1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Jurisprudence and Juristic Principles

ហាទីស្ហ “នៅពេលដែលនរណាម្នាក់នៃពួកអ្នកចូលគេង ស្ហៃតនបានចងនៅខាងក្រោយក្បាលរបស់គេបីចំណង ដោយវាបានសរសេរនៅលើចំណងនីមួយៗថា៖ អ្នកមានពេលយប់យូរណាស់។ ហេតុនេះ ចូរអ្នកគេងចុះ

عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«يَعْقِدُ الشَّيْطَانُ عَلَى قَافِيَةِ رَأْسِ أَحَدِكُمْ إِذَا هُوَ نَامَ ثَلاَثَ عُقَدٍ يَضْرِبُ كُلَّ عُقْدَةٍ عَلَيْكَ لَيْلٌ طَوِيلٌ، فَارْقُدْ، فَإِنِ اسْتَيْقَظَ فَذَكَرَ اللَّهَ، انْحَلَّتْ عُقْدَةٌ، فَإِنْ تَوَضَّأَ انْحَلَّتْ عُقْدَةٌ، فَإِنْ صَلَّى انْحَلَّتْ عُقْدَةٌ، فَأَصْبَحَ نَشِيطًا طَيِّبَ النَّفْسِ، وَإِلَّا أَصْبَحَ خَبِيثَ النَّفْسِ كَسْلاَنَ».

អំពី អាពូហ៊ូរ៉យរ៉ោះرضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“នៅពេលដែលនរណាម្នាក់នៃពួកអ្នកចូលគេង ស្ហៃតនបានចងនៅខាងក្រោយក្បាលរបស់គេបីចំណង ដោយវាបានសរសេរនៅលើចំណងនីមួយៗថា៖ អ្នកមានពេលយប់យូរណាស់។ ហេតុនេះ ចូរអ្នកគេងចុះ។ ដូចនេះ នៅពេលដែលគេភ្ញាក់ឡើង ប្រសិនបើគេហ្ស៊ីកៀរទៅចំពោះអល់ឡោះ ដាច់ចំណងមួយ។ ប្រសិនបើគេយកវូហ្ទុ ដាច់ចំណងមួយ។ ហើយប្រសិនបើគេសឡាត ដាច់ចំណងមួយទៀត ធ្វើឲ្យគេភ្ញាក់ឡើងនៅពេលព្រឹកមានភាពសកម្ម អារម្មណ៍ស្រស់ថ្លា។ តែប្រសិនបើគេមិនបានធ្វើដូច្នោះទេ គេនឹងភ្ញាក់ឡើងដោយមានអារម្មណ៍មិនល្អខ្ជិលច្រអូស”។

صحيح متفق عليه صحيح البخاري - 1142

ពន្យល់

ណាពី ﷺ លោកបានប្រាប់អំពីស្ថានភាពរបស់ស្ហៃតន និងការប្រយុទ្ធតស៊ូរបស់វាជាមួយនឹងអ្នកដែលចង់ក្រោកសឡាតពេលយប់(គីយ៉ាមុលឡៃល៍) ឬសឡាតស៊ូពុស
ដោយនៅពេលដែលអ្នកមានជំនឿចូលដំណេក ស្ហៃតនវាបានចងចំណងចំនួនបីនៅលើក្បាលផ្នែកខាងក្រោយរបស់គេ។
ដូចនេះ នៅពេលដែលអ្នកមានជំនឿភ្ញាក់ឡើង ហើយហ្ស៊ីកៀរ រលឹកដល់អល់ឡោះជាម្ចាស់ដោយមិនចុះចាញ់នឹងការល្បួងរបស់ស្ហៃតនទេនោះ ចំណងមួយនឹងរលាយបាត់។
ប្រសិនបើបើគេយកវូហ្ទុ ចំណងមួយទៀតនឹងរលាយបាត់។
ហើយប្រសិនបើគេក្រោកសឡាត ចំណងទីបីនឹងរលាយបាត់ទៀត ហើយរូបគេនឹងមានភាពសកម្ម និងមានអារម្មណ៍ស្រស់ថ្លា សប្បាយចិត្ត ត្បិតអល់ឡោះបានចង្អុលបង្ហាញរូបគេឲ្យគោរពប្រតិបត្តិទ្រង់ និងរីករាយចំពោះអ្វីដែលទ្រង់បានសន្យាចំពោះគេនៃផលបុណ្យ និងការអភ័យទោស ព្រមជាមួយនឹងការស្រាយនូវចំណងរបស់ស្ហៃតនដែលវាបានចង។ តែប្រសិនបើគេមិនធ្វើដូច្នោះទេ គេនឹងភ្ញាក់ឡើងនៅពេលព្រឹកជាមួយនឹងអារម្មណ៍មិនល្អ ព្រួយបារម្ភ និងមានភាពខ្ជិលច្រអូសក្នុងការធ្វើអំពើល្អ ដោយសារតែរូបគេត្រូវបានចងជាប់ដោយចំណងរបស់ស្ហៃតន និងឃ្លាតឆ្ងាយពីអល់ឡោះជាម្ចាស់ដ៏មហាសប្បុរស។

