عَنْ أَنَسِ بْنِ مَالِكٍ رضي الله عنه قَالَ:
سَمِعْتُ رَسُولَ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يَقُولُ: «قَالَ اللَّهُ تَبَارَكَ وَتَعَالَى: يَا ابْنَ آدَمَ إِنَّكَ مَا دَعَوْتَنِي وَرَجَوْتَنِي غَفَرْتُ لَكَ عَلَى مَا كَانَ فِيكَ وَلاَ أُبَالِي، يَا ابْنَ آدَمَ لَوْ بَلَغَتْ ذُنُوبُكَ عَنَانَ السَّمَاءِ ثُمَّ اسْتَغْفَرْتَنِي غَفَرْتُ لَكَ، وَلاَ أُبَالِي، يَا ابْنَ آدَمَ إِنَّكَ لَوْ أَتَيْتَنِي بِقُرَابِ الأَرْضِ خَطَايَا ثُمَّ لَقِيتَنِي لاَ تُشْرِكُ بِي شَيْئًا لأَتَيْتُكَ بِقُرَابِهَا مَغْفِرَةً».
[حسن] - [رواه الترمذي] - [سنن الترمذي: 3540]
المزيــد ...
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖
ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ឱកូនចៅអាហ្ទាំ! ជាការពិតណាស់ ដរាបណាអ្នកនៅបួងសួងមកកាន់យើង និងរំពឹងមកចំពោះយើង យើងនឹងអភ័យសឲ្យអ្នកចំពោះបាបកម្មរបស់អ្នក ហើយយើងមិនយកចិត្ដទុកដាក់ឡើយ។ កូនចៅអាហ្ទាំ! ប្រសិនបើបាបកម្មរបស់អ្នកច្រើនពេញមេឃ បន្ទាប់មក អ្នកសុំការអភ័យទោសពីយើង យើងនឹងអភ័យទោសឲ្យអ្នក ហើយយើងមិនយកចិត្ដទុកដាក់(ចំពោះវាឡើយ)។ ឱកូនចៅអាហ្ទាំ! ជាការពិតណាស់ ប្រសិនបើអ្នកមកជួបយើងដោយមានបាបកម្មស្ទើរពេញផែនដី បន្ទាប់មក អ្នកមកជួបនឹងយើងដោយមិនបានធ្វើស្ហ៊ីរិកអ្វីមួយមកចំពោះយើងទេនោះ យើងនឹងផ្ដល់ការអភ័យទោសស្ទើរពេញផែនដីឱ្យអ្នកវិញដូចគ្នា”។
[حسن] - [رواه الترمذي] - [سنن الترمذي - 3540]
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលក្នុងហាទីស្ហគុតស៊ីយ៍មួយថា៖ ឱកូនចៅអាហ្ទាំ! ដរាបណាអ្នកនៅតែបន្តបួងសួងមកកាន់យើង ហើយសង្ឃឹមចំពោះក្តីមេត្តាករុណារបស់យើងដោយមិនអស់សង្ឃឹមទេនោះ យើងនឹងបិទបាំងបាបកម្មរបស់អ្នក និងលុបលាងវាដោយមិនខ្វល់ចំពោះវាឡើយ ទោះជាបាបកម្មនោះ និងអំពើល្មើសនោះធំប៉ុណ្ណាក៏ដោយ។ ឱកូនចៅអាហ្ទាំ! បើទោះបីជាបាបកម្មរបស់អ្នកច្រើនលើសលប់ពេញចន្លោះមេឃនិងផែនដី គ្របដណ្តប់គ្រប់ទិសទីក៏ដោយ ប្រសិនបើអ្នកសុំការអភ័យទោសពីយើង នោះយើងនឹងលុបលាងបាបកម្មនោះ និងអភ័យទោសឱ្យអ្នកទាំងអស់ ដោយមិនខ្វល់ថា បាបកម្មនោះច្រើនប៉ុណ្ណានោះឡើយ។
ឱកូនចៅអាហ្ទាំ! ប្រសិនបើអ្នកមកជួបយើងក្រោយពេលស្លាប់ជាមួយនឹងបាបកម្ម និងអំពើល្មើសច្រើនលើសលប់ពេញផែនដី តែអ្នកបានស្លាប់ក្នុងនាមជាអ្នកដែលមានជំនឿលើយើងតែមួយ(តាវហេទ) ដោយអ្នកមិនបានធ្វើស្ហ៊ីរិកចំពោះយើងនឹងអ្វីមួយទេនោះ យើងនឹងទូទាត់ចំពោះបាបកម្មទាំងនោះវិញដោយការអភ័យទោសពេញផែនដីដូចគ្នា ពីព្រោះយើងជាអ្នកដែលមានការអភ័យទោសដ៏ទូលំទូលាយបំផុត ហើយយើងនឹងអភ័យទោសឲ្យចំពោះបាបកម្មទាំងអស់ លើកលែងតែអំពើស្ហ៊ីរិកប៉ុណ្ណោះ។