+ -

عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ:
قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «يَقُولُ اللهُ عَزَّ وَجَلَّ: أَنَا عِنْدَ ظَنِّ عَبْدِي، وَأَنَا مَعَهُ حِينَ يَذْكُرُنِي، فَإِنْ ذَكَرَنِي فِي نَفْسِهِ ذَكَرْتُهُ فِي نَفْسِي، وَإِنْ ذَكَرَنِي فِي مَلَإٍ ذَكَرْتُهُ فِي مَلَإٍ خَيْرٍ مِنْهُ، وَإِنِ اقْتَرَبَ إِلَيَّ شِبْرًا، تَقَرَّبْتُ إِلَيْهِ ذِرَاعًا، وَإِنِ اقْتَرَبَ إِلَيَّ ذِرَاعًا، اقْتَرَبْتُ إِلَيْهِ بَاعًا، وَإِنْ أَتَانِي يَمْشِي أَتَيْتُهُ هَرْوَلَةً».

[صحيح] - [متفق عليه] - [صحيح مسلم: 2675]
المزيــد ...

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងតបស្នងអាស្រ័យទៅតាមការគិតរបស់ខ្ញុំបម្រើរបស់យើងមកចំពោះយើង ហើយយើងនៅជាមួយគេនៅពេលគេរំលឹកមកចំពោះយើង។ ប្រសិនបើគេរំឭកមកចំពោះយើងក្នុងចិត្តរបស់គេ យើងនឹងរំឭកដល់គេវិញក្នុងចិត្តរបស់យើង។ ប្រសិនបើគេរំឭកមកចំពោះយើងក្នុងក្រុមមួយ យើងនឹងរំឭកដល់គេវិញក្នុងក្រុមមួយដែលប្រសើរជាងក្រុមនោះទៅទៀត។ ប្រសិនបើគេខិតមកជិតយើងមួយចំអាម យើងនឹងខិតទៅជិតគេមួយហត្ថ។ ប្រសិនបើគេខិតមកជិតយើងមួយហត្ថ យើងនឹងខិតទៅជិតគេមួយព្យាម។ ហើយប្រសិនបើគេមករកយើងដោយដើរ យើងនឹងទៅរកគេវិញដោយការរត់ត្រឹកៗ”។

[صحيح] - [متفق عليه] - [صحيح مسلم - 2675]

Explanation

ណាពី ﷺ លោកបានប្រាប់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
យើងតបស្នងអាស្រ័យទៅតាមការគិតរបស់ខ្ញុំបម្រើរបស់យើងមកចំពោះយើង។ ដូចនេះ យើងប្រព្រឹត្តចំពោះខ្ញុំបម្រើរបស់យើងអាស្រ័យទៅតាមការគិតរបស់គេមកចំពោះយើង នៅពេលគេសង្ឃឹម និងប្រាថ្នាការលើកលែងទោស។ យើងប្រព្រឹត្តចំពោះគេអាស្រ័យទៅតាមការគិតរបស់គេមកចំពោះយើង ទោះជាល្អឬអាក្រក់។ ហើយយើងនៅជាមួយគេដោយក្តីមេត្តាករុណា ការចង្អុលបង្ហាញ ការថែរក្សា និងការជួយគាំទ្រនៅពេលដែលគេរំឭកមកចំពោះយើង។
ប្រសិនបើគេរំលឹកមកចំពោះយើងក្នុងចិត្តរបស់គេ នៅតែឯង ដោយការតាសពេស្ហ និងតះលិលជាដើមយើងនឹងរំឭកដល់គេវិញក្នុងចិត្តរបស់យើង។
ប្រសិនបើគេរំឭកមកចំពោះយើងក្នុងក្រុមមួយ យើងនឹងរំឭកដល់គេវិញក្នុងក្រុមមួយដែលមានគ្នាច្រើនជាង និងល្អប្រសើរជាងក្រុមនោះទៅទៀត។
ជនណាខិតទៅជិតអល់ឡោះមួយចំអាម ទ្រង់នឹងខិតទៅជិតជននោះវិញមួយហត្ថ។
ប្រសិនបើគេខិតទៅជិតអល់ឡោះមួយហត្ថ ទ្រង់នឹងខិតទៅជិតជននោះវិញមួយព្យាម។
ហើយប្រសិនបើគេមករកទ្រង់ដោយដើរ ទ្រង់នឹងទៅរកគេវិញដោយការរត់ត្រឹកៗ។
ដូច្នេះ ប្រសិនបើខ្ញុំបម្រើអល់ឡោះខិតទៅជិតអល់ឡោះដោយការគោរពប្រតិបត្តិនិងបែរទៅកាន់ទ្រង់ អល់ឡោះនឹងបន្ថែមភាពជិតស្និទ្ធដល់គេ ជារង្វាន់ដែលសមស្របនឹងទង្វើរបស់គេ។
កាលណាភាពជាខ្ញុំបម្រើរបស់អ្នកមានជំនឿទៅចំពោះអល់ឡោះកាន់តែពេញលេញ នោះទ្រង់ក៏កាន់តែខិតទៅជិតគេ។ ដូចនេះ ការផ្តល់ឲ្យរបស់អល់ឡោះ និងផលបុណ្យរបស់ទ្រង់ គឺច្រើនជាងទង្វើនិងការខិតខំប្រឹងប្រែងរបស់គេ។ សរុបសេចក្តីមក ផលបុណ្យរបស់អល់ឡោះ គឺអស្ចារ្យជាងទង្វើរបស់ខ្ញុំបម្រើ ទាំងគុណភាព និងបរិមាណ។
ដូចនេះ អ្នកមានជំនឿត្រូវគិតវិជ្ជមាន ប្រឹងប្រែង និងរួសរាន់ក្នុងការសាងកុសល ហើយនិងបន្តធ្វើវារហូតដល់ខ្លួនជួបនឹងអល់ឡោះ។

