عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: سَمِعْتُ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«يَقْبِضُ اللَّهُ الأَرْضَ، وَيَطْوِي السَّمَوَاتِ بِيَمِينِهِ، ثُمَّ يَقُولُ: أَنَا المَلِكُ، أَيْنَ مُلُوكُ الأَرْضِ».

[صحيح] - [متفق عليه] - [صحيح البخاري: 4812]
المزيــد ...

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“អល់ឡោះជាម្ចាស់នឹងក្តាប់ផែនដី និងមូរមេឃាដោយព្រះហស្តស្តាំរបស់ទ្រង់។ បន្ទាប់មក ទ្រង់មានបន្ទូលថា៖ យើងជាស្តេច។ តើស្តេចផែនដីទាំងឡាយនៅឯណា”?

[صحيح] - [متفق عليه] - [صحيح البخاري - 4812]

Explanation

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ នៅថ្ងៃបរលោក អល់ឡោះជាម្ចាស់ទ្រង់ក្តាប់ផែនដីទាំងមូល និងមូរមេឃាដោយព្រះហស្តស្តាំរបស់ទ្រង់ ហើយរុំវាពីលើគ្នាលើគ្នា រួចបំផ្លាញវាចោល។ បន្ទាប់មក ទ្រង់មានបន្ទូលថា៖ យើងជាស្តេច។ តើស្តេចផែនដីទាំងឡាយនៅឯណា?

Benefits from the Hadith

  1. ជាការដាស់រំឭកថា ពិតប្រាកដណាស់ ការគ្រប់គ្រងរបស់អល់ឡោះជាម្ចាស់ គឺនៅគង់វង្ស។ ចំណែកឯការគ្រប់គ្រងរបស់អ្នកដទៃផ្សេងពីទ្រង់នឹងរលាយបាត់បង់។
  2. បង្ហាញពីភាពឧត្តុង្គឧត្តម ភាពធំធេង មហិទ្ធឫទ្ធិ និងអំណាចក្លាំងពូកែរបស់អល់ឡោះជាម្ចាស់ ព្រមទាំងភាពពេញលេញនៃការគ្រប់គ្រងរបស់ទ្រង់។
View Translations
Language: English Urdu Spanish More ... (55)
More ...