1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. The Creed

ហាទីស្ហ សូមលោកប្រាប់ខ្ញុំនូវពាក្យមួយក្នុងសាសនាឥស្លាម(ដែលមានលក្ខណៈគ្រប់គ្រាន់)ដែលខ្ញុំមិនចាំបាច់សួរនរណាម្នាក់ផ្សេងទៀតក្រៅពីលោក។ លោកបានឆ្លើយថា៖ “ចូរអ្នកពោលថា៖ ខ្ញុំមានជំនឿលើអល់ឡោះហើយ។ បន្ទាប់មក ចូរអ្នកប្រកាន់ឲ្យបានខ្ជាប់ខ្ជួន”។

عَنْ أَبِي عَمْرٍو- وَقِيلَ: أَبِي عَمْرَةَ-، سُفْيَانَ بْنِ عَبْدِ اللَّهِ رَضِيَ اللَّهُ عَنْهُ قَالَ:
قُلْتُ: يَا رَسُولَ اللهِ، قُلْ لِي فِي الْإِسْلَامِ قَوْلًا لَا أَسْأَلُ عَنْهُ أَحَدًا غَيْرَكَ، قَالَ: «قُلْ: آمَنْتُ بِاللهِ، ثُمَّ اسْتَقِمْ».

អំពី អាពូអាំរ៍ (អ្នកខ្លះថា៖ អាពូអាំរ៉ោះ) សុហ្វយ៉ាន ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយថា៖
ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកប្រាប់ខ្ញុំនូវពាក្យមួយក្នុងសាសនាឥស្លាម(ដែលមានលក្ខណៈគ្រប់គ្រាន់)ដែលខ្ញុំមិនចាំបាច់សួរនរណាម្នាក់ផ្សេងទៀតក្រៅពីលោក។ លោកបានឆ្លើយថា៖ “ចូរអ្នកពោលថា៖ ខ្ញុំមានជំនឿលើអល់ឡោះហើយ។ បន្ទាប់មក ចូរអ្នកប្រកាន់ឲ្យបានខ្ជាប់ខ្ជួន”។

صحيح رواه مسلم الأربعون النووية - 21

ពន្យល់

សុហ្វយ៉ាន ពិន អាប់ទុលឡោះ رضي الله عنه បានសុំឱ្យណាពី ﷺ បង្រៀនគាត់នូវពាក្យឃ្លាមួយដែលក្តោបអត្ថន័យទាំងអស់នៃសាសនាអ៊ីស្លាមដែលគាត់អាចប្រកាន់ខ្ជាប់ និងមិនចាំបាច់សួរនរណាម្នាក់ផ្សេងទៀតក្រៅពីលោក។ ពេលនោះ ណាពី ﷺ បានមានប្រសាសន៍ទៅកាន់គាត់ថា៖ ចូរអ្នកនិយាយថា៖ ខ្ញុំមានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់ និងមានជំនឿថា ទ្រង់គឺជាព្រះជាម្ចាស់របស់ខ្ញុំ ជាអ្នកដែលបង្កើតខ្ញុំ និងជាអ្នកដែលខ្ញុំត្រូវគោរពសក្ការៈដ៏ពិតប្រាកដតែមួយគត់ ពុំមានដៃគូសម្រាប់ទ្រង់ឡើយ។ បន្ទាប់មក ចូរអ្នកស្តាប់បង្គាប់ និងគោរពប្រតិបត្តិអល់ឡោះជាម្ចាស់តាមរយៈការអនុវត្តនូវកាតព្វកិច្ចទាំងឡាយដែលទ្រង់បានដាក់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយប្រកាន់ខ្ជាប់លើផ្លូវនេះ។

មេរៀនដែលទាញបានពីហាទីស្ហ

  1. មូលដ្ឋានគ្រឹះនៃសាសនាអ៊ីស្លាម គឺការមានជំនឿលើអល់ឡោះជាម្ចាស់ចំពោះភាពជាម្ចាស់ដែលជាអ្នកបង្កើត ភាពជាម្ចាស់ដែលត្រូវគោរពសក្ការៈ និងចំពោះបណ្តានាម និងលក្ខណៈសម្បត្តិរបស់ទ្រង់។
  2. សារៈសំខាន់នៃការប្រកាន់ខ្ជាប់នឹងសាសនាឥស្លាមបន្ទាប់ពីការមានជំនឿ ការបន្តធ្វើការគោពសក្ការៈ និងមានជំហរស្ថិតស្ថេរក្នុងបញ្ហាទាំងនេះ។
  3. ជំនឿ(អ៊ីម៉ាន) គឺជាលក្ខខណ្ឌក្នុងការទទួលយកទង្វើកុសលទាំងឡាយ។
  4. ជំនឿលើអល់ឡោះ រួមបញ្ចូលនូវអ្វីគ្រប់យ៉ាងដែលត្រូវជឿជាក់នៃគោលការណ៍ជំនឿ និងប្រភពរបស់វា និងរាល់ទង្វើនៃចិត្តដែលកើតចេញពីវា ក៏ដូចជាការប្រតិបត្តិ និងការប្រគល់ខ្លួនចំពោះអល់ឡោះទាំងខាងក្នុងនិងខាងក្រៅ។
  5. ការប្រកាន់ខ្ជាប់នឹងប្រការត្រឹមត្រូវ គឺតាមរយៈការអនុវត្តនូវកាតព្វកិច្ចទាំងឡាយ ហើយបោះបង់នូវអ្វីដែលច្បាប់ហាមឃាត់។

បង្ហាញការបកប្រែ

63 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
FR Français الفرنسية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
MY မြန်မာ البورمية
TH ไทย التايلندية
DE Deutsch الألمانية
JA 日本語 اليابانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча القيرقيزية
NE नेपाली النيبالية
YO Yorùbá اليوروبا
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda الكينياروندا
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy المالاجاشية
OM Oromoo الأورومو
KN ಕನ್ನಡ الكانادا
WO Wolof الولوف
AZ Azərbaycan الأذربيجانية
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
BM Bambara البامبارية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
DA Dansk الدنماركية
RN Kirundi الكيروندي
KMR Kurmancî الكرمنجية
MS Bahasa Melayu الملايو