عَنْ مُعَاذٍ رَضِيَ اللَّهُ عَنْهُ، قَالَ:
كُنْتُ رِدْفَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ عَلَى حِمَارٍ يُقَالُ لَهُ عُفَيْرٌ، فَقَالَ: «يَا مُعَاذُ، هَلْ تَدْرِي حَقَّ اللَّهِ عَلَى عِبَادِهِ، وَمَا حَقُّ العِبَادِ عَلَى اللَّهِ؟»، قُلْتُ: اللَّهُ وَرَسُولُهُ أَعْلَمُ، قَالَ: «فَإِنَّ حَقَّ اللَّهِ عَلَى العِبَادِ أَنْ يَعْبُدُوهُ وَلا يُشْرِكُوا بِهِ شَيْئًا، وَحَقَّ العِبَادِ عَلَى اللَّهِ أَنْ لا يُعَذِّبَ مَنْ لا يُشْرِكُ بِهِ شَيْئًا»، فَقُلْتُ: يَا رَسُولَ اللَّهِ أَفَلاَ أُبَشِّرُ بِهِ النَّاسَ؟ قَالَ: «لا تُبَشِّرْهُمْ، فَيَتَّكِلُوا».

[صحيح] - [متفق عليه] - [صحيح البخاري: 2856]
المزيــد ...

អំពី មូអាស رضي الله عنه បាននិយាយថា៖
ខ្ញុំធ្លាប់បានជិះសត្វលានៅពីក្រោយណាពី ﷺ ។ ពេលនោះ លោកបានសួរថា៖ “ឱមូអាស! តើអ្នកដឹងដែរឬទេ អ្វីទៅជាសិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើរបស់ទ្រង់ ហើយអ្វីទៅជាសិទ្ធិរបស់ខ្ញុំបម្រើអល់ឡោះចំពោះអល់ឡោះនោះ”? ខ្ញុំបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ សិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើទាំងឡាយ គឺពួកគេត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ។ ចំណែកឯសិទ្ធិរបស់ខ្ញុំបម្រើទាំងឡាយចំពោះអល់ឡោះវិញ គឺទ្រង់មិនដាក់ទណ្ឌកម្មចំពោះអ្នកដែលមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ”។ ពេលនោះ ខ្ញុំបានសួរថា៖ ឱរ៉សូលុលឡោះ! តើឲ្យខ្ញុំផ្ដល់ដំណឹងរីករាយនេះដល់មនុស្សលោកដែរឬទេ? លោកបានឆ្លើយថា៖ “ចូរអ្នកកុំប្រាប់ពួកគេ ព្រោះធ្វើឲ្យពួកគេផេ្ដកផ្ដួល”។

[صحيح] - [متفق عليه] - [صحيح البخاري - 2856]

Explanation

ណាពី ﷺ លោកបានបញ្ជាក់ពីសិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយនិងសិទ្ធិរបស់ខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះចំពោះទ្រង់។ ចំពោះសិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ គឺពួកគេត្រូវតែគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយជាដាច់ខាត។ ចំណែកឯសិទ្ធិរបស់ខ្ញុំបម្រើទាំងឡាយចំពោះអល់ឡោះវិញ គឺទ្រង់មិនដាក់ទណ្ឌកម្មចំពោះអ្នកដែលមានគោលជំនឿឯកទេពនិយម(តាវហេទ)ដែលមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយនោះឡើយ។ ក្រោយមក មូអាសបានសួរថា៖ ឱរ៉សូលុលឡោះ! តើឲ្យខ្ញុំផ្ដល់ដំណឹងរីករាយនេះដល់មនុស្សលោកដើម្បីឲ្យពួកគេសប្បាយចិត្ត និងរីករាយចំពោះការប្រោសប្រទាននេះដែរឬទេ? ពេលនោះ ណាពី ﷺ បានហាមមូអាស ព្រោះខ្លាចក្រែងធ្វើឲ្យពួកគេផេ្ដកផ្ដួលលើរឿងនោះ។

Benefits from the Hadith

  1. បញ្ជាក់ពីសិទ្ធិរបស់អល់ឡោះដែលទ្រង់បានដាក់វាជាកាតព្វកិច្ចទៅលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ នោះគឺ ពួកគេត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយជាដាច់ខាត។
  2. បញ្ជាក់ពីសិទ្ធិរបស់ខ្ញុំបម្រើទាំងឡាយចំពោះអល់ឡោះជាម្ចាស់ដែលទ្រង់ដាក់វាជាកាតព្វកិច្ចលើអង្គឯងផ្ទាល់ ជាការប្រោសប្រទាន និងក្តីសប្បុរសអំពីទ្រង់ នោះគឺទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ និងមិនដាក់ទណ្ឌកម្មពួកគេឡើយ។
  3. ហាទីស្ហនេះ គឺជាដំណឹងរីករាយដ៏ធំធេងមួយសម្រាប់អ្នកដែលមានគោលជំនឿឯកទេពនិយម(តាវហេទ)ដែលមិនធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ ដោយកន្លែងវិលត្រឡប់របស់ពួកគេ គឺការចូលឋានសួគ៌។
  4. មូអាសបានប្រាប់ហាទីស្ហនេះដល់អ្នកផ្សេងបានដឹងមុនពេលគាត់ស្លាប់ ព្រោះខ្លាចធ្លាក់ក្នុងបាបកម្មនៃការលាក់ចំណេះដឹង។
  5. ជាការព្រមានចំពោះអ្នកណាម្នាក់មិនឱ្យផ្សព្វផ្សាយហាទីស្ហមួយចំនួនដល់មនុស្សមួយចំនួនបានដឹង នៅពេលដែលខ្លាចក្រែងពួកគេយល់មិនដល់ពីអត្ថន័យរបស់វាបានត្រឹមត្រូវ។ នេះគឺចំពោះហាទីស្ហដែលមិនមានពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិណាមួយ ហើយក៏មិនពាក់ព័ន្ធនឹងទោសណាមួយក្នុងចំណោមទោសដែលកំណត់ដោយច្បាប់ឥស្លាម។
  6. អំពើល្មើសរបស់អ្នកដែលមានគោលជំនឿឯកទេពនិយម(តាវហេទ)ក្នុងខ្លួន គឺស្ថិតក្រោមចេតនារបស់អល់ឡោះ។ ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងអភ័យទោសដល់ពួកគេ។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកគេ គឺឆ្ពោះទៅកាន់ឋានសួគ៌។
View Translations
Language: English Urdu Spanish More ... (66)
More ...