Branches of Faith

6បញ្ជីហាទីស្ហ

បញ្ជីហាទីស្ហ 6

តើលោកយល់យ៉ាងណា ប្រសិនបើខ្ញុំប្រតិបត្តិសឡាតដែលគេដាក់កាតព្វកិច្ច ខ្ញុំបួសខែរ៉ម៉ាហ្ទន ខ្ញុំប្រព្រឹត្តនូវអ្វីដែលគេអនុញ្ញាត ខ្ញុំចៀសវាងពីប្រការដែលគេហាមឃាត់
“ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី
“ចូរពួកអ្នករួសរាន់សាងទង្វើកុសលមុនពេលមានភាពវឹកវរដូចជាផ្នែកមួយនៃរាត្រីងងឹតកើតឡើង
អំពីណាពី ﷺ ពិតណាស់ លោកបានមានប្រសាសន៍អំពីពួកអាន់សរថា៖ “គ្មានអ្នកណាស្រឡាញ់ពួកគេឡើយ លើកលែងតែអ្នកដែលមានជំនឿ ហើយក៏គ្មានអ្នកណាស្អប់ពួកគេដែរ លើកលែងតែជនពុតត្បុត។ ជនណាហើយស្រឡាញ់ពួកគេ នោះអល់ឡោះនឹងស្រឡាញ់ជននោះ។ ហើយជនណាដែលស្អប់ពួកគេ អល់ឡោះក៏នឹងស្អប់ជននោះដែរ”។
តើពួកអ្នកដឹងឬទេថា ម្ចាស់របស់ពួកអ្នកបានមានបន្ទូលអ្វីខ្លះ”? ពួកគេបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ “គឺទ្រង់បានមានបន្ទូលថា៖ នៅពេលព្រឹកឈានមកដល់ មានខ្ញុំបម្រើរបស់យើងមួយចំនួនមានជំនឿចំពោះយើង និងមួយចំនួនទៀតគ្មានជំនឿ
“ប្រាកដណាស់ ខ្ញុំនៅឯស្រះដើម្បីមើលថា តើនរណានឹងមករកខ្ញុំក្នុងចំណោមអ្នករាល់គ្នា។ ទោះយ៉ាងណាក៏ដោយ មានមនុស្សមួយចំនួនដែលនៅឆ្ងាយពីខ្ញុំ ដូច្នេះខ្ញុំមានប្រសាសន៍ថា៖ បរពិត្រព្រះជាម្ចាស់របស់ខ្ញុំ! ពួកគេជាក្រុមរបស់ខ្ញុំ ជាប្រជាជាតិរបស់ខ្ញុំ