Belief in Allah the Mighty and Majestic

73បញ្ជីហាទីស្ហ 3ប្រភេទរង

បញ្ជីហាទីស្ហ 73

“គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖
“ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំ។ ទ្រង់មិនទទួលយកទេ លើកលែងតែអ្វីដែលស្អាតស្អំ។ ហើយពិតណាស់ អល់ឡោះជាម្ចាស់បានដាក់បទបញ្ជាលើបណ្តាអ្នកមានជំនឿដូចអ្វីដែលទ្រង់បានដាក់លើបណ្ដាអ្នកនាំសារទាំងឡាយផងដែរ
“នែកេ្មងប្រុស! ពិតណាស់ យើងនឹងបង្រៀនអ្នកនូវពាក្យពេចន៍ខ្លះៗ៖ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ ទ្រង់នឹងថែរក្សាអ្នកវិញ។ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ នោះអ្នកនឹងទទួលបានការចង្អុលបង្ហាញពីទ្រង់នៅពីមុខអ្នកជានិច្ច។ កាលណាអ្នកចង់សុំអ្វីមួយ ចូរអ្នកសុំពីអល់ឡោះ។
សូមលោកប្រាប់ខ្ញុំនូវពាក្យមួយក្នុងសាសនាឥស្លាម(ដែលមានលក្ខណៈគ្រប់គ្រាន់)ដែលខ្ញុំមិនចាំបាច់សួរនរណាម្នាក់ផ្សេងទៀតក្រៅពីលោក។ លោកបានឆ្លើយថា៖ “ចូរអ្នកពោលថា៖ ខ្ញុំមានជំនឿលើអល់ឡោះហើយ។ បន្ទាប់មក ចូរអ្នកប្រកាន់ឲ្យបានខ្ជាប់ខ្ជួន”។
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រាទង្វើល្អនិងទង្វើអាក្រក់។ បន្ទាប់មក ទ្រង់បញ្ជាក់ថា៖
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ បុគ្គលណាយកអ្នកមានជំនឿ និងកោតខ្លាចយើង(វ៉ើលីអល់ឡោះ)ធ្វើជាសត្រូវ យើងនឹងប្រកាសសង្គ្រាមជាមួយជននោះ។ ខ្ញុំបម្រើរបស់យើងមិនបានធ្វើអ្វីមួយដើម្បីឲ្យខ្លួនគេកាន់តែខិតជិតមកចំពោះយើង និងធ្វើឲ្យយើងពេញចិត្ត ជាង(ការអនុវត្ត)អ្វីដែលយើងបានដាក់ជាកាតព្វកិច្ចទៅចំពោះគេឡើយ។
អល់ឡោះជាម្ចាស់ទ្រង់ដាក់បណ្តាសាចំពោះពួកយូដា និងពួកគ្រឹស្ទានដែលពួកគេបានយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត
យើងមិនត្រូវការស្ហ៊ីរិក(ដៃគូ)ឡើយ។ ហេតុនេះ បុគ្គលណាធ្វើទង្វើអ្វីមួយដោយស្ហ៊ីរិកមកចំពោះយើង(ដើម្បីយើងផង និងអ្នកផេ្សងផង) យើងនឹងបោះបង់គេ និងទង្វើស្ហ៊ីរិករបស់គេចោល(យើងមិនផ្ដល់ផលបុណ្យឲ្យឡើយ)
ពិតប្រាកដណាស់ ខ្ញុំសូមប្រកាសអំពីភក្ដីភាពរបស់ខ្ញុំចំពោះអល់ឡោះ ដោយបដិសេធមិនទទួលយកអ្នកណាម្នាក់ជាទីស្រឡាញ់(ខលីល)ឡើយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសរើសខ្ញុំធ្វើជាមនុស្សជាទីស្រឡាញ់(ខលីល) ដូចដែលទ្រង់បានជ្រើសរើសណាពីអ៊ីព្រហ៊ីមធ្វើជាមនុស្សជាទីស្រឡាញ់(របស់ទ្រង់)ដែរ
