عن ابن عباس رضي الله عنهما قال: قال رسول الله صلى الله عليه وسلم:
«من اقتبَسَ علْمًا مِنَ النُّجُومِ اقْتبَسَ شُعبَة مِن السِّحرِ، زادَ ما زادَ».

[صحيح] - [رواه أبو داود وابن ماجه وأحمد] - [سنن أبي داود: 3905]
المزيــد ...

អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“បុគ្គលណារៀនសូត្រចំណេះដឹងមួយពីការទស្សន៍ទាយតាមរយៈផ្កាយ រូបគេប្រាកដជាទទួលបាននូវផ្នែកមួយនៃមន្ដអាគម។ រៀនកាន់តែច្រើន ទទួលបានកាន់តែច្រើន”។

[صحيح] - [رواه أبو داود وابن ماجه وأحمد] - [سنن أبي داود - 3905]

Explanation

ណាពី ﷺ លោកបានបញ្ជាក់ថា ជនណាដែលរៀនសូត្រ និងទទួលយកចំណេះដឹងទាក់ទងនឹងផ្កាយនិងដួងតារានានា ហើយយកចលនារបស់ផ្កាយ ការលេចឡើង និងលិចបាត់ទៅវិញរបស់ផ្កាយទាំងនោះមកធ្វើជាសំអាង ឬជាអំណះអំណាងនៃការកើតមាននូវហេតុការណ៍ផ្សេងៗនៅលើផែនដី ដូចជាការស្លាប់ ការចាប់កំណើត ឬការឈឺថ្កាត់របស់បុគ្គលណាម្នាក់ជាដើមនោះ ជាការពិតណាស់ រូបគេពិតជាបានរៀននូវចំណេះដឹងមួយផ្នែកនៃមន្តអាគម។ កាលណារូបគេរៀនវិជ្ជានេះកាន់តែច្រើន រូបគេក៏ទទួលបានចំណែកនៃមន្តអាគមកាន់តែច្រើនដូចគ្នា។

Benefits from the Hadith

  1. ហាមឃាត់ចំពោះការទស្សន៍ទាយដោយការមើលផ្កាយ ពោលគឺការប្រាប់ពីរឿងរ៉ាវដែលនឹងកើតឡើងនាអនាគតកាលដោយផ្អែកលើស្ថានភាពប្រែប្រួលរបស់ផ្កាយ ព្រោះនេះជាការអះអាងពីការដឹងនូវប្រការអាថ៌កំបាំង។
  2. ជាការពិតណាស់ ការទស្សន៍ទាយដោយការមើលផ្កាយ គឺជាផ្នែកមួយនៃមន្តអាគមដែលវាផ្ទុយទៅនឹងគោលជំនឿឯកទេពនិយម(តាវហេទ)។ វាខុសពីការសម្លឹងមើលទៅកាន់ផ្កាយដើម្បីដឹងទិស ឬដឹងពីទិសគិបឡាត់ ឬដឹងពីការចូលមកដល់នៃរដូវកាល ឬខែណាមួយដោយវាត្រូវបានគេអនុញ្ញាត។
  3. កាលណារូបគេរៀននូវវិជ្ជាទាក់ទងនឹងការទស្សន៍ទាយដោយការមើលផ្កាយកាន់តែច្រើន រូបគេក៏រៀនសូត្រចំណេះដឹងមួយផ្នែកនៃមន្តអាគមកាន់តែច្រើនដូចគ្នា។
  4. ចំពោះផ្កាយ គឺមានផលប្រយោជន៍បីយ៉ាងដែលអល់ឡោះជាម្ចាស់ទ្រង់បានរំលឹកក្នុងគម្ពីររបស់ទ្រង់គឺ ជាការលម្អដល់មេឃ ជាទីសម្គាល់ និងសម្រាប់គប់ពពួកស្ហៃតន។
View Translations
Language: English Urdu Spanish More ... (63)
More ...