1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. The Noble Qur'an and Qur'anic Sciences

ហាទីស្ហ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងបានបែងចែកសឡាតរវាងយើង និងខ្ញុំបម្រើរបស់យើងជាពីរចំណែក ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេសុំ។ ដូចនេះ នៅពេលដែលខ្ញុំបម្រើរបស់យើងសូត្រថា៖ “الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។) អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ “حَمِدَنِي عَبْدِي”(ខ្ញុំបម្រើរបស់យើងបានថ្លែងសរសើរយើង)។ នៅពេលដែលគេសូត្រថា៖ “الرَّحْمَنِ الرَّحِيمِ” (ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់) អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ “ أَثْنَى عَلَيَّ عَبْدِي “ (ខ្ញុំបម្រើរបស់យើងបានកោតសរសើរមកចំពោះយើង)។ ហើយនៅពេលដែលគេសូត្រថា៖ “ مَالِكِ يَوْمِ الدِّينِ “ (ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ(បរលោក)។) ទ្រង់បានមានបន្ទូលថា៖ “ مَجَّدَنِي عَبْدِي “ (ខ្ញុំបម្រើរបស់យើងបានលើកតម្កើងយើង) ហើយទ្រង់មានបន្ទូលទៀតដែរថា៖ “ فَوَّضَ إِلَيَّ عَبْدِي “(ខ្ញុំបម្រើរបស់យើងបានប្រគល់កិច្ចការរបស់គេមកយើង)។ ហើយនៅពេលដែលគេសូត្រថា៖ “ إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ “ (ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយ ចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។) ទ្រង់បានមានបន្ទូលថា៖ “هَذَا بَيْنِي وَبَيْنَ عَبْدِي وَلِعَبْدِي مَا سَأَلَ” នេះគឺរវាងយើង និងខ្ញុំបម្រើរបស់យើង ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេស្នើសុំ។ ហើយនៅពេលដែលគេសូត្រថា៖ اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ

عَنْ أَبِي هُرَيْرَةَ رَضِيَ اللهُ عنه سَمِعْتُ رَسُولَ اللهِ صلى الله عليه وسلم يَقُولُ:
«قَالَ اللهُ تَعَالَى: قَسَمْتُ الصَّلَاةَ بَيْنِي وَبَيْنَ عَبْدِي نِصْفَيْنِ، وَلِعَبْدِي مَا سَأَلَ، فَإِذَا قَالَ الْعَبْدُ: {الْحَمْدُ لِلهِ رَبِّ الْعَالَمِينَ}، قَالَ اللهُ تَعَالَى: حَمِدَنِي عَبْدِي، وَإِذَا قَالَ: {الرَّحْمَنِ الرَّحِيمِ}، قَالَ اللهُ تَعَالَى: أَثْنَى عَلَيَّ عَبْدِي، وَإِذَا قَالَ: {مَالِكِ يَوْمِ الدِّينِ}، قَالَ: مَجَّدَنِي عَبْدِي، -وَقَالَ مَرَّةً: فَوَّضَ إِلَيَّ عَبْدِي-، فَإِذَا قَالَ: {إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ}، قَالَ: هَذَا بَيْنِي وَبَيْنَ عَبْدِي وَلِعَبْدِي مَا سَأَلَ، فَإِذَا قَالَ: {اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ، صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلا الضَّالِّينَ}، قَالَ: هَذَا لِعَبْدِي وَلِعَبْدِي مَا سَأَلَ».