“ពិតប្រាកដណាស់ អល់ឡោះទ្រង់ប្រចណ្ឌ(ខឹងសម្បា) ហើយពិតណាស់ អ្នកមានជំនឿក៏ចេះប្រចណ្ឌដែរ។ តែការប្រចណ្ឌរបស់អល់ឡោះនោះ គឺការដែលអ្នកមានជំនឿប្រព្រឹត្តនូវអ្វីដែលទ្រង់បានហាមឃាត់លើរូបគេ”។
“ចូរពួកអ្នកកុំលើកតម្កើងខ្ញុំហួសហេតុ ដូចដែលពួកគ្រឹស្ទានបានលើកតម្កើងណាពីអ៊ីសា(លោកយេស៊ូ) កូនប្រុសរបស់ ម៉ារយ៉ាំ។ តាមពិត រូបខ្ញុំគឺជាខ្ញុំបម្រើរបស់អល់ឡោះប៉ុណ្ណោះ។ ហេតុនេះ សូមពួកអ្នកនិយាយថា៖ (ខ្ញុំជា)បម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់”។
មនុស្សដែលរីករាយចំពោះការជួយអន្តរាគមន៍របស់ខ្ញុំជាងគេបំផុតនៅថ្ងៃបរលោក គឺអ្នកដែលពោលថា៖ “لا إله إلا الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ដោយស្មោះសចេញពីដួងចិត្តរបស់គេ ឬចេញពីខ្លួនរបស់គេ”។
នោះអល់ឡោះជាម្ចាស់នឹងបញ្ចូលជននោះទៅក្នុងឋានសួគ៌ទៅតាមទង្វើដែលគេបានសាង”។
ជនណាដែលបានស្លាប់ ខណៈដែលរូបគេបួងសួងទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ នឹងបានចូលនរក
“វិនាសអន្ដរាយហើយពួកដែលមានភាពជ្រុលនិយម
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រាទង្វើល្អនិងទង្វើអាក្រក់។ ក្រោយមក ទ្រង់បញ្ជាក់ថា៖ បុគ្គលណាប៉ងប្រាថ្នាធ្វើទង្វើល្អមួយ តែគេមិនបានធ្វើវាទេនោះ អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អមួយយ៉ាងពេញលេញ។ ប្រសិនបើគេប៉ងប្រាថ្នាធ្វើទង្វើល្អ រួចគេបានធ្វើវាមែន អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អដប់ រហូតដល់ប្រាំពីររយ ឬលើសពីនេះទៀត។ ហើយជនណាដែលប៉ងប្រាថ្នាធ្វើទង្វើអាក្រក់មួយ តែគេមិនបានធ្វើវាទេនោះ អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អមួយយ៉ាងពេញលេញ។ តែប្រសិនបើគេប៉ងប្រាថ្នាធ្វើទង្វើអាក្រក់មួយ រួចគេបានធ្វើវាមែន អល់ឡោះជាម្ចាស់នឹងកត់ត្រាឲ្យជននោះនូវទង្វើអាក្រក់តែមួយប៉ុណ្ណោះ”។
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនមើលទៅលើរូបរាងរបស់ពួកអ្នក និងទ្រព្យសម្បត្តិរបស់ពួកអ្នកឡើយ។ ប៉ុន្តែទ្រង់មើលទៅលើចិត្តរបស់ពួកអ្នក និងទង្វើរបស់ពួកអ្នកប៉ុណ្ណោះ”។
ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពិតប្រាកដណាស់ យើងបានហាមឃាត់អំពើអយុត្តិធម៌ចំពោះខ្លួនយើង ហើយយើងក៏បានហាមឃាត់វារវាងពួកអ្នកផងដែរ។ ហេតុនេះ ចូរពួកអ្នកកុំប្រព្រឹត្តអយុត្តិធម៌ចំពោះគ្នាទៅវិញទៅមកឲ្យសោះ
ខ្ញុំបានសួរណាពី ﷺ ថា៖ តើអំពើបាបណាមួយដែលមានលក្ខណៈធំធេងបំផុតនៅឯអល់ឡោះជាម្ចាស់? លោកបានឆ្លើយថា៖ “គឺការដែលអ្នកបង្កើតនូវដៃគូសម្រាប់អល់ឡោះ(ធ្វើស្ហ៊ីរិក) ខណៈដែលទ្រង់ជាអ្នកដែលបានបង្កើតអ្នក