មេរៀនដែលទាញបានពីហាទីស្ហ

  1. ស្ហៃតនតែងតែព្យាយាមជាប់ជានិច្ច គ្រប់វិធីសាស្ត្រទាំងអស់រារាំងមនុស្សពីការគោរពប្រតិបត្តិអល់ឡោះ។ គ្មានផ្លូវដែលអាចរួចផុតពីស្ហៃតនឡើយ លើកលែងតែការសុំជំនួយពីអល់ឡោះជាម្ចាស់ និងការប្រកាន់ខ្ជាប់នូវមធ្យោបាយការពារនានា។
  2. ការហ្ស៊ីកៀរ រឭកដល់អល់ឡោះជាម្ចាស់ និងការគោរពសក្ការៈចំពោះទ្រង់ នាំមកនូវភាពស្រស់ស្រាយ និងសេចក្តីសុខក្នុងចិត្ត បណ្តេញភាពខ្ជិលច្រអូស និងកម្ចាត់ទុក្ខព្រួយ ដោយសារវាបណ្តេញស្ហៃតន និងការល្បួងរបស់វា។
  3. អ្នកមានជំនឿរីករាយនឹងការចង្អុលបង្ហាញរបស់អល់ឡោះឱ្យរូបគេអាចគោរពប្រតិបត្តិទ្រង់ ហើយមានទុក្ខព្រួយចំពោះការធ្វេសប្រហែសរបស់ខ្លួននៅក្នុងការសម្រេចនូវកម្រិតនៃកិត្តិយស និងភាពល្អប្រសើរ។
  4. ការភ្លេចភ្លាំង និងបោះបង់ការគោរពប្រតិបត្តិអល់ឡោះ គឺជាទង្វើរបស់ស្ហៃតន និងជាការតុបតែងលម្អរបស់វា។
  5. ប្រការទាំងបីនេះ(ការហ្ស៊ីកៀរទៅចំពោះអល់ឡោះ ការយកវូហ្ទុ និងការសឡាត)អាចជួយបណ្តេញស្ហៃតនឲ្យចេញឆ្ងាយ។
  6. ស្ហៃតនចងចំណងនៅផ្នែកខាងក្រោយនៃក្បាលជាពិសេស ព្រោះវាជាកន្លែទីតាំងនៃកម្លាំង និងជាដែននៃការគ្រប់គ្រងរបស់វា។ នៅពេលវាចងនៅទីនោះ វាអាចគ្រប់គ្រងវិញ្ញាណរបស់មនុស្ស និងធ្វើឱ្យគេដេកលក់។
  7. អ៊ិពនូហាជើរ អាល់អាស់កឡានី បាននិយាយ៖ ការប្រើពាក្យ “យប់” ក្នុងប្រសាសន៍របស់លោក៖ “អ្នកមានពេលយប់យូរណាស់” បង្ហាញថា នេះជាករណីសម្រាប់តែការដេកពេលយប់ប៉ុណ្ណោះ។
  8. អ៊ិពនូហាជើរ អាល់អាស់កឡានី បាននិយាយថា៖ គ្មានការកំណត់យកអ្វីមួយជាក់លាក់ដើម្បីហ្ស៊ីកៀរ រឭកដល់អល់ឡោះជាម្ចាស់នោះឡើយ។ រាល់អ្វីដែលចាត់ទុកថាជាការហ្ស៊ីកៀរទៅចំពោះអល់ឡោះ សុទ្ធតែអាចប្រើបាន រួមទាំងការសូត្រគម្ពីរគួរអាន អានហាទីស្ហ និងការសិក្សាចំណេះដឹងសាសនា។ ហើយហ្ស៊ីកៀរដែលល្អជាងគេបំផុតដែលត្រូវសូត្រ គឺដូចនូវអ្វីដែលណាពី ﷺ បានមានប្រសាសន៍ថា៖ “ជនណាក្រោកពីដំណេកនាពេលយប់ ហើយសូត្រថា៖ لا إله إلا الله وحده لا شريك له، له الملك وله الحمد وهو على كل شيء قدير، الحمد لله، وسبحان الله، ولا إله إلا الله، والله أكبر، ولا حول ولا قوة إلا بالله (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ គ្មានទេស្ហ៊ីរិកចំពោះទ្រង់។ អំណាចគ្រប់គ្រង គឺជាកម្មសិទ្ធិរបស់ទ្រង់ ហើយការសរសើរទាំងឡាយ ក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ។ អល់ឡោះជាម្ចាស់មហាបរិសុទ្ធ។ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ អល់ឡោះមហាធំធេង។ គ្មានកម្លាំង និងអានុភាពណាក្រៅពីអល់ឡោះឡើយ)។ បន្ទាប់មក គេពោលថា៖ “اللهم اغفر لي” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង) ឬក៏បួងសួងសុំអ្វីមួយ គេនឹងឆ្លើយតបចំពោះជននោះ។ ហើយប្រសិនបើគេយកវូហ្ទុ ការសឡាតរបស់គេនឹងត្រូវបានទទួលយក”។ (រាយការណ៍ដោយ អាល់ពូខរី)

បង្ហាញការបកប្រែ

51 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
MY မြန်မာ البورمية
TH ไทย التايلندية
DE Deutsch الألمانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча القيرقيزية
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda الكينياروندا
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy المالاجاشية
OM Oromoo الأورومو
KN ಕನ್ನಡ الكانادا
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية