+ -

عن أبي أمامة الباهلي رضي الله عنه قال: سمعتُ رسول الله صلى الله عليه وسلم يقول:
«اقرؤوا القرآنَ فإنَّه يأتي يوم القيامة شَفِيعًا لأصحابه، اقرؤوا الزَّهرَاوَين البقرةَ وسورةَ آل عِمران، فإنهما تأتِيان يوم القيامة كأنهما غَمَامَتان، أو كأنهما غَيَايَتانِ، أو كأنهما فِرْقانِ من طَيْر صَوافٍّ، تُحاجَّان عن أصحابهما، اقرؤوا سورة البقرة، فإن أخذها بَرَكة، وتركها حَسْرة، ولا تستطيعها البَطَلَة».

[صحيح] - [رواه مسلم] - [صحيح مسلم: 804]
المزيــد ...

អំពី អាពូអ៊ូម៉ាម៉ះ អាល់ហ្ពាហ៊ីលី رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ចូរពួកអ្នកសូត្រគម្ពីរគួរអាន ព្រោះវានឹងជួយអន្ដរាគមន៍ដល់ម្ចាស់របស់វានៅថ្ងៃបរលោក។ ចូរពួកអ្នកសូត្រ អាសហ្សះរ៉វែន៖ វានោះគឺ ស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ និងស៊ូរ៉ោះ អាលីអ៊ិមរ៉ន។ ជាការពិតណាស់ នៅថ្ងៃបរលោក ស៊ូរ៉ោះទាំងពីរនឹងមកដល់ប្រៀបដូចជាពពកពីរ ឬដូចជាស្រមោលពីរ ឬដូចជាហ្វូងសត្វស្លាបពីរជួរ ដើម្បីការពារម្ចាស់របស់វា។ ចូរពួកអ្នកសូត្រស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ។ ជាការពិតណាស់ ការទទួលយកវា គឺផ្តល់នូវពរជ័យ។ ការបោះបង់វា គឺនាំមកនូវការសោកស្តាយ ហើយអ្នកប្រើមន្តអាគមក៏មិនអាចប៉ះពាល់វាបានដែរ។

[صحيح] - [رواه مسلم] - [صحيح مسلم - 804]

Explanation

ណាពី ﷺ លោកបានជំរុញឲ្យសូត្រគម្ពីរគួរអានជាប់ជាប្រចាំ ព្រោះថានៅថ្ងៃបរលោក វានឹងជួយអន្ដរាគមន៍ដល់អ្នកដែលសូត្រវា និងអនុវត្តតាមវា។ ក្រោយមក លោកបានសង្កត់ធ្ងន់លើការសូត្រស៊ូរ៉ោះពីរគឺ ស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ និងស៊ូរ៉ោះ អាលីអ៊ិមរ៉ន ហើយលោកបានឲ្យឈ្មោះស៊ូរ៉ោះទាំងពីរនេះថា អាសហ្សះរ៉វែន អាល់មូនីរ៉ែន ព្រោះតែពន្លឺ និងការចង្អុលបង្ហាញនៃស៊ូរ៉ោះទាំងពីរនេះ។ ជាការពិតណាស់ ផលបុណ្យនៃការសូត្រស៊ូរ៉ោះទាំងពីរនេះ ការត្រឹះរិះពិចារណាពីអត្ថន័យនៃស៊ូរ៉ោះទាំងពីរនេះ និងការអនុវត្តតាមនូវអ្វីដែលមានចែងនៅក្នុងស៊ូរ៉ោះទាំងពីរនេះនឹងមកដល់នៅថ្ងៃបរលោកប្រៀបដូចជាពពកពីរដុំ ឬអ្វីផ្សេងក្រៅពីនេះ ឬប្រៀបដូចជាសត្វស្លាបពីរក្រុមត្រដាងស្លាបជាប់គ្នាទៅវិញទៅមកបាំងជាម្លប់ដល់ម្ចាស់របស់វា និងការពារម្ចាស់របស់វា។ បន្ទាប់មកទៀត រ៉ស៊ូលុលឡោះ ﷺ លោកបានសង្កត់ធ្ងន់លើការសូត្រស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះជាប្រចាំ និងការត្រឹះរិះពិចារណាពីអត្ថន័យរបស់វា ហើយនិងការអនុវត្តតាមនូវអ្វីដែលមានចែងនៅក្នុងវា។ ជាការពិតណាស់ ការធ្វើដូច្នោះ គឺផ្តល់នូវពរជ័យ និងផលប្រយោជន៍យ៉ាងធំធេងទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ចំណែកឯការបោះបង់ការធ្វើដូច្នោះ គឺនាំមកនូវការសោកស្តាយ និងវិប្បដិសារីនៅថ្ងៃបរលោក។ ម្យ៉ាងទៀត ក្នុងចំណោមឧត្តមភាពនៃស៊ូរ៉ោះនេះ គឺអ្នកដែលប្រើមន្តអាគមមិនអាចប៉ះពាល់ ឬធ្វើឲ្យមានគ្រោះថ្នាក់ដល់អ្នកដែលសូត្រវាបានឡើយ។

Benefits from the Hadith

  1. បង្គាប់ប្រើឲ្យសូត្រគម្ពីរគួរអាន និងសូត្រវាឲ្យបានច្រើន ហើយពិតណាស់ គម្ពីរគួរអាននឹងមកជួយអន្តរាគមន៍ដល់ម្ចាស់របស់វានៅថ្ងៃបរលោក គឺអ្នកដែលសូត្រវា ប្រកាន់ខ្ជាប់នឹងការណែនាំចង្អុលបង្ហាញរបស់វា អនុវត្តតាមអ្វីដែលមានចែងក្នុងវា និងបោះបង់នូវអ្វីដែលវាបានហាមឃាត់។
  2. ឧត្តមភាពនៃការសូត្រស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ និងស៊ូរ៉ោះ អាលីអ៊ិមរ៉ន ហើយនិងផលបុណ្យរបស់វា។
  3. ឧត្តមភាពនៃការសូត្រស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ ហើយពិតណាស់ វាការពារអ្នកដែលសូត្រវាពីមន្តអាគមផ្សេងៗ។
Translation: English Urdu Indonesian Bengali French Russian Bosnian Sinhala Indian Chinese Persian Vietnamese Kurdish Hausa Portuguese Swahili Thai Assamese amharic Dari Romanian Hungarian الجورجية الماراثية
View Translations
More ...