“ជាការពិតណាស់ អល់ឡោះជាម្ចាស់ពិតជាពន្យារពេលដល់អ្នកដែលបំពាន។ លុះដល់ពេលដែលទ្រង់ដាក់ទណ្ឌកម្មដល់គេ គឺគេនឹងមិនអាចគេចផុតបានឡើយ
តើខ្ញុំមិនបានចាត់តាំងអ្នក(នូវកិច្ចការមួយ)ដូចដែលរ៉ស៊ូលុលឡោះ ﷺ បានចាត់តាំងខ្ញុំ(ឲ្យធ្វើវា)ទេឬ? គឺអ្នកមិនត្រូវបន្សល់ទុកនូវរូបចម្លាក់ណាមួយឡើយ លើកលែងតែអ្នកកម្ទេចវា ហើយក៏មិនត្រូវទុកឱ្យផ្នូរណាមួយខ្ពស់(ផុតពីដី)នោះដែរ លើកលែងតែអ្នកពង្រាបវាឱ្យស្មើ។
មិនត្រូវទុកឲ្យមាននៅនឹងកសត្វអូដ្ឋនូវខ្សែកដែលធ្វើពីខ្សែធ្នូ ឬបន្តោងខ្សែអ្វីមួយឡើយ ប្រសិនបើមានគឺត្រូវកាត់វាចោល”។
“ជនណាដែលពោលថា៖ “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ) ហើយប្រឆាំងនឹងអ្វីដែលគេគោរពសក្ការៈក្រៅពីអល់ឡោះ គឺគេហាមឃាត់ចំពោះទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ជននោះ ហើយការជំនុំជម្រះរបស់ជននោះ ស្ថិតលើអល់ឡោះជាម្ចាស់”។
“អ្នកដែលមានក្តីមេត្តាទាំងឡាយនឹងត្រូវបានម្ចាស់ដ៏មហាសប្បុរសមានក្តីមេត្តាចំពោះពួកគេ។ ចូរពួកអ្នកមានក្តីមេត្តាចំពោះអ្នកដែលនៅលើផែនដី នោះអ្នកដែលនៅលើមេឃនឹងមានក្តីមេត្តាចំពោះពួកអ្នកវិញ”។
“អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុតក្នុងឋាននរកនាថ្ងៃបរលោកថា៖ ប្រសិនបើអ្នកមានអ្វីៗទាំងអស់នៅលើផែនដី តើអ្នកនឹងយកវាមកលោះខ្លួនរបស់អ្នកដែរឬទេ? ជននោះឆ្លើយថា៖ បាទ
“នោះគឺជាពាក្យដែលជាប់ទាក់ទងនឹងការពិតដែលពួកជីនបានចាប់យក ហើយបានខ្សឹបដាក់ត្រចៀកគ្នីគ្នារបស់វា បន្ទាប់មកពួកវាបានលាយវាជាមួយពាក្យកុហកលើសពីមួយរយ”។
“បុគ្គលគ្រប់រូបដែលធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ដោយស្មោះសចេញពីចិត្ដរបស់ខ្លួននោះ អល់ឡោះជាម្ចាស់នឹងហាមឃាត់រូបគេអំពីឋាននរក
“អល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ទ្រង់ចុះមកកាន់មេឃលោកិយនេះជារៀងរាល់យប់នៅពេលដែលសល់មួយភាគបីចុងក្រោយនៃយប់
“ចូរពួកអ្នកកុំអង្គុយលើផ្នូរ និងកុំសឡាតឆ្ពោះទៅកាន់ផ្នូរ”។
ពួកគេជាក្រុមមនុស្សដែលនៅពេលណាខ្ញុំបម្រើរបស់អល់ឡោះដ៏ល្អម្នាក់ ឬបុរសដ៏ល្អម្នាក់ក្នុងចំណោមពួកគេស្លាប់ទៅ គឺពួកគេសង់វិហារនៅលើផ្នូររបស់គាត់
“គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖
