عَنْ عُثْمَانَ رضي الله عنه قَالَ: سَمِعْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«مَا مِنَ امْرِئٍ مُسْلِمٍ تَحْضُرُهُ صَلَاةٌ مَكْتُوبَةٌ فَيُحْسِنُ وُضُوءَهَا وَخُشُوعَهَا وَرُكُوعَهَا، إِلَّا كَانَتْ كَفَّارَةً لِمَا قَبْلَهَا مِنَ الذُّنُوبِ، مَا لَمْ يُؤْتِ كَبِيرَةً، وَذَلِكَ الدَّهْرَ كُلَّهُ».

[صحيح] - [رواه مسلم] - [صحيح مسلم: 228]
المزيــد ...

អំពី អ៊ូស្មាន رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ជនមូស្លីមគ្រប់រូបដែលពេលណាសឡាតដែលជាកាតព្វកិច្ចមកដល់ រូបគេយកវូហ្ទុបានយ៉ាងល្អ ព្រមទាំងមានភាពស្មឹងស្មាធ និងរូកុ(ក្នុងសឡាត)បានយ៉ាងល្អនោះ វានឹងជម្រុះចោលនូវបាបកម្មកាលពីមុន ដរាបណារូបគេមិនប្រព្រឹត្ដនូវបាបកម្មធំ។ ហើយប្រការនេះនឹងកើតមានពេញមួយឆ្នាំ”។

[صحيح] - [رواه مسلم] - [صحيح مسلم - 228]

Explanation

ណាពី ﷺ លោកបានបញ្ជាក់ថា ជនមូស្លីមគ្រប់រូប នៅពេលវេលាសឡាតដែលជាកាតព្វកិច្ចបានមកដល់ គឺគេយកវូហ្ទុយ៉ាងល្អត្រឹមត្រូវ បន្ទាប់មក គេសឡាតដោយចិត្តស្មឹងស្មាធ(ឃូស្ហុ) ដោយដួងចិត្ត និងរាងកាយរបស់គេទាំងមូលផ្ចង់តម្រង់ទៅកាន់អល់ឡោះជាម្ចាស់ និងនឹកដល់ភាពធំធេងរបស់ទ្រង់ ព្រមទាំងបំពេញនូវកាយវិការសឡាត ដូចជាការរូកុ និងស៊ូជោតជាដើមបានយ៉ាងល្អ ពេញលេញ នោះការសឡាតនោះនឹងក្លាយជាការលុបលាងនូវបាបកម្មតូចៗរបស់គេដែលបានប្រព្រឹត្តកន្លងមក ដរាបណារូបគេមិនប្រព្រឹត្តបាបកម្មធំ។ ឧត្តមភាពនេះគឺមាននៅគ្រប់ពេលវេលា និងគ្រប់ការសឡាតទាំងអស់។

Benefits from the Hadith

  1. ការសឡាតដែលអាចលុបលាងនូវបាបកម្មទាំងឡាយ គឺការសឡាតដែលខ្ញុំបម្រើរបស់អល់ឡោះយកវូហ្ទុយ៉ាងល្អត្រឹមត្រូវ ហើយប្រតិបត្តិសឡាតនោះដោយក្តីគោរពកោតខ្លាចដោយស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចាស់។
  2. ឧត្តមភាពនៃការគោរពសក្ការៈជាប់ជាប្រចាំ ហើយវាជាមូលហេតុមួយក្នុងការទទួលបានការអភ័យទោសចំពោះបាបកម្មតូចៗទាំងឡាយ។
  3. បញ្ជាក់ពីឧត្តមភាពនៃការយកវូហ្ទុបានល្អត្រឹមត្រូវ ប្រតិបត្តិសឡាតបានល្អ និងមានភាពស្មឹងស្មាធ(ឃូស្ហុ)ក្នុងសឡាតនោះ។
  4. សារៈសំខាន់នៃការជៀសវាងពីបាបកម្មធំដើម្បីទទួលបានការអភ័យទោសចំពោះបាបកម្មតូចៗ។
  5. បាបកម្មធំមិនត្រូវបានលុបលាងឡើយ លើកលែងតែតាមរយៈការសារភាពកំហុស(តាវហ្ពាត់)ប៉ុណ្ណោះ។
View Translations
Language: English Urdu Spanish More ... (54)
More ...