់ផ្នែកខ្លះនៃសាសនាឥស្លាម ដូចជាពួកបះបោរ អ្នកដែលកាត់ផ្តាច់ផ្លូវ ឬពួកដែលបះបោរចេញប្រយុទ្ធប្រឆាំងនឹងថ្នាក់ដឹកនាំជាដើម។

Benefits from the Hadith

  1. ហាមឃាត់ការប្រព្រឹត្តទង្វើណាមួយក្នុងចំណោមទង្វើទាំងបីនេះ។ ជនណាដែលដែលប្រព្រឹត្តទង្វើណាមួយក្នុងចំណមទង្វើទាំងបីនេះនឹងត្រូវទទួលទោសប្រហារជីវិត អាចជាការប្រហារជីវិតព្រោះតែភាគគ្មានជំនឿ(កាហ្វៀរ) នោះគឺអ្នកដែលរបូតចេញពីឥស្លាម(មួរតាត់) ឬមួយជាការអនុវត្តទោសព្រហ្មទណ្ឌ នោះគឺអ្នកដែលរៀបការរួច ហើយប្រព្រឹត្តអំពើហ្ស៊ីណា និងអ្នកដែលសម្លាប់ជីវិតដោយចេតនា។
  2. ចាំបាច់ត្រូវថែរក្សាកិត្តិយសឲ្យបានល្អបរិសុទ្ធ។
  3. ចាំបាច់ត្រូវគោរព និងឲ្យតម្លៃអ្នកមូស្លីម ហើយពិតណាស់ អាយុជីវិតរបស់អ្នកមូស្លីមត្រូវបានការពារដោយច្បាប់។
  4. ជំរុញឲ្យនៅជាមួយនឹងក្រុមអ្នកមូស្លីមទាំងឡាយ ហើយមិនត្រូវបែកចេញពីពួកគេឡើយ។
  5. បង្ហាញពីរបៀបបង្រៀនដ៏ល្អរបស់ណាពី ﷺ ដោយជួនកាលលោកបែងចែកប្រសាសន៍របស់លោកជាផ្នែកៗ ពីព្រោះការបែងចែកនេះជួយកំណត់ និងប្រមូលផ្តុំបញ្ហាឱ្យនៅតែមួយ។ វាក៏ជួយឱ្យងាយចងចាំផងដែរ។
  6. អល់ឡោះជាម្ចាស់ទ្រង់បានបញ្ញត្តិនូវច្បាប់ព្រហ្មទណ្ឌ(ហ៊ូទូត) ដើម្បីបង្ក្រាបជនល្មើស ព្រមទាំងការពារ និងទប់ស្កាត់សង្គមពីបទឧក្រិដ្ឋទាំងឡាយ។
  7. ការអនុវត្តច្បាប់ព្រហ្មទណ្ឌទាំងនេះ គឺជាតួនាទីរបស់ថ្នាក់ដឹកនាំប៉ុណ្ណោះ។
  8. មូលហេតុដែលត្រូវទទួលទោសប្រហារជីវិតមានច្រើនជាងបីករណីនេះ ក៏ប៉ុន្តែវាមិនចេញក្រៅមូលហេតុទាំងបីនេះឡើយ។ អ៊ិពនូអាល់អារ៉ពី អាល់ម៉ាលីគី បាននិយាយថា៖ គ្មានស្ថានភាពណាមួយដែលចេញផុតពីករណីទាំងបីនេះទេ។ ចំពោះអ្នកដែលប្រព្រឹត្តអំពើមន្តអាគម ឬជេរប្រមាថណាពីរបស់អល់ឡោះ គឺជាអ្នកដែលគ្មានជំនឿ(កាហ្វៀរ)។ ដូចនេះ វាចូលក្នុងករណីអ្នកដែលបោះបង់សាសនារបស់ខ្លួន។
Translation: English Urdu Spanish Indonesian Uyghur Bengali French Turkish Russian Bosnian Sinhala Indian Chinese Persian Tagalog Kurdish Hausa Portuguese Malayalam Telgu Swahili Pashto Albanian Gujarati Nepali Lithuanian Dari Serbian Tajik Hungarian Czech Kannada Ukrainian الجورجية المقدونية
View Translations