Benefits from the Hadith

  1. ហាទីស្ហនេះ ស្ថិតក្នុងចំណោមហាទីស្ហដែលណាពី ﷺ លោករាយការណ៍ពីម្ចាស់របស់លោកដែលគេឲ្យឈ្មោះថា ហាទីស្ហគុតស៊ីយ៍ ឬ ហាទីស្ហអ៊ីឡើហ៊ីយ៍។ វាជាហាទីស្ហដែលពាក្យពេចន៍ និងអត្ថន័យរបស់វា គឺមកពីអល់ឡោះជាម្ចាស់ គ្រាន់តែវាពុំមានលក្ខណៈពិសេសណាមួយដូចគម្ពីរគួរអានដែលអល់ឡោះជាម្ចាស់ទ្រង់ផ្តល់ដល់វាលើសពីពាក្យពេចន៍ដទៃនោះឡើយ ដូចជាការសូត្រវាទទួលបាននូវផលបុណ្យ ការជម្រះសម្អាតមុនប៉ះពាល់វា ភាពអច្ឆរិយៈ និងលក្ខណៈពិសេសផ្សេងៗទៀត។
  2. អាល់អាជូរី បាននិយាយថា៖ ពិតប្រាកដណាស់ អ្នកដែលដើរតាមប្រការត្រឹមត្រូវពណ៌នាពីលក្ខណៈសម្បត្តិរបស់អល់ឡោះជាម្ចាស់ទៅតាមអ្វីដែលទ្រង់បានពិពណ៌នាដោយខ្លួនទ្រង់ផ្ទាល់ និងតាមអ្វីដែលអ្នកនាំសាររបស់ទ្រង់ ﷺ បានពិពណ៌នា ព្រមទាំងតាមអ្វីដែលបណ្តាសហាហ្ពាត់ رضي الله عنهم បានពិពណ៌នា។ នេះជាមាគ៌ារបស់សាសនវិទូឥស្លាមដែលជាអ្នកដើរតាម(ស៊ុណ្ណះ) មិនមែនជាអ្នកបង្កើតថ្មី(ពិតអះ)។ ដូចនេះ អ្នកដែលដើរតាមស៊ុណ្ណះ គឺទទួលស្គាល់សម្រាប់អល់ឡោះនូវអ្វីដែលទ្រង់បានទទួលស្គាល់សម្រាប់ខ្លួនទ្រង់នៃបណ្តានាមនិងលក្ខណៈសម្បត្តិរបស់ទ្រង់ដោយគ្មានការកែប្រែ បដិសេធ កំណត់រូបរាង ឬការប្រៀបប្រដូចនោះឡើយ និងបដិសេធពីអល់ឡោះនូវអ្វីដែលទ្រង់បានបដិសេធពីខ្លួនទ្រង់ ហើយនៅស្ងៀមចំពោះអ្វីដែលគ្មានភស្តុតាងបញ្ជាក់ពីការទទួលស្គាល់ ឬបដិសេធ។ អល់ឡោះជាម្ចាស់មានបន្ទូលថា៖ “‌لَيْسَ ‌كَمِثْلِهِ شَيْءٌ وَهُوَ السَّمِيعُ الْبَصِيرُ” (គ្មានអ្វីប្រដូចនឹងទ្រង់បានឡើយ ហើយទ្រង់មហាឭ មហាឃើញ)។
  3. ការគិតល្អចំពោះអល់ឡោះចាំបាច់ត្រូវមានការប្រព្រឹត្តទៅជាមួយ។ អាល់ហាសាន់ អាល់ហ្ពាសរី បាននិយាយថា៖ អ្នកមានជំនឿគិតល្អចំពោះម្ចាស់របស់ខ្លួន ហើយសាងអំពើល្អ។ រីឯមនុស្សអាក្រក់វិញ គិតអាក្រក់ចំពោះម្ចាស់របស់ខ្លួន ហើយសាងអំពើអាក្រក់។
  4. អាល់គួរទូពី បាននិយាយថា៖ មានគេនិយាយថា៖ អត្ថន័យនៃពាក្យ “ការគិតរបស់ខ្ញុំបម្រើរបស់យើងមកចំពោះយើង" គឺការគិតថា ទ្រង់នឹងឆ្លើយតបនៅពេលដែលគេបួងសួង, គិតថា ទ្រង់នឹងទទួលយកការសារភាពកំហុស(តាវហ្ពាត់) នៅពេលដែលគេសារភាពកំហុស, គិតថា ទទួលបាននូវការអភ័យទោស នៅពេលដែលគេសុំការអភ័យទោស និងគិតថា ទទួលបាននូវការតបស្នងនៅពេលដែលគេគោរពសក្ការៈពេញលេញស្របតាមលក្ខខណ្ឌរបស់វា