عن عمران بن حصين رضي الله عنه قال: قال رسول الله صلى الله عليه وسلم:
«لَيْسَ مِنَّا مَنْ تَطَيَّرَ أَوْ تُطُيِّرَ لَهُ، أَوْ تَكَهَّنَ أَوْ تُكُهِّنَ لَهُ، أَوْ سَحَرَ أَوْ سُحِرَ لَهُ، وَمَنْ عَقَدَ عُقْدَةً، وَمَنْ أَتَى كَاهِنًا فَصَدَّقَهُ بِمَا يَقُولُ فَقَدْ كَفَرَ بِمَا أُنْزِلَ عَلَى مُحَمَّدٍ صَلَّى اللهُ عَلَيْهِ وَسَلَّمَ».
[حسن] - [رواه البزار] - [مسند البزار: 3578]
المزيــد ...
អំពី អ៊ិមរ៉ន ពិន ហ៊ូសៃន៍ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“មិនស្ថិតក្នុងចំណោមពួកយើងឡើយ អ្នកដែលមើលប្រផ្នូលឬឲ្យគេមើលប្រផ្នូលឲ្យ អ្នកដែលទស្សន៍ទាយឬឲ្យគេទស្សន៍ទាយឲ្យ អ្នកដែលប្រើមន្តអាគមឬឲ្យគេប្រើមន្តអាគមឲ្យ ហើយនិងអ្នកដែលចងខ្សែគាថា។ ចំណែកឯជនណាដែលទៅរកគ្រូទាយ ហើយរូបគេជឿជាក់តាមអ្វីដែលគ្រូទាយបាននិយាយ ជាការពិតណាស់ រូបគេពិតជាបានបដិសេធនឹងអ្វីដែលអល់ឡោះបញ្ចុះទៅកាន់មូហាំម៉ាត់ ﷺ ហើយ”។
[حسن] - [رواه البزار] - [مسند البزار - 3578]
ណាពី ﷺ លោកបានព្រមានចំពោះជនណាក្នុងចំណោមប្រជាជាតិរបស់លោកដែលបានធ្វើនូវទង្វើមួយចំនួនខាងក្រោមនេះដោយប្រសាសន៍របស់លោកថា៖ “មិនស្ថិតក្នុងចំណោមពួកយើងឡើយ”។ ក្នុងចំណោមនោះ៖
ទីមួយ៖ “អ្នកដែលមើលប្រផ្នូល ឬឲ្យគេមើលប្រផ្នូលឲ្យ”។ គោលការណ៍របស់វា គឺគេព្រលែងសត្វបក្សីនៅពេលណាដែលគេចង់ធ្វើកិច្ចការអ្វីមួយ ដូចជាចង់ធ្វើដំណើរ ឬធ្វើជំនួញជួញដូរជាដើម។ ប្រសិនបើសត្វនោះហើរទៅទិសខាងស្តាំ គឺគេគិតថានោះជាប្រផ្នូលល្អ ហើយគេធ្វើនូវអ្វីដែលគេចង់ធ្វើ។ តែប្រសិនបើសត្វនោះហើរទៅទិសខាងឆ្វេង គឺគេគិតថានោះជាប្រផ្នូលអាក្រក់ ហើយគេមិនធ្វើនូវអ្វីដែលគេចង់ធ្វើនោះឡើយ។ ទង្វើបែបនេះ គឺគេមិនអនុញ្ញាតឡើយ មិនថាធ្វើវាដោយខ្លួនឯង ឬឲ្យគេធ្វើឲ្យនោះឡើយ។ ហើយចូលទៅក្នុងការជឿប្រផ្នូលនេះដែរ គឺជឿលើការមានអារម្មណ៍មិនល្អជាមួយនឹងអ្វីទាំងអស់ដែលគេបានឮ ឬបានឃើញ ដូចជា សត្វបក្សី សត្វពាហនៈ មនុស្សពិការ លេខ ឬថ្ងៃខែ -ល-។
ទីពីរ៖ “អ្នកដែលទស្សន៍ទាយ ឬឲ្យគេទស្សន៍ទាយឲ្យ”។ ជនណាដែលអះអាងថា ខ្លួនដឹងពីប្រការអាថ៌កំបាំងតាមរយៈការមើលផ្កាយ ឬអ្វីផ្សេងទៀត ឬក៏ទៅរកអ្នកដែលអះអាងថាដឹងពីប្រការអាថ៌កំបាំង ដូចជាគ្រូទាយជាដើម ហើយរូបគេជឿជាក់នូវសម្តីដែលគ្រូទាយនោះបាននិយាយ ជាការពិតណាស់ រូបគេពិតជាបានបដិសេធនឹងអ្វីដែលអល់ឡោះបញ្ចុះទៅកាន់ណាពីមូហាំម៉ាត់ ﷺ ហើយ។
ទីបី៖ “អ្នកដែលប្រើមន្តអាគម ឬឲ្យគេប្រើមន្តអាគមឲ្យ” ពោលគឺអ្នកដែលប្រើមន្តអាគមដោយខ្លួនឯង ឬឲ្យអ្នកដទៃប្រើមន្តអាគមឲ្យដើម្បីផ្តល់ប្រយោជន៍ឬបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ ឬក៏ពាក់ខ្សែអំបោះគាថាដែលគេសូត្រមន្តគាថាផ្សេងៗដែលច្បាប់មិនអនុញ្ញាត។