ពិតប្រាកដណាស់ សិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើទាំងឡាយ គឺពួកគេត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ។ ចំណែកឯសិទ្ធិរបស់ខ្ញុំបម្រើទាំងឡាយចំពោះអល់ឡោះវិញ គឺទ្រង់មិនដាក់ទណ្ឌកម្មចំពោះអ្នកដែលមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ
ជនណាដែលស្លាប់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋានសួគ៌។ ហើយជនណាដែលស្លាប់ដោយបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋាននរក”។
សូមលោកប្រាប់ខ្ញុំនូវពាក្យមួយក្នុងសាសនាឥស្លាម(ដែលមានលក្ខណៈគ្រប់គ្រាន់)ដែលខ្ញុំមិនចាំបាច់សួរនរណាម្នាក់ផ្សេងទៀតក្រៅពីលោក។ លោកបានឆ្លើយថា៖ “ចូរអ្នកពោលថា៖ ខ្ញុំមានជំនឿលើអល់ឡោះហើយ។ បន្ទាប់មក ចូរអ្នកប្រកាន់ឲ្យបានខ្ជាប់ខ្ជួន”។
“ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ពួកអ្នកមិនឱ្យស្បថនឹងដូនតារបស់ខ្លួនឡើយ
“ចូរពួកអ្នកកុំនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា និងបុគ្គលនោះមានចេតនា(វានឹងកើតឡើង)។ ក៏ប៉ុន្តែពួកអ្នកត្រូវនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា(វានឹងកើតឡើង)។ បន្ទាប់មក ទើបបុគ្គលនោះមានចេតនា”។
“គ្មានជំងឺណាឆ្លងដោយខ្លួនឯងឡើយ ហើយក៏គ្មានប្រផ្នូលពីសត្វស្លាបអ្វីដែរ។ ហើយខ្ញុំចូលចិត្ដសុទិដ្ឋិនិយម”។ គាត់បាននិយាយថា៖ មានគេសួរថា៖ តើអ្វីជាសុទិដ្ឋិនិយម? លោកបានឆ្លើយថា៖ “គឺពាក្យសម្ដីល្អ”។
“ចូរពួកអ្នកព្យាយាមធ្វើឲ្យបានត្រឹមត្រូវ និងចូរធ្វើឲ្យបានត្រឹមត្រូវ។ ត្រូវដឹងថា ជាការពិតណាស់ គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកអាចរួចផុតពីឋាននរកដោយសារតែទង្វើរបស់ខ្លួននោះឡើយ”។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូម្បីតែលោកឬ? លោកបានឆ្លើយថា៖ “សូម្បីតែខ្ញុំក៏ដោយ គ្រាន់តែអល់ឡោះបានគ្របដណ្តប់រូបខ្ញុំដោយក្តីមេត្តាករុណា និងក្តីសប្បុរសរបស់ទ្រង់ប៉ុណ្ណោះ”។
យើងតបស្នងអាស្រ័យទៅតាមការគិតរបស់ខ្ញុំបម្រើរបស់យើងមកចំពោះយើង ហើយយើងនៅជាមួយគេនៅពេលគេរំលឹកមកចំពោះយើង។
“អ្នកដែលលាក់បាំងប្រការមិនល្អរបស់ខ្ញុំបម្រើអល់ឡោះនៅក្នុងលោកិយ អល់ឡោះជាម្ចាស់នឹងលាក់បាំងប្រការមិនល្អរបស់ជននោះវិញនៅថ្ងៃបរលោក”។
ហេតុនេះ តើពួកយើងធ្វើសច្ចាប្រណិធាននឹងលោកលើប្រការអ្វី? លោកបានមានប្រសាសន៍ថា៖ “គឺលើការគោរពសក្ការៈចំពោះអល់ឡោះ និងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ ត្រូវប្រតិបត្តិសឡាតទាំងប្រាំពេល ហើយត្រូវគោរពតាមបញ្ជារបស់ទ្រង់ (លោកបានខ្សឹបប្រាប់ពាក្យមួយ) និងមិនសុំអ្វីពីមនុស្សលោកឡើយ”។
