“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់នូវកាព្វកិច្ចជាច្រើន។ ហេតុនេះ ចូរពួកអ្នកកុំបោះបង់ចោលវា។ ហើយទ្រង់បានកំណត់នូវព្រំដែនជាច្រើន។ ហេតុនេះ ចូរពួកអ្នកកុំបំពានវា។ ទ្រង់ក៏បានដាក់បម្រាមនូវប្រការជាច្រើន។ ហេតុនេះ ចូរពួកអ្នកកុំល្មើសនឹងវា។ ហើយទ្រង់ក៏នៅស្ងៀមចំពោះប្រការជាច្រើនផងដែរ ជាការក្តីមេត្តាករុណាដល់ពួកអ្នក ពុំមែនដោយសារភេ្លចនោះឡើយ។ ហេតុនេះ ចូរពួកអ្នកកុំស្រាវជ្រាវដេញដោលអំពីវា”។
“ឈាម(អាយុជីវិត)របស់អ្នកមូស្លីមមិនត្រូវបានអនុញ្ញាតឡើយ លើកលែងតែដោយ(ការប្រព្រឹត្ត)ប្រការមួយក្នុងចំណោមប្រការទាំងបី
“ជនណាដែលប្រព្រឹត្តអំពើបាប(ទោសតាមផ្លូវច្បាប់)ដែលត្រូវទទួលការដាក់ទោស រួចគេបានដាក់ទោសជននោះនៅក្នុងលោកិយ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់យុត្តិធម៌បំផុតមិនត្រូវការដាក់ទណ្ឌកម្មម្តងទៀតលើខ្ញុំបម្រើរបស់ទ្រង់នៅថ្ងៃបរលោកឡើយ
“ចូរពួកអ្នកកុំដាក់បណ្តាសាគាត់អី។ សូមស្បថនឹងអល់ឡោះ! ខ្ញុំដឹងថា គាត់ពិតជាស្រឡាញ់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់មែន”។
“មិនត្រូវវាយនរណាម្នាក់លើសពីដប់រំពាត់ឡើយ លើកលែងតែក្នុងករណីបំពានព្រំដែនច្បាប់ណាមួយក្នុងចំណោមព្រំដែនច្បាប់របស់អល់ឡោះប៉ុណ្ណោះ”។