Hadith List

“ពិតប្រាកដណាស់ អល់ឡោះទ្រង់ប្រចណ្ឌ(ខឹងសម្បា) ហើយពិតណាស់ អ្នកមានជំនឿក៏ចេះប្រចណ្ឌដែរ។ តែការប្រចណ្ឌរបស់អល់ឡោះនោះ គឺការដែលអ្នកមានជំនឿប្រព្រឹត្តនូវអ្វីដែលទ្រង់បានហាមឃាត់លើរូបគេ”។
عربي English Urdu
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រាទង្វើល្អនិងទង្វើអាក្រក់។ ក្រោយមក ទ្រង់បញ្ជាក់ថា៖ បុគ្គលណាប៉ងប្រាថ្នាធ្វើទង្វើល្អមួយ តែគេមិនបានធ្វើវាទេនោះ អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អមួយយ៉ាងពេញលេញ។ ប្រសិនបើគេប៉ងប្រាថ្នាធ្វើទង្វើល្អ រួចគេបានធ្វើវាមែន អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អដប់ រហូតដល់ប្រាំពីររយ ឬលើសពីនេះទៀត។ ហើយជនណាដែលប៉ងប្រាថ្នាធ្វើទង្វើអាក្រក់មួយ តែគេមិនបានធ្វើវាទេនោះ អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អមួយយ៉ាងពេញលេញ។ តែប្រសិនបើគេប៉ងប្រាថ្នាធ្វើទង្វើអាក្រក់មួយ រួចគេបានធ្វើវាមែន អល់ឡោះជាម្ចាស់នឹងកត់ត្រាឲ្យជននោះនូវទង្វើអាក្រក់តែមួយប៉ុណ្ណោះ”។
عربي English Urdu
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនមើលទៅលើរូបរាងរបស់ពួកអ្នក និងទ្រព្យសម្បត្តិរបស់ពួកអ្នកឡើយ។ ប៉ុន្តែទ្រង់មើលទៅលើចិត្តរបស់ពួកអ្នក និងទង្វើរបស់ពួកអ្នកប៉ុណ្ណោះ”។
عربي English Urdu
ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពិតប្រាកដណាស់ យើងបានហាមឃាត់អំពើអយុត្តិធម៌ចំពោះខ្លួនយើង ហើយយើងក៏បានហាមឃាត់វារវាងពួកអ្នកផងដែរ។ ហេតុនេះ ចូរពួកអ្នកកុំប្រព្រឹត្តអយុត្តិធម៌ចំពោះគ្នាទៅវិញទៅមកឲ្យសោះ
عربي English Urdu
“ជាការពិតណាស់ អល់ឡោះជាម្ចាស់ពិតជាពន្យារពេលដល់អ្នកដែលបំពាន។ លុះដល់ពេលដែលទ្រង់ដាក់ទណ្ឌកម្មដល់គេ គឺគេនឹងមិនអាចគេចផុតបានឡើយ
عربي English Urdu
“អ្នកដែលមានក្តីមេត្តាទាំងឡាយនឹងត្រូវបានម្ចាស់ដ៏មហាសប្បុរសមានក្តីមេត្តាចំពោះពួកគេ។ ចូរពួកអ្នកមានក្តីមេត្តាចំពោះអ្នកដែលនៅលើផែនដី នោះអ្នកដែលនៅលើមេឃនឹងមានក្តីមេត្តាចំពោះពួកអ្នកវិញ”។
عربي English Urdu
“អល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ទ្រង់ចុះមកកាន់មេឃលោកិយនេះជារៀងរាល់យប់នៅពេលដែលសល់មួយភាគបីចុងក្រោយនៃយប់
عربي English Urdu
“ចូរពួកអ្នកព្យាយាមធ្វើឲ្យបានត្រឹមត្រូវ និងចូរធ្វើឲ្យបានត្រឹមត្រូវ។ ត្រូវដឹងថា ជាការពិតណាស់ គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកអាចរួចផុតពីឋាននរកដោយសារតែទង្វើរបស់ខ្លួននោះឡើយ”។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូម្បីតែលោកឬ? លោកបានឆ្លើយថា៖ “សូម្បីតែខ្ញុំក៏ដោយ គ្រាន់តែអល់ឡោះបានគ្របដណ្តប់រូបខ្ញុំដោយក្តីមេត្តាករុណា និងក្តីសប្បុរសរបស់ទ្រង់ប៉ុណ្ណោះ”។
عربي English Urdu
យើងតបស្នងអាស្រ័យទៅតាមការគិតរបស់ខ្ញុំបម្រើរបស់យើងមកចំពោះយើង ហើយយើងនៅជាមួយគេនៅពេលគេរំលឹកមកចំពោះយើង។
عربي English Urdu
“អ្នកដែលលាក់បាំងប្រការមិនល្អរបស់ខ្ញុំបម្រើអល់ឡោះនៅក្នុងលោកិយ អល់ឡោះជាម្ចាស់នឹងលាក់បាំងប្រការមិនល្អរបស់ជននោះវិញនៅថ្ងៃបរលោក”។
عربي English Urdu
ពិតណាស់អល់ឡោះគឺស្អាតស្អំ ហេតុនេះទ្រង់មិនទទួលយកទេលើកលែងតែអ្វីដែលស្អាតស្អំ ហើយអល់ឡោះបានដាក់បទបញ្ជាលើពួគអ្នកមានជំនឿដូចអ្វីដែលទ្រង់បានដាក់លើបណ្ដារ៉សូលៗដែរ