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់អធ្យាស្រ័យចំពោះប្រជាជាតិរបស់ខ្ញុំចំពោះកំហុសឆ្គងដោយអចេតនា ការភ្លេចភ្លាំង និងអ្វីដែលពួកគេត្រូវបានគេបង្ខិតបង្ខំ”។
“ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំ។ ទ្រង់មិនទទួលយកទេ លើកលែងតែអ្វីដែលស្អាតស្អំ។ ហើយពិតណាស់ អល់ឡោះជាម្ចាស់បានដាក់បទបញ្ជាលើបណ្តាអ្នកមានជំនឿដូចអ្វីដែលទ្រង់បានដាក់លើបណ្ដាអ្នកនាំសារទាំងឡាយផងដែរ
ឱកូនចៅអាហ្ទាំ! ជាការពិតណាស់ ដរាបណាអ្នកនៅបួងសួងមកកាន់យើង និងរំពឹងមកចំពោះយើង យើងនឹងអភ័យសឲ្យអ្នកចំពោះបាបកម្មរបស់អ្នក ហើយយើងមិនយកចិត្ដទុកដាក់ឡើយ។ កូនចៅអាហ្ទាំ! ប្រសិនបើបាបកម្មរបស់អ្នកច្រើនពេញមេឃ បន្ទាប់មក អ្នកសុំការអភ័យទោសពីយើង យើងនឹងអភ័យទោសឲ្យអ្នក ហើយយើងមិនយកចិត្ដទុកដាក់(ចំពោះវាឡើយ)។
សូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃរបស់ទ្រង់! ពួកអ្នកប្រាកដជានឹងដើរតាមមាគ៌ារបស់អ្នកជំនាន់មុនពួកអ្នកជាមិនខាន”។
ពិតណាស់ មានបុរសម្នាក់បានមកជួបនឹងណាពី ﷺ ហើយបាននិយាយជាមួយលោកអំពីកិច្ចការមួយចំនួន។ ក្រោយមក បុរសនោះបាននិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា និងលោកមានចេតនា(វានឹងកើតឡើង)។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តើអ្នកចាត់ទុកខ្ញុំស្មើនឹងអល់ឡោះឬ? អ្នកត្រូវនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនាតែមួយគត់(ទើបវាកើតឡើង)”។
មនុស្សដែលទទួលទណ្ឌកម្មធ្ងន់ធ្ងរបំផុតនៅចំពោះមុខអល់ឡោះជាម្ចាស់នាថ្ងៃបរលោក គឺអ្នកទាំងឡាយណាដែល(គូរូប)ប្រដូចទៅនឹងការបង្កើតរបស់អល់ឡោះ
កូនចៅអាហ្ទាំបានបដិសេធមកចំពោះយើង ខណៈដែលគេគ្មានសិទ្ធិធ្វើបែបនេះឡើយ ហើយគេបានប្រមាថមកចំពោះយើង ខណៈដែលគេក៏គ្មានសិទ្ធិធ្វើបែបនេះដែរ
បុគ្គលណាយកអ្នកមានជំនឿ និងកោតខ្លាចយើង(វ៉ើលីអល់ឡោះ)ធ្វើជាសត្រូវ យើងនឹងប្រកាសសង្គ្រាមជាមួយជននោះ។ ខ្ញុំបម្រើរបស់យើងមិនបានធ្វើអ្វីមួយដើម្បីឲ្យខ្លួនគេកាន់តែខិតជិតមកចំពោះយើង និងធ្វើឲ្យយើងពេញចិត្ត ជាង(ការអនុវត្ត)អ្វីដែលយើងបានដាក់ជាកាតព្វកិច្ចទៅចំពោះគេឡើយ។
“(នៅថ្ងៃបរលោក)ម្នាក់ៗនៃពួកអ្នកនឹងត្រូវអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលផ្ទាល់ជាមួយដោយគ្មានអ្នកបកប្រែឡើយ
“ជនណាដែលពាក់ខ្សែគាថា គឺគេពិតជាបានប្រព្រឹត្តអំពើស្ហ៊ីរិក”។
