1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Jurisprudence and Juristic Principles

ហាទីស្ហ អ្នកណាដែលអនុវត្តសឡាតទាំងពីរពេលត្រជាក់ នឹងបានចូលឋានសួគ៌

عن أَبِي مُوسَى الأَشْعَرِيِّ رضي الله عنه: أَنَّ رَسُولَ اللهِ صلى الله عليه وسلم قَالَ:
«مَنْ صَلَّى ‌الْبَرْدَيْنِ دَخَلَ الْجَنَّةَ»

អំពី អាពូមូសា អាល់អាស្ហអារី رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
"អ្នកណាដែលអនុវត្តសឡាតទាំងពីរពេលត្រជាក់ នឹងបានចូលឋានសួគ៌"

صحيح متفق عليه صحيح البخاري - 574

ពន្យល់

ណាពី ﷺ លោកបានជំរុញឱ្យយកចិត្តទុកដាក់លើការសឡាតពេលត្រជាក់ទាំងពីរ ពោលគឺសឡាតស៊ូពុស និងសឡាតអាសើរ ហើយលោកបានផ្តល់ដំណឹងរីករាយថា ជនណាដែលអនុវត្តសឡាតទាំងពីរនេះបានត្រឹមត្រូវតាមពេលវេលារបស់វា និងជាលក្ខណៈរួមគ្នា(ជើម៉ាអះ) ក៏ដូចជាលក្ខខណ្ឌផ្សេងៗទៀត នោះវានឹងក្លាយជាមូលហេតុមួយនាំឲ្យរូបគេបានចូលឋានសួគ៌។

មេរៀនដែលទាញបានពីហាទីស្ហ

  1. បញ្ជាក់ពីឧត្តមភាពនៃការថែរក្សាលើការសឡាតស៊ូពុស និងសឡាតអាសើរ ពីព្រោះពេលស៊ូពុស(ពេលទៀបភ្លឺ) គឺជាពេលដែលមនុស្សគេងលក់ស្រួល ហើយពេលអាសើរ(ពេលរសៀល) គឺជាពេលដែលមនុស្សរវល់ជាមួយនឹងការងាររបស់ខ្លួន។ ដូច្នេះ ជនណាដែលអាចថែរក្សាសឡាតទាំងពីរនេះបាន ជននោះកាន់តែងាយស្រួលក្នុងការថែរក្សាសឡាតផ្សេងៗទៀត។
  2. គេឲ្យឈ្មោះសឡាតទាំងពីរនេះថា សឡាតពេលត្រជាក់ទាំងពីរ(البردين) ដោយសារសឡាតស៊ូពុស គឺប្រឈមនឹងភាពត្រជាក់នៃពេលយប់។ ចំណែកឯសឡាតអាសើរ គឺប្រឈមនឹងភាពត្រជាក់នៃពេលថ្ងៃ ទោះបីជានៅក្នុងពេលក្តៅក៏ដោយ ប៉ុន្តែវាត្រជាក់ជាងពេលមុននោះ ឬក៏គេហៅបែបនេះ ដោយសារ(ក្នុងភាសាអារ៉ាប់)គេនិយមប្រើពាក្យរួម ដូចជាពាក្យ “ព្រះចន្ទទាំងពីរ”(القمران) ដែលសំដៅលើព្រះអាទិត្យនិងព្រះចន្ទ។

បង្ហាញការបកប្រែ

57 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
MY မြန်မာ البورمية
TH ไทย التايلندية
DE Deutsch الألمانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча القيرقيزية
NE नेपाली النيبالية
YO Yorùbá اليوروبا
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda الكينياروندا
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy المالاجاشية
OM Oromoo الأورومو
KN ಕನ್ನಡ الكانادا
WO Wolof الولوف
AZ Azərbaycan الأذربيجانية
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
KMR Kurmancî الكرمنجية