ដោយជឿលើការសន្យាដ៏ពិតរបស់ទ្រង់។ អាស្រ័យហេតុនេះ មនុស្សត្រូវខិតខំអនុវត្តកាតព្វកិច្ចរបស់គេដោយជឿជាក់យ៉ាងច្បាស់ថា អល់ឡោះនឹងទទួលយក និងអភ័យទោសឲ្យ ព្រោះទ្រង់បានសន្យាដូច្នេះ ហើយទ្រង់មិនក្បត់ការសន្យាឡើយ។ បប្រសិនបើគេជឿជាក់ ឬគិតថា អល់ឡោះមិនទទួលយកវាទេ ហើយវាមិនមានប្រយោជន៍ដល់រូបគេទេនោះ នេះគឺជាការអស់សង្ឃឹមពីក្ដីមេត្តាករុណារបស់អល់ឡោះ និងជាបាបកម្មដ៏ធំមួយ។ ជនណាដែលស្លាប់ក្នុងស្ថានភាពបែបនេះ គេនឹងទុកឱ្យទទួលទៅតាមអ្វីដែលគេគិត ដូចមាននៅក្នុងសេចក្ដីរាយការណ៍មួយចំនួនបញ្ជាក់ថា៖ “ចូរឲ្យខ្ញុំបម្រើរបស់យើងគិតមកចំពោះយើងតាមអ្វីដែលគេចង់ចុះ”។ គាត់បានបន្តថា៖ រីឯការគិតថានឹងទទួលការអភ័យទោស ជាមួយនឹងការបន្តប្រព្រឹត្តអំពើបាប នោះជាភាពល្ងង់ខ្លៅនិងខ្វះការប្រុងប្រយ័ត្នសុទ្ធសាធ។
  5. ជំរុញឲ្យបង្កើននូវការហ្ស៊ីកៀរ រលឹកដល់អល់ឡោះជាម្ចាស់ទាំងក្នុងចិត្ត និងដោយអណ្តាត។ ហ្ស៊ីកៀរក្នុងចិត្តដោយការខ្លាចអល់ឡោះ នឹកដល់ភាពធំធេងរបស់ទ្រង់និងសិទ្ធិរបស់ទ្រង់ សង្ឃឹមលើទ្រង់ លើកតម្កើងទ្រង់ ស្រឡាញ់ទ្រង់ គិតល្អចំពោះទ្រង់ និងសាងទង្វើកុសលដោយចិត្តជ្រះថ្លាចំពោះទ្រង់។ ហើយហ្ស៊ីកៀរដោយអណ្តាតដោយការសូត្រថា៖ “سبحان الله” “الحمد لله” “لا إله إلا الله” “الله أكبر” “لا حول ولا قوة إلا بالله”។
  6. អ៊ិពនូ អាពូជុមរ៉ោះ បាននិយាយថា៖ អ្នកណារលឹកទៅចំពោះទ្រង់ នៅក្នុងស្ថានភាពនៃការភ័យខ្លាច នោះទ្រង់នឹងធ្វើឲ្យគេមានអារម្មណ៍នឹងនរ។ ឬស្ថិតក្នុងស្ថានភាពមិនសប្បាយចិត្ត នោះអល់ឡោះនឹងផ្តល់នូវអារម្មណ៍ស្ងប់ចិត្ត។
  7. ចំអាម៖ ប្រវែងពីចុងម្រាមដៃកូនដល់ចុងមេដៃពេលលាដៃ។ ហត្ថ៖ ប្រវែងពីចុងម្រាមដៃកណ្តាលដល់ឆ្អឹងកែងដៃ។ ព្យាម៖ ប្រវែងមួយកាងដៃ គឺប្រវែងបួនហត្ថ។
Translation: English Urdu Spanish Indonesian Bengali French Turkish Russian Bosnian Sinhala Indian Chinese Persian Vietnamese Tagalog Kurdish Hausa Portuguese Malayalam Telgu Swahili Tamil Thai Pashto Assamese Swedish amharic Dutch Gujarati Nepali Dari Romanian Hungarian الموري Malagasy الولوف Ukrainian الجورجية المقدونية الماراثية
View Translations
More ...