عَنْ زَيْدِ بْنِ خَالِدٍ الجُهَنِيِّ رضي الله عنه أَنَّهُ قَالَ:
صَلَّى لَنَا رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ صَلَاةَ الصُّبْحِ بِالْحُدَيْبِيَةِ عَلَى إِثْرِ سَمَاءٍ كَانَتْ مِنَ اللَّيْلَةِ، فَلَمَّا انْصَرَفَ أَقْبَلَ عَلَى النَّاسِ، فَقَالَ: «هَلْ تَدْرُونَ مَاذَا قَالَ رَبُّكُمْ؟» قَالُوا: اللهُ وَرَسُولُهُ أَعْلَمُ، قَالَ: «أَصْبَحَ مِنْ عِبَادِي مُؤْمِنٌ بِي وَكَافِرٌ، فَأَمَّا مَنْ قَالَ: مُطِرْنَا بِفَضْلِ اللهِ وَرَحْمَتِهِ، فَذَلِكَ مُؤْمِنٌ بِي وَكَافِرٌ بِالْكَوْكَبِ، وَأَمَّا مَنْ قَالَ: بِنَوْءِ كَذَا وَكَذَا، فَذَلِكَ كَافِرٌ بِي وَمُؤْمِنٌ بِالْكَوْكَبِ».

[صحيح] - [متفق عليه] - [صحيح البخاري: 846]
المزيــد ...

អំពី ហ្ស៊េទ ពិន ខលិត អាល់ជូហ៊ើនី رضي الله عنه ពិតណាស់គាត់បាននិយាយថា៖
រ៉ស៊ូលុលឡោះ ﷺ លោកបានសឡាតស៊ូពុសធ្វើជាអ៊ីម៉ាំពួកយើងនៅឯហ៊ូទៃពីយ៉ះបន្ទាប់ពីភ្លៀងធ្លាក់នៅពេលយប់។ នៅពេលសឡាតចប់ លោកបានបែរមកកាន់មនុស្ស ហើយបានមានប្រសាសន៍ថា៖ “តើពួកអ្នកដឹងឬទេថា ម្ចាស់របស់ពួកអ្នកបានមានបន្ទូលអ្វីខ្លះ”? ពួកគេបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ “គឺទ្រង់បានមានបន្ទូលថា៖ នៅពេលព្រឹកឈានមកដល់ មានខ្ញុំបម្រើរបស់យើងមួយចំនួនមានជំនឿចំពោះយើង និងមួយចំនួនទៀតគ្មានជំនឿ។ ចំពោះអ្នកដែលនិយាយថា៖ ពួកយើងត្រូវគេបញ្ចុះទឹកភ្លៀងដោយក្ដីសប្បុរសរបស់អល់ឡោះ និងក្តីមេត្ដាករុណារបស់ទ្រង់នោះ គឺជាអ្នកមានជំនឿមកចំពោះយើង ហើយគ្មានជំនឿចំពោះផ្កាយនានា។ ចំណែកឯអ្នកដែលនិយាយថា៖ ពួកយើងត្រូវគេបញ្ចុះទឹកភ្លៀងដោយសារផ្កាយនេះ ផ្កាយនោះ គឺជាអ្នកគ្មានជំនឿចំពោះយើង ហើយមានជំនឿចំពោះផ្កាយ”។

[صحيح] - [متفق عليه] - [صحيح البخاري - 846]