ពិតណាស់ នៅពេលដែលលោកចូលម៉ាស្ជិត លោកសូត្រថា៖ أعوذ بالله العظيم، وبوجهه الكريم، وسلطانه القديم، من الشيطان الرَّجِيم (ខ្ញុំសុំការការពារពីអល់ឡោះដ៏មហាធំធេង និងតាមរយៈវង់ភ័ក្រ្តដ៏ឧត្តុង្គឧត្តមនិងអំណាចដ៏អមតៈរបស់ទ្រង់ពីស្ហៃតនដែលត្រូវបានគេដាក់បណ្តាសា)
“ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកឋានសួគ៌ថា៖ ឱអ្នកឋានសួគ៌! ពួកគេបានឆ្លើយថា៖ ក្រាបទូល។ ទ្រង់បានសួរថា៖ តើពួកអ្នកពេញចិត្ដឬទេ? ពួកគេបានឆ្លើយថា៖ តើមានអ្វីដែលពួកយើងមិនពេញចិត្ដទៅ ខណៈដែលទ្រង់បានប្រទានដល់ពួកយើងនូវអ្វីដែលទ្រង់មិនបានប្រទានដល់នរណាម្នាក់នៃភាវៈរបស់ទ្រង់ផងនោះ?
“ម៉ាឡាអ៊ីកាត់នឹងមិនចូលផ្ទះណាដែលមានឆ្កែ ឬរូបភាពឡើយ”។
“ចូរពួកអ្នកកុំស្បថនឹងរូបបដិមានានា និងកុំស្បថនឹងជីដូនជីតារបស់ពួកអ្នក”។
“ចូរអ្នកទៅដោយនាំយកស្បែកជើងទាំងពីររបស់ខ្ញុំនេះទៅជាមួយ។ ជនណាក៏ដោយនៅពីក្រោយរបងនេះដែលអ្នកបានជួបដែលបានធ្វើសាក្សីថា “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)ដោយជឿប្រាកដក្នុងចិត្ត ចូរអ្នកផ្តល់ដំណឹងរីករាយដល់គេនូវឋានសួគ៌
តើពួកអ្នកដឹងឬទេថា ម្ចាស់របស់ពួកអ្នកបានមានបន្ទូលអ្វីខ្លះ”? ពួកគេបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ “គឺទ្រង់បានមានបន្ទូលថា៖ នៅពេលព្រឹកឈានមកដល់ មានខ្ញុំបម្រើរបស់យើងមួយចំនួនមានជំនឿចំពោះយើង និងមួយចំនួនទៀតគ្មានជំនឿ
ពិតប្រាកដណាស់ យើងបានរកឃើញនៅក្នុងខ្លួនយើងនូវអ្វីមួយដែលពិបាកនឹងនិយាយ។ លោកបានសួរថា៖ “តើពួកអ្នកពិតជារកឃើញដូចនេះឬ”? ពួកគេបានឆ្លើយថា៖ បាទ (ពិតមែនហើយ)។ លោកបានមានប្រសាសន៍ថា៖ “នោះហើយជាការបង្ហាញអំពីជំនឿដ៏ពិតប្រាកដ”។
ការសរសើរទាំងអស់គឺសម្រាប់តែអល់ឡោះដែលបានកាត់បន្ថយល្បិចកលរបស់ស្ហៃតនឱ្យនៅគ្រាន់តែជាការខ្សឹបខ្សៀវ"។
“ស្ហៃតនបានមកដល់នរណាម្នាក់នៃពួកអ្នក ហើយវាសួរថា៖ តើអ្នកណាបង្កើតរបស់នេះ? តើអ្នកណាបង្កើតរបស់នោះ? រហូតដល់វាសួរថា៖ តើនរណាបង្កើតព្រះជាម្ចាស់របស់អ្នក? ប្រសិនបើគេបានឈានដល់ចំណុចនេះ សូមឲ្យគេស្វែងរកការជ្រកកោនពីអល់ឡោះ ហើយកុំបន្តទៀត”។
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនបំពានលើអំពើល្អរបស់អ្នកមានជំនឿឡើយ។ ទ្រង់នឹងផ្ដល់លាភសក្ការៈដល់គេនៅក្នុងលោកិយ ព្រមទាំងតបស្នងនូវផលបុណ្យនៅថ្ងៃបរលោកថែមទៀត
“អល់ឡោះជាម្ចាស់នឹងក្តាប់ផែនដី និងមូរមេឃាដោយព្រះហស្តស្តាំរបស់ទ្រង់។ បន្ទាប់មក ទ្រង់មានបន្ទូលថា៖ យើងជាស្តេច។ តើស្តេចផែនដីទាំងឡាយនៅឯណា”?
