عَنْ جَابِرٍ رَضيَ اللهُ عنهُ عَنِ النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَنْ قَالَ: سُبْحَانَ اللهِ العَظِيمِ وَبِحَمْدِهِ، غُرِسَتْ لَهُ نَخْلَةٌ فِي الجَنَّةِ».

[صحيح] - [رواه الترمذي] - [سنن الترمذي: 3464]
المزيــد ...

អំពី ជើពៀរ رضي الله عنه អំពី ណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“បុគ្គលណាសូត្រថា៖ “سُبْحَانَ اللهِ العَظِيمِ وَبِحَمْدِهِ” (មហាស្អាតស្អំបំផុតអល់ឡោះជាម្ចាស់ដ៏មហាធំធេង ហើយការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) គេនឹងដាំដើមល្មើមួយដើមសម្រាប់ជននោះនៅក្នុងឋានសួគ៌។”

[صحيح] - [رواه الترمذي] - [سنن الترمذي - 3464]

Explanation

ណាពី ﷺ លោកបានប្រាប់ថា បុគ្គលណាសូត្រថា៖ “سُبْحَانَ اللهِ العَظِيمِ وَبِحَمْدِهِ” (មហាស្អាតស្អំបំផុតអល់ឡោះជាម្ចាស់ដ៏មហាធំធេង ហើយការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) គេនឹងដាំដើមល្មើមួយដើមសម្រាប់ជននោះនៅក្នុងដីនៃឋានសួគ៌រាល់ពេលដែលគេពោលវា។

Benefits from the Hadith

  1. ជំរុញឲ្យហ្ស៊ីកៀរ រឭកទៅចំពោះអល់ឡោះជាម្ចាស់ឱ្យបានច្រើន ក្នុងចំណោមនោះ គឺការតាសពេស្ហ រួមជាមួយនឹងការតះមីទ។
  2. ឋានសួគ៌ គឺធំទូលាយ។ ចំណែកឯការដាំដុះនៅទីនោះ គឺការតាសពេស្ហ និងការតះមីទ ជាក្តីសប្បុរស អំពីអល់ឡោះ និងឧបការគុណអំពីទ្រង់។
  3. ការលើកឡើងពីដើមល្មើជាពិសេសនៅក្នុងហាទីស្ហនេះដោយមិនលើកឡើងពីដើមឈើផ្សេងទៀត ព្រោះតែអត្ថប្រយោជន៍ជាច្រើនរបស់ដើមល្មើ និងផ្លែដ៏ឈ្ងុយឆ្ងាញ់របស់វា។ ដូច្នេះទើបនៅក្នុងគម្ពីរគួរអាន អល់ឡោះជាម្ចាស់ទ្រង់បានប្រៀបប្រដូចអ្នកមានជំនឿនិងសេចក្តីជំនឿរបស់គេទៅនឹងដើមល្មើ។
View Translations
Language: English Urdu Spanish More ... (40)
More ...