Explanation

ណាពី ﷺ លោកបានសឡាតស៊ូពុសនៅឯហ៊ូទៃពីយ៉ះ(ជាភូមិមួយក្បែរក្រុងម៉ាក្កះ)ក្រោយពីភ្លៀងបានបង្អុរមកនាយប់នោះ។ នៅពេលលោកឲ្យសាឡាម និងបានសឡាតរួចរាល់ លោកក៏បានបែរមុខទៅកាន់មនុស្សលោក ហើយសួរពួកគេថា៖ តើពួកអ្នកដឹងដែរឬទេថា តើម្ចាស់របស់ពួកអ្នកដ៏មហាខ្ពង់ខ្ពស់បានមានបន្ទូលអ្វីខ្លះ? ពេលនោះពួកគេបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ លោកបានមានប្រសាសន៍ថា៖ ជាការពិតណាស់ អល់ឡោះជាម្ចាស់បានបញ្ជាក់ថា នៅពេលដែលមានភ្លៀងធ្លាក់ ទ្រង់បានបែងចែកមនុស្សជាពីរក្រុម៖ ក្រុមមួយមានជំនឿចំពោះអល់ឡោះ ហើយក្រុមមួយទៀតគ្មានជំនឿចំពោះអល់ឡោះឡើយ។ ចំពោះអ្នកដែលនិយាយថា៖ ពួកយើងត្រូវគេបញ្ចុះទឹកភ្លៀងដោយក្ដីសប្បុរសរបស់អល់ឡោះ និងក្តីមេត្ដាករុណារបស់ទ្រង់ ដោយគេភ្ជាប់ការធ្លាក់ភ្លៀងទៅនឹងអល់ឡោះជាម្ចាស់ នោះគឺជាអ្នកដែលមានជំនឿចំពោះអល់ឡោះថាជាអ្នកបង្កើត និងជាអ្នកចាត់ចែងចក្រវាឡ ហើយគ្មានជំនឿចំពោះផ្កាយនានាឡើយ។ រីឯអ្នកដែលនិយាយថា៖ ពួកយើងត្រូវគេបញ្ចុះទឹកភ្លៀងដោយសារផ្កាយនេះ ផ្កាយនោះ គឺជាអ្នកដែលគ្មានជំនឿចំពោះអល់ឡោះ ហើយមានជំនឿចំពោះផ្កាយ។ នេះជាភាពគ្មានជំនឿកម្រិតស្រាល(កាហ្វៀរតូច)ដោយសារតែគេភ្ជាប់ការធ្លាក់ភ្លៀងទៅនឹងផ្កាយ ខណៈដែលអល់ឡោះជាម្ចាស់មិនបានចាត់ទុកវាជាមូលហេតុដោយយោងតាមច្បាប់អ៊ីស្លាមឬការកំណត់នៃព្រេងវាសនា(កទើរ)នោះឡើយ។ ចំណែកឯអ្នកដែលភ្ជាប់ការធ្លាក់ភ្លៀង ក៏ដូចជាហេតុការណ៍ទាំងឡាយនៅលើផែនដីទៅនឹងចលនានៃការរះឡើង ឬលិចបាត់ទៅវិញរបស់ផ្កាយ ហើយមានជំនឿថា ផ្កាយនោះខ្លួនឯងផ្ទាល់ជាអ្នកបង្កើតឲ្យមាននូវហេតុការណ៍ទាំងនោះ គឺជាភាពគ្មានជំនឿកម្រិតធ្ងន់(កាហ្វៀរធំ)

Benefits from the Hadith

  1. បន្ទាប់ពីភ្លៀងធ្លាក់រួច ស៊ូណិតឲ្យសូត្រថា៖ “ مُطِرْنَا بِفَضْلِ اللهِ وَرَحْمَتِهِ” (ពួកយើងត្រូវគេបញ្ចុះទឹកភ្លៀងដោយក្ដីសប្បុរសរបស់អល់ឡោះ និងក្តីមេត្ដាករុណារបស់ទ្រង់)។
  2. ជនណាដែលភ្ជាប់ឧបការគុណនៃការបញ្ចុះទឹកភ្លៀង និងហេតុការណ៍ផ្សេងទៀតទៅកាន់ផ្កាយថា វាជាអ្នកបង្កើត និងជាអ្នកធ្វើឲ្យមានវត្តមាននៃប្រការទាំងអស់នោះ គឺជាអ្នកគ្មានជំនឿដែលជាភាពគ្មានជំនឿកម្រិតធ្ងន់(កាហ្វៀរធំ)។ រីឯជនណាដែលភ្ជាប់រឿងរ៉ាវទាំងនោះទៅកាន់ផ្កាយថាវាជាមូលហេតុដែលនាំឲ្យកើតមាននូវហេតុការណ៍ទាំងនោះ គឺជាអ្នកគ្មានជំនឿដែលជាភាពគ្មានជំនឿកម្រិតស្រាល(កាហ្វៀរតូច) ព្រោះនោះមិនមែនជាមូលហេតុដែលយោងទៅតាមច្បាប់អ៊ីស្លាម ឬញ្ញាណឡើយ។
  3. ជាការពិតណាស់ ឧបការគុណ(នៀកម៉ាត់)ទាំងឡាយ អាចជាមូលហេតុនាំឲ្យក្លាយជាអ្នកគ្មានជំនឿ បើកាលណាគេរមិលគុណ ហើយក៏អាចជាមូលហេតុដែលនាំឲ្យក្លាយជាអ្នកមានជំនឿផងដែរ បើកាលណាគេដឹងគុណ។
  4. ហាមឃាត់ចំពោះការនិយាយថា៖ “ពួកយើងត្រូវគេបញ្ចុះទឹកភ្លៀងដោយសារផ្កាយនេះ” បើទោះជាគេចង់សំដៅលើពេលវេលាក៏ដោយ ដើម្បីទប់ស្កាត់កុំឲ្យធ្លាក់ចូលក្នុងប្រការស្ហ៊ីរិក។
  5. ចាំបាច់ត្រូវភ្ជាប់ដួងចិត្តទៅនឹងអល់ឡោះជាម្ចាស់ក្នុងការដែលទទួលបានឧបការគុណ និងការដែលបានរួចផុតពីគ្រោះ។
View Translations
Language: English Urdu Spanish More ... (65)
More ...