عربي English Urdu
ឱកូនចៅអាដាំ! ប្រាកដណាស់ ដរាបណាអ្នក នៅបួងសួងនិងសង្ឃឹមមកចំពោះយើង យើងនឹងលើកលែងទោសអោយនូវ បាបកម្មរបស់អ្នក ហើយយើងមិនយកចិត្ដទុកដាក់ចំពោះវាទេ
عربي English Urdu
កូនចៅអាហ្ទាំបានបដិសេធមកចំពោះយើង ខណៈដែលគេគ្មានសិទ្ធិធ្វើបែបនេះឡើយ ហើយគេបានប្រមាថមកចំពោះយើង ខណៈដែលគេក៏គ្មានសិទ្ធិធ្វើបែបនេះដែរ
عربي English Urdu
អ្នកណាក៏ដោយដែលមានសត្រូវភាពចំពោះអ្នកមានជំនឿ និងអ្នកកោតខ្លាចអល់ឡោះ(វើលីអល់ឡោះ) ធ្វើជាសត្រូវ ខ្ញុំនឹងប្រកាសសង្គ្រាមប្រឆាំងនឹងគេ។ គ្មានអ្វីដែលអ្នកបម្រើរបស់ខ្ញុំធ្វើដើម្បីខិតកាន់តែជិតខ្ញុំ ដែលខ្ញុំស្រឡាញ់ជាងការអនុវត្តកាតព្វកិច្ចដែលខ្ញុំបានកំណត់លើគេនោះទេ។
عربي English Urdu
“(នៅថ្ងៃបរលោក)ម្នាក់ៗនៃពួកអ្នកនឹងត្រូវអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលផ្ទាល់ជាមួយដោយគ្មានអ្នកបកប្រែឡើយ
عربي English Urdu
ពិតណាស់ នៅពេលដែលលោកចូលម៉ាស្ជិត លោកសូត្រថា៖ أعوذ بالله العظيم، وبوجهه الكريم، وسلطانه القديم، من الشيطان الرَّجِيم (ខ្ញុំសុំការការពារពីអល់ឡោះដ៏មហាធំធេង និងតាមរយៈវង់ភ័ក្រ្តដ៏ឧត្តុង្គឧត្តមនិងអំណាចដ៏អមតៈរបស់ទ្រង់ពីស្ហៃតនដែលត្រូវបានគេដាក់បណ្តាសា)
عربي English Urdu
“ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកឋានសួគ៌ថា៖ ឱអ្នកឋានសួគ៌! ពួកគេបានឆ្លើយថា៖ ក្រាបទូល។ ទ្រង់បានសួរថា៖ តើពួកអ្នកពេញចិត្ដឬទេ? ពួកគេបានឆ្លើយថា៖ តើមានអ្វីដែលពួកយើងមិនពេញចិត្ដទៅ ខណៈដែលទ្រង់បានប្រទានដល់ពួកយើងនូវអ្វីដែលទ្រង់មិនបានប្រទានដល់នរណាម្នាក់នៃភាវៈរបស់ទ្រង់ផងនោះ?
عربي English Urdu
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនបំពានលើអំពើល្អរបស់អ្នកមានជំនឿឡើយ។ ទ្រង់នឹងផ្ដល់លាភសក្ការៈដល់គេនៅក្នុងលោកិយ ព្រមទាំងតបស្នងនូវផលបុណ្យនៅថ្ងៃបរលោកថែមទៀត
عربي English Urdu
“អល់ឡោះជាម្ចាស់នឹងក្តាប់ផែនដី និងមូរមេឃាដោយព្រះហស្តស្តាំរបស់ទ្រង់។ បន្ទាប់មក ទ្រង់មានបន្ទូលថា៖ យើងជាស្តេច។ តើស្តេចផែនដីទាំងឡាយនៅឯណា”?
عربي English Urdu
តើពុំមែនទេឬ អ្នកដែលឲ្យរូបគេដើរនឹងជើងទាំងពីរនៅក្នុងលោកិយ ក៏ជាអ្នកដែលមានសមត្ថភាពអាចឲ្យរូបគេដើរនឹងមុខរបស់ខ្លួននៅថ្ងៃបរលោកនោះ
عربي English Urdu
“កន្លែងដែលអល់ឡោះស្រឡាញ់ជាងគេ គឺម៉ាស្ជិត ហើយកន្លែងដែលអល់ឡោះស្អប់ជាងគេ គឺផ្សារ”។
عربي English Urdu
“ពិតប្រាកដណាស់ នៅក្នុងខ្លួនរបស់អ្នកមានលក្ខណៈពីរយ៉ាងដែលអល់ឡោះស្រលាញ់ គឺការចេះត្រិះរិះ និងភាពខ្ជាប់ខ្ជួន”។
عربي English Urdu
“ពិតប្រាកដណាស់អល់ឡោះជាម្ចាស់ នៅពេលដែលទ្រង់ស្រលាញ់ខ្ញុំបម្រើ(របស់ទ្រង់)ណាម្នាក់ ទ្រង់បានហៅជីព្រីល ហើយមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងពិតជាស្រលាញ់ម្នាក់នេះ។ ហេតុនេះ ចូរអ្នកស្រលាញ់គេ។ លោកបានមានប្រសាសន៍ថា៖ ពេលនោះ ជីព្រីលក៏ស្រលាញ់ជននោះ
عربي English Urdu
“អល់ឡោះជាម្ចាស់ពិតជាមានក្តីមេត្តាករុណាចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ជាងស្ដ្រីម្នាក់នេះមានក្តីមេត្តាករុណាចំពោះកូនរបស់នាងទៅទៀត”។
عربي English Urdu