បញ្ជីហាទីស្ហ 14

“ជាការពិតណាស់ សឡាតដែលមានលក្ខណៈធ្ងន់ធ្ងរចំពោះពួកពុតត្បុតជាងគេ គឺសឡាតអ៊ីស្ហា និងសឡាតស៊ូពុស។ ហើយប្រសិនបើពួកគេដឹងអំពីផលបុណ្យនៃសឡាតទាំងពីរនេះ ពួកគេប្រាកដជានឹងទៅសឡាតទាំងពីរនេះជាមិនខាន ទោះបីជាត្រូវវារក៏ដោយ
“សឡាតទាំងប្រាំពេល ពីជុមអាត់(ថ្ងៃសុក្រ)មួយទៅជុមអាត់មួយ និងពីខែរ៉ម៉ាហ្ទនមួយទៅខែរ៉ម៉ាហ្ទនមួយទៀត វាជម្រុះចោលនូវបាបកម្មដែលនៅចន្លោះនោះ ដរាបណាគេជៀសវាងពីបាបកម្មធំៗ”។
“បុគ្គលណាសឡាតស៊ូពុស គឺរូបគេស្ថិតនៅក្នុងការធានា(ការការពារ)ពីអល់ឡោះ
តើលោកយល់យ៉ាងណា ប្រសិនបើខ្ញុំប្រតិបត្តិសឡាតដែលគេដាក់កាតព្វកិច្ច ខ្ញុំបួសខែរ៉ម៉ាហ្ទន ខ្ញុំប្រព្រឹត្តនូវអ្វីដែលគេអនុញ្ញាត ខ្ញុំចៀសវាងពីប្រការដែលគេហាមឃាត់
“ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី
តើអំពើល្អណាមួយដែលអល់ឡោះស្រឡាញ់ជាងគេ? លោកបានឆ្លើយថា៖ “គឺការសឡាតទាន់ពេលវេលារបស់វា”។ គាត់សួរថា៖ បន្ទាប់មក តើអ្វីទៅ? លោកបានឆ្លើយថា៖ “បន្ទាប់មក គឺកតញ្ញូចំពោះឪពុកម្តាយ”។ គាត់សួរទៀតថា៖ បន្ទាប់ មក តើអ្វីទៀត? លោកបានឆ្លើយថា៖ “គឺការតស៊ូក្នុងមាគ៌ាអល់ឡោះ”
ខ្ញុំបានសច្ចាប្រណិធាននឹងរ៉ស៊ូលុលឡោះ ﷺ លើការធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ហើយត្រូវបញ្ឈរសឡាត បរិច្ចាគហ្សាកាត់ ស្តាប់បង្គាប់និងគោរពតាម ព្រមទាំងផ្តល់ដំបូន្មានដល់ជនមូស្លីមគ្រប់រូប។
“ចូរអ្នកក្រាបស៊ូជោតឲ្យបានច្រើន ព្រោះរាល់ពេលដែលអ្នកក្រាបស៊ូជោតដើម្បីអល់ឡោះម្តង ទ្រង់នឹងលើកតម្កើងឋានៈអ្នកមួយកម្រិត ហើយជម្រុះចោលបាបកម្មរបស់អ្នកមួយ”។
អ្នកណាដែលអនុវត្តសឡាតទាំងពីរពេលត្រជាក់ នឹងបានចូលឋានសួគ៌
“តើពួកអ្នកយល់យ៉ាងណា ប្រសិនបើមានទន្លេមួយនៅពីមុខទ្វារផ្ទះរបស់នរណាម្នាក់នៃពួកអ្នក ហើយគេងូតទឹកក្នុងទន្លេនោះប្រាំដងក្នុងមួយថ្ងៃ តើអ្នកយល់ថា ការធ្វើបែបនេះ ធ្វើឲ្យមានកម្អែលនៅសេសសល់លើខ្លួនគេដែរឬទេ”
“អ្នកដែលសឡាតមុនពេលថ្ងៃរះ និងមុនពេលថ្ងៃលិចនឹងមិនចូលឋាននរកឡើយ”។
“ជនមូស្លីមគ្រប់រូបដែលពេលណាសឡាតដែលជាកាតព្វកិច្ចមកដល់ រូបគេយកវូហ្ទុបានយ៉ាងល្អ ព្រមទាំងមានភាពស្មឹងស្មាធ និងរូកុ(ក្នុងសឡាត)បានយ៉ាងល្អនោះ វានឹងជម្រុះចោលនូវបាបកម្មកាលពីមុន ដរាបណារូបគេមិនប្រព្រឹត្ដនូវបាបកម្មធំ។ ហើយប្រការនេះនឹងកើតមានពេញមួយឆ្នាំ”។
“ឱពីឡាល! ចូរអ្នកអ៊ីក៏ម៉ាត់សឡាត ផ្តល់ឲ្យយើងបានសម្រាកជាមួយនឹងសឡាត”។
“ជាការពិតណាស់ ខ្ញុំបម្រើអល់ឡោះបានធ្វើការប្រតិបត្តិសឡាតនូវសឡាតមួយ ប៉ុន្តែអ្វីដែលត្រូវបានកត់ត្រាសម្រាប់រូបគេពីការសឡាតនោះ គឺមានតែមួយភាគដប់ មួយភាគប្រាំបួន មួយភាគប្រាំបី មួយភាគប្រាំពីរ មួយភាគប្រាំមួយ មួយភាគប្រាំ មួយភាគបួន មួយភាគបី ឬពាក់កណ្តាលនៃសឡាតនោះប៉ុណ្ណោះ”។