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងបានបែងចែកសឡាតរវាងយើង និងខ្ញុំបម្រើរបស់យើងជាពីរចំណែក ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេសុំ។ ដូចនេះ នៅពេលដែលខ្ញុំបម្រើរបស់យើងសូត្រថា៖ “الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។) អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ “حَمِدَنِي عَبْدِي”(ខ្ញុំបម្រើរបស់យើងបានថ្លែងសរសើរយើង)។ នៅពេលដែលគេសូត្រថា៖ “الرَّحْمَنِ الرَّحِيمِ” (ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់) អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ “ أَثْنَى عَلَيَّ عَبْدِي “ (ខ្ញុំបម្រើរបស់យើងបានកោតសរសើរមកចំពោះយើង)។ ហើយនៅពេលដែលគេសូត្រថា៖ “ مَالِكِ يَوْمِ الدِّينِ “ (ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ(បរលោក)។) ទ្រង់បានមានបន្ទូលថា៖ “ مَجَّدَنِي عَبْدِي “ (ខ្ញុំបម្រើរបស់យើងបានលើកតម្កើងយើង) ហើយទ្រង់មានបន្ទូលទៀតដែរថា៖ “ فَوَّضَ إِلَيَّ عَبْدِي “(ខ្ញុំបម្រើរបស់យើងបានប្រគល់កិច្ចការរបស់គេមកយើង)។ ហើយនៅពេលដែលគេសូត្រថា៖ “ إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ “ (ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយ ចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។) ទ្រង់បានមានបន្ទូលថា៖ “هَذَا بَيْنِي وَبَيْنَ عَبْدِي وَلِعَبْدِي مَا سَأَلَ” នេះគឺរវាងយើង និងខ្ញុំបម្រើរបស់យើង ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេស្នើសុំ។ ហើយនៅពេលដែលគេសូត្រថា៖ اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلاَ الضَّالِّينَ (សូមទ្រង់មេត្ដាចង្អុលបង្ហាញដល់ពួកយើងនូវមាគ៌ា ដ៏ត្រឹម ត្រូវផងចុះ។ គឺមាគ៌ា របស់បណ្ដាអ្នកដែលទ្រង់បានប្រទានឧបការគុណដល់ពួកគេ ពុំមែនជា(មាគ៌ា)អ្នកដែលត្រូវគេខឹងសម្បា និងពុំមែនជា(មាគ៌ា)ពួកដែលវងេ្វងឡើយ។) ទ្រង់បានមានបន្ទូលថា៖ “هَذَا لِعَبْدِي وَلِعَبْدِي مَا سَأَلَ” នេះគឺសម្រាប់ខ្ញុំបម្រើរបស់យើង ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេស្នើសុំ”។

صحيح رواه مسلم صحيح مسلم - 395

ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលនៅក្នុងហាទីស្ហគុតស៊ីយ៍មួយថា៖ យើងបែងចែកស៊ូរ៉ោះអាល់ហ្វាទីហះនៅក្នុងសឡាតរវាងយើង និងរវាងខ្ញុំបម្រើរបស់យើងជាពីរចំណែក។ ពាក់កណ្តាលសម្រាប់យើង ហើយពាក់កណ្តាលទៀតសម្រាប់រូបគេ។
ដូចនេះ ពាក់កណ្តាលខាងដើម៖ មានការថ្លែងសរសើរ កោតសរសើរ និងលើកតម្កើងដល់អល់ឡោះជាម្ចាស់ គឺយើងនឹងតបស្នងដល់គេចំពោះការកោតសរសើរនោះនូវការតបស្នងយ៉ាងល្អប្រពៃ។
ចំណែកឯពាក់កណ្តាលខាងចុង៖ មានការទទូចអង្វរករ និងសុំបួងសួង យើងនឹងឆ្លើយតបចំពោះគេ និងផ្តល់ឲ្យគេនូវអ្វីដែលគេបានសុំ។
ដូច្នេះ នៅពេលដែលអ្នកសឡាតសូត្រថា៖ “الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។) អល់ឡោះទ្រង់មានបន្ទូលថា៖ ខ្ញុំបម្រើរបស់យើងបានថ្លែងសរសើរយើង។ នៅពេលដែលអ្នកសឡាតសូត្រថា៖ “الرَّحْمَنِ الرَّحِيمِ” (ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់។) អល់ឡោះទ្រង់មានបន្ទូលថា៖ ខ្ញុំបម្រើរបស់យើងបានកោតសរសើរមកចំពោះយើង បានថ្លែងសរសើរមកចំពោះយើង និងទទួលស្គាល់នូវការប្រទានទាំងឡាយរបស់យើងចំពោះភាវៈដែលយើងបង្កើតទាំងឡាយ។ នៅពេលដែលអ្នកសឡាតសូត្រថា៖ “مَالِكِ يَوْمِ الدِّينِ” (ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជម្រះ(បរលោក)។) អល់ឡោះទ្រង់មានបន្ទូលថា៖ ខ្ញុំបម្រើរបស់យើងបានលើកតម្កើងយើង ដែលនោះគឺជាការលើកតម្កើងចំពោះភាពរុងរឿងដ៏ធំធេងរបស់ទ្រង់។
ហើយនៅពេលដែលអ្នកសឡាតសូត្រថា៖ “إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ” (ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។) អល់ឡោះទ្រង់មានបន្ទូលថា៖ នេះគឺរវាងយើង និងរវាងខ្ញុំបម្រើរបស់យើង។
ដូចនេះ ពាក់កណ្តាលខាងដើមនៃអាយ៉ាត់នេះ គឺសម្រាប់អល់ឡោះ នោះគឺ “إِيَّاكَ نَعْبُدُ” (ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ)។ វាជាការទទួលស្គាល់នូវភាពជាព្រះជាម្ចាស់របស់អល់ឡោះដែលត្រូវគោរពសក្ការៈ និងឆ្លើយតបចំពោះការគោរពសក្ការៈ។ មកដល់ត្រឹមនេះ គឺបញ្ចប់នូវពាក់កណ្តាលដែលជាចំណែកសម្រាប់អល់ឡោះ។
ចំណែកឯពាក់កណ្តាលខាងចុងនៃអាយ៉ាត់នេះ សម្រាប់ខ្ញុំបម្រើអល់ឡោះ នោះគឺ “إِيَّاكَ نَسْتَعِينُ” (ចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឲ្យជួយ)។ វាជាការសុំជំនួយពីអល់ឡោះ ហើយទ្រង់សន្យាថានឹងផ្តល់ជំនួយដល់គេ។
ហើយនៅពេលដែលអ្នកសឡាតសូត្រថា៖ “اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ * صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلاَ الضَّالِّينَ” (សូមទ្រង់មេត្ដាចង្អុលបង្ហាញដល់ពួកយើងនូវមាគ៌ា ដ៏ត្រឹមត្រូវផងចុះ។ គឺមាគ៌ារបស់បណ្ដាអ្នកដែលទ្រង់បានប្រទានឧបការគុណដល់ពួកគេ ពុំមែនជា(មាគ៌ា)អ្នកដែលត្រូវគេខឹងសម្បា និងពុំមែនជា(មាគ៌ា)ពួកដែលវងេ្វងឡើយ។) អល់ឡោះទ្រង់មានបន្ទូលថា៖ នេះជាការទទូចអង្វរករ និងបួងសួងពីសំណាក់ខ្ញុំបម្រើរបស់យើង ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេបានសុំ។ ជាការពិតណាស់ យើងពិតជាបានឆ្លើយតបចំពោះការបួងសួងរបស់គេហើយ។

មេរៀនដែលទាញបានពីហាទីស្ហ

  1. ឋានៈដ៏ធំធេងនៃស៊ូរ៉ោះអាល់ហ្វាទីហះ ដោយអល់ឡោះបានឲ្យឈ្មោះវាថាជា “សឡាត”។
  2. បញ្ជាក់ពីការយកចិត្តទុកដាក់របស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ដោយទ្រង់កោតសរសើរដល់គេដោយសារតែគេបានកោតសរសើរ និងលើកតម្កើងដល់ទ្រង់ ហើយទ្រង់សន្យាផ្តល់ឲ្យគេនូវអ្វីដែលគេបានសុំ។
  3. ស៊ូរ៉ោះដ៏ឧត្តុង្គឧត្តមនេះផ្ទុកទៅដោយការថ្លែងសរសើរចំពោះអល់ឡោះ រំលឹកពីកន្លែងវិលត្រឡប់(ថ្ងៃបរលោក) ការបួងសួងចំពោះអល់ឡោះ ការគោរពសក្ការៈដ៏ស្មោះស ជ្រះថ្លាចំពោះអល់ឡោះ សុំនូវការចង្អុលបង្ហាញទៅកាន់មាគ៌ាត្រឹមត្រូវ និងព្រមានពីការដើរតាមមាគ៌ាខុសឆ្គងទាំងឡាយ។
  4. ការដែលអ្នកសឡាតមានអារម្មណ៍នឹកដល់ហាទីស្ហនេះ(នៅពេលដែលរូបគេសូត្រស៊ូរ៉ោះ អាល់ហ្វាទីហះ) គឺបន្ថែមដល់រូបគេនូវភាពស្មឹងស្មាធ(ឃូស្ហុ)ក្នុងសឡាត។

បង្ហាញការបកប្រែ

60 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
MY မြန်မာ البورمية
TH ไทย التايلندية
DE Deutsch الألمانية
JA 日本語 اليابانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча القيرقيزية
NE नेपाली النيبالية
YO Yorùbá اليوروبا
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda الكينياروندا
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy المالاجاشية
IT Italiano الإيطالية
OM Oromoo الأورومو
KN ಕನ್ನಡ الكانادا
WO Wolof الولوف
AZ Azərbaycan الأذربيجانية
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
BM Bambara البامبارية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
KMR Kurmancî الكرمنجية