عَنْ عَبْدِ اللهِ بْنِ مَسْعُودٍ رضي الله عنه قَالَ: سَمِعْتُ النَّبِيَّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«نَضَّرَ اللَّهُ امْرَأً سَمِعَ مِنَّا شَيْئًا فَبَلَّغَهُ كَمَا سَمِعَ، فَرُبَّ مُبَلِّغٍ أَوْعَى مِنْ سَامِعٍ».

[صحيح] - [رواه الترمذي وابن ماجه وأحمد] - [سنن الترمذي: 2657]
المزيــد ...

អំពី អាប់ទុលឡោះ ពិន ម៉ាស្អូទ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“សូមអល់ឡោះផ្តល់ពន្លឺដល់អ្នកដែលបានឮអ្វីមួយពីយើង ហើយផ្សព្វផ្សាយវាដូចដែលខ្លួនបានឮ។ ជួនកាលអ្នកដែលត្រូវគេផ្សព្វផ្សាយអាចយល់ជាងអ្នកដែលបានឮផ្ទាល់ទៅទៀត”។

[صحيح] - [رواه الترمذي وابن ماجه وأحمد] - [سنن الترمذي - 2657]

Explanation

ណាពី ﷺ លោកបានបួងសួងសុំពីអល់ឡោះជាម្ចាស់ឲ្យផ្តល់នូវពន្លឺ ភាពត្រចេះត្រចង់ និងប្រការល្អក្នុងលោកិយនេះ និងសូមឲ្យអល់ឡោះនាំរូបគេទៅកាន់ពន្លឺនៃឋានសួគ៌ បរមសុខ និងភាពត្រចេះត្រចង់របស់វានៅថ្ងៃបរលោកសម្រាប់អ្នកដែលបានឮហាទីស្ហរបស់លោក រួចគេបានទន្ទេញវាដើម្បីផ្សព្វផ្សាយវាទៅកាន់អ្នកដទៃ។ ជាការពិតណាស់ ជួនកាលអ្នកដែលត្រូវបានគេផ្សព្វផ្សាយ និងរាយការណ៍ហាទីស្ហនោះមកកាន់អាចចងចាំ យល់ច្បាស់ និងមានសមត្ថភាពអាចទាញយកជាមេរៀនបានល្អជាងអ្នកដែលបានរាយការណ៍ហាទីស្ហនោះមកផ្ទាល់ទៅទៀត។ ដូចនេះ អ្នកទីមួយអាចពូកែក្នុងការចងចាំ និងផ្សព្វផ្សាយ ខណៈដែលអ្នកទីពីរអាចពូកែក្នុងការយល់ និងការទាញយកជាមេរៀន។

Benefits from the Hadith

  1. ជំរុញឲ្យទន្ទេញ ឬថែរក្សាស៊ុណ្ណះណាពី ﷺ និងផ្សព្វផ្សាយវាដល់មនុស្សទូទៅ។
  2. បញ្ជាក់ពីគុណតម្លៃនៃអ្នកសិក្សាហាទីស្ហ(أهل الحديث) និងកិត្តិយសដ៏ឧត្តុង្គឧត្តមនៃការសិក្សាចំណេះដឹងនេះ។
  3. គុណតម្លៃនៃអ្នកប្រាជ្ញឥស្លាមដែលជាអ្នកជំនាញខាងឈ្វេងយល់ និងទាញសេចក្តីសន្និដ្ឋាន។
  4. បញ្ជាក់ពីឧត្តមភាពរបស់បណ្តាសហាហ្ពាត់ رضي الله عنهم ។ ជាការពិតណាស់ ពួកគាត់ជាអ្នកដែលបានស្តាប់ឮហាទីស្ហពីរ៉ស៊ូលុលឡោះ ﷺ ហើយផ្សព្វផ្សាយវាមកដល់ពួកយើង។
  5. អាល់មូណាវី បាននិយាយថា៖ តាមរយៈហាទីស្ហនេះបង្ហាញថា ចំពោះអ្នករាយការណ៍ហាទីស្ហ ការយល់ពុំមែនជាលក្ខខណ្ឌនោះទេ។ តាមពិត លក្ខខណ្ឌសម្រាប់អ្នកដែលរាយការណ៍ហាទីស្ហ គឺការចងចាំ។ ចំណែកឯអ្នកប្រាជ្ញឥស្លាម គឺត្រូវតែយល់ដឹង និងឆ្លុះបញ្ចាំងទៅលើវា។
  6. អ៊ិពនូអ៊ូយៃណះ បាននិយាយថា៖ ជនណាម្នាក់ដែលសិក្សាឈ្វេងយល់អំពីហាទីស្ហ នោះនៅលើមុខរបស់គេ នឹងមានពន្លឺស្រស់ស្អាតដោយហាទីស្ហនោះ។
  7. តាមទស្សនៈរបស់អ្នកជំនាញផ្នែកហាទីស្ហ(المُحدِّث) ការថែរក្សាហាទីស្ហមានពីរប្រភេទ៖ ការថែរក្សានៅក្នុងចិត្ត(ទន្ទេញចាំ) និងការថែរក្សានៅក្នុងសៀវភៅ ឬការសរសេរ។ ទាំងពីរប្រភេទនេះ គឺចូលក្នុងការបួងសួងក្នុងហាទីស្ហនេះ។
  8. ការយល់ដឹងរបស់មនុស្សមានកម្រិតខុសៗគ្នា។ ជួនកាលអ្នកដែលត្រូវគេផ្សព្វផ្សាយអាចយល់ជាងអ្នកដែលបានឮផ្ទាល់ទៅទៀត។ ហើយជួនកាលដែលរាយការណ៍អំពីចំណេះដឹងនោះ ក៏មិនមែនសុទ្ធតែជាអ្នកប្រាជ្ញនោះដែរ។
View Translations
Language: English Urdu Spanish More ... (42)
More ...