“ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី។
“ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី
“នៅពេលដែលបុរសម្នាក់ចូលក្នុងផ្ទះរបស់ខ្លួន ហើយបានរលឹកដល់អល់ឡោះទាំងនៅពេលចូល និងនៅពេលទទួលទានអាហារ នោះស្ហៃតននឹងនិយាយថា៖ គ្មានកន្លែងស្នាក់នៅ និងអាហារសម្រាប់ពួកអ្នកឡើយ
“នៅពេលដែលនរណាម្នាក់នៃពួកអ្នកចូលគេង ស្ហៃតនបានចងនៅខាងក្រោយក្បាលរបស់គេបីចំណង ដោយវាបានសរសេរនៅលើចំណងនីមួយៗថា៖ អ្នកមានពេលយប់យូរណាស់។ ហេតុនេះ ចូរអ្នកគេងចុះ
“ការប្រៀបធៀបរវាងអ្នកដែលរំលឹកទៅចំពោះម្ចាស់របស់ខ្លួន និងអ្នកដែលមិនរំលឹកទៅចំពោះម្ចាស់របស់ខ្លួន គឺប្រៀបដូចជាអ្នករស់ និងអ្នកស្លាប់”។
“ពាក្យហ្ស៊ីកៀរដែលមិនធ្វើឲ្យអ្នកដែលសូត្រវា(ឬអ្នកដែលអនុវត្តវា)នៅរៀងរាល់ពេលក្រោយសឡាតដែលជាកាតព្វកិច្ចមិនខកបំណងនោះគឺ៖ سُبْحَان اللهِ ៣៣ដង, الحَمْدُ للهِ ៣៣ដង និង اللهُ أكْبَرُ ៣៤ដង”។
“ស្ហៃតនបានមកដល់នរណាម្នាក់នៃពួកអ្នក ហើយវាសួរថា៖ តើអ្នកណាបង្កើតរបស់នេះ? តើអ្នកណាបង្កើតរបស់នោះ? រហូតដល់វាសួរថា៖ តើនរណាបង្កើតព្រះជាម្ចាស់របស់អ្នក? ប្រសិនបើគេបានឈានដល់ចំណុចនេះ សូមឲ្យគេស្វែងរកការជ្រកកោនពីអល់ឡោះ ហើយកុំបន្តទៀត”។
“បុគ្គលណាសូត្រថា៖ "لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ الـمُلْكُ وَلَهُ الحَمْدُ ؛ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់គឺជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) ក្នុងមួយថ្ងៃចំនួនមួយរយដង
“បុគ្គលណាសូត្រថា៖ “سُبْحَانَ اللهِ العَظِيمِ وَبِحَمْدِهِ” (មហាស្អាតស្អំបំផុតអល់ឡោះជាម្ចាស់ដ៏មហាធំធេង ហើយការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) គេនឹងដាំដើមល្មើមួយដើមសម្រាប់ជននោះនៅក្នុងឋានសួគ៌។”
“ប្រាំពីរក្រុមដែលអល់ឡោះជាម្ចាស់ឲ្យជ្រកក្រោមម្លប់របស់ទ្រង់នៅថ្ងៃដែលគ្មានម្លប់ណាក្រៅពីម្លប់របស់ទ្រង់ឡើយគឺ មេដឹកនាំដែលយុត្ដិធម៌,