ហើយខ្ញុំ គឺ ហ្ទាំម៉ាម ពិន សាក់ឡើហ្ពះ ជាបងប្អូនអម្បូរសាអាត់ ពិន ហ្ពាកើរ។
តើពុំមែនទេឬ អ្នកដែលឲ្យរូបគេដើរនឹងជើងទាំងពីរនៅក្នុងលោកិយ ក៏ជាអ្នកដែលមានសមត្ថភាពអាចឲ្យរូបគេដើរនឹងមុខរបស់ខ្លួននៅថ្ងៃបរលោកនោះ
“កន្លែងដែលអល់ឡោះស្រឡាញ់ជាងគេ គឺម៉ាស្ជិត ហើយកន្លែងដែលអល់ឡោះស្អប់ជាងគេ គឺផ្សារ”។
“ពិតប្រាកដណាស់ នៅក្នុងខ្លួនរបស់អ្នកមានលក្ខណៈពីរយ៉ាងដែលអល់ឡោះស្រលាញ់ គឺការចេះត្រិះរិះ និងភាពខ្ជាប់ខ្ជួន”។
“ពិតប្រាកដណាស់អល់ឡោះជាម្ចាស់ នៅពេលដែលទ្រង់ស្រលាញ់ខ្ញុំបម្រើ(របស់ទ្រង់)ណាម្នាក់ ទ្រង់បានហៅជីព្រីល ហើយមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងពិតជាស្រលាញ់ម្នាក់នេះ។ ហេតុនេះ ចូរអ្នកស្រលាញ់គេ។ លោកបានមានប្រសាសន៍ថា៖ ពេលនោះ ជីព្រីលក៏ស្រលាញ់ជននោះ
“អល់ឡោះជាម្ចាស់ពិតជាមានក្តីមេត្តាករុណាចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ជាងស្ដ្រីម្នាក់នេះមានក្តីមេត្តាករុណាចំពោះកូនរបស់នាងទៅទៀត”។
“ជនណាទៅជួបនឹងអល់ឡោះជាម្ចាស់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយទេនោះ កំហុសឆ្គង(បាបកម្ម)ដែលរូបគេមានមិនអាចបង្កគ្រោះថ្នាក់អ្វីដល់រូបគេឡើយ។ ហើយជនណាបានស្លាប់ ខណៈដែលរូបគេបានធ្វើស្ហ៊ីរិកចំពោះទ្រង់នោះ ប្រការល្អ(ទង្វើកុសល)ដែលរូបគេមានមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់រូបគេឡើយ”។
“ពិតប្រាកដណាស់ អល់ឡោះមិនផ្ទំឡើយ ហើយក៏គ្មានការចាំបាច់ដែលទ្រង់ត្រូវផ្ទំនោះដែរ។
“កូនសោនៃប្រការអាថ៌កំបាំងមានប្រាំ៖
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្ដឲ្យពួកអ្នកធ្វើបីប្រការ និងមិនពេញចិត្ដឲ្យពួកអ្នកធ្វើបីប្រការ
”អល់ឡោះជាម្ចាស់ទ្រង់បានដាក់បណ្ដាសាចំពោះពួកយូដា និងពួកគ្រឹស្ទានដែលពួកគេបានយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត(កន្លែងគោរពសក្ការៈ)”។