1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. The Creed

ហាទីស្ហ “ចូរពួកអ្នកព្យាយាមធ្វើឲ្យបានត្រឹមត្រូវ និងចូរធ្វើឲ្យបានត្រឹមត្រូវ។ ត្រូវដឹងថា ជាការពិតណាស់ គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកអាចរួចផុតពីឋាននរកដោយសារតែទង្វើរបស់ខ្លួននោះឡើយ”។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូម្បីតែលោកឬ? លោកបានឆ្លើយថា៖ “សូម្បីតែខ្ញុំក៏ដោយ គ្រាន់តែអល់ឡោះបានគ្របដណ្តប់រូបខ្ញុំដោយក្តីមេត្តាករុណា និងក្តីសប្បុរសរបស់ទ្រង់ប៉ុណ្ណោះ”។

عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«قَارِبُوا وَسَدِّدُوا، وَاعْلَمُوا أَنَّهُ لَنْ يَنْجُوَ أَحَدٌ مِنْكُمْ بِعَمَلِهِ» قَالُوا: يَا رَسُولَ اللهِ وَلَا أَنْتَ؟ قَالَ: «وَلَا أَنَا، إِلَّا أَنْ يَتَغَمَّدَنِيَ اللهُ بِرَحْمَةٍ مِنْهُ وَفَضْلٍ».

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ចូរពួកអ្នកព្យាយាមធ្វើឲ្យបានត្រឹមត្រូវ និងចូរធ្វើឲ្យបានត្រឹមត្រូវ។ ត្រូវដឹងថា ជាការពិតណាស់ គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកអាចរួចផុតពីឋាននរកដោយសារតែទង្វើរបស់ខ្លួននោះឡើយ”។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូម្បីតែលោកឬ? លោកបានឆ្លើយថា៖ “សូម្បីតែខ្ញុំក៏ដោយ គ្រាន់តែអល់ឡោះបានគ្របដណ្តប់រូបខ្ញុំដោយក្តីមេត្តាករុណា និងក្តីសប្បុរសរបស់ទ្រង់ប៉ុណ្ណោះ”។

صحيح متفق عليه صحيح مسلم - 2816

ពន្យល់

ណាពី ﷺ លោកបានជំរុញសហាហ្ពាត់ឱ្យសាងទង្វើកុសល និងត្រូវកោតខ្លាចអល់ឡោះជាម្ចាស់ទៅតាមលទ្ធភាពដោយមិនត្រូវជ្រុលនិយម ហើយក៏មិនត្រូវធ្វេសប្រហែសនោះដែរ ម្យ៉ាងវិញទៀត ត្រូវធ្វើនូវអ្វីដែលត្រឹមត្រូវប្រកបដោយចេតនាជ្រះថ្លាចំពោះអល់ឡោះ និងអនុវត្តតាមស៊ុណ្ណះ ដើម្បីឱ្យទង្វើរបស់ពួកគេត្រូវបានគេទទួលយក ហើយក្លាយជាមូលហេតុនៃការទទួលបាននូវក្តីមេត្តាករុណាពីអល់ឡោះ។
បន្ទាប់មក លោកបានប្រាប់ពួកគេថា គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេអាចរួចផុតពីឋាននរកដោយសារតែទង្វើកុសលរបស់ខ្លួននោះឡើយ។ ផ្ទុយទៅវិញ គឺដោយការតែក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ប៉ុណ្ណោះ។
សហាហ្ពាត់បានសួរថា៖ ឱរ៉ស៊ូលុលឡោះ សូម្បីតែលោកក៏ដោយឬដែលទង្វើកុសលរបស់លោកក៏មិនអាចឲ្យលោករួចផុត ទោះបីជាវាមានកម្រិតធំធេងយ៉ាងណាក៏ដោយនោះ?
លោកបានឆ្លើយថា៖ សូម្បីតែខ្ញុំក៏ដោយ គ្រាន់តែអល់ឡោះបានគ្របដណ្តប់រូបខ្ញុំដោយក្តីមេត្តាករុណា និងការសណ្តោសប្រណីរបស់ទ្រង់ប៉ុណ្ណោះ។

មេរៀនដែលទាញបានពីហាទីស្ហ

  1. អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ពាក្យថា៖ “سدِّدوا وقاربوا” (ចូរពួកអ្នកធ្វើឲ្យបានត្រឹមត្រូវ និងចូរព្យាយាមធ្វើឲ្យបានត្រឹមត្រូវ) មានន័យថា៖ ចូរពួកអ្នកស្វែងរកភាពត្រឹមត្រូវ និងប្រតិបត្តិតាម។ ប្រសិនបើអ្នកមិនមានលទ្ធភាពធ្វើបានទេនោះ ចូរព្យាយាមធ្វើឲ្យបានត្រឹមត្រូវបំផុត។ ការធ្វើត្រឹមត្រូវ គឺការប្រកាន់នូវភាពកណ្តាល ពោលគឺមិនជ្រុលនិយម ហើយក៏មិនធ្វេសប្រហែសនោះដែរ។ ហេតុនេះ ចូរពួកអ្នកកុំមានភាពជ្រុលនិយម ហើយកុំធ្វេសប្រហែស។
  2. អ៊ីម៉ាំ អ៊ិពនូហ្ពាស បាននិយាយថា៖ អំពើល្អ គឺជាមូលហេតុដែលនាំឲ្យចូលឋានសួគ៌ ដូចដែលអំពើអាក្រក់ គឺជាមូលហេតុដែលនាំឲ្យចូលឋាននរកដូច្នោះដែរ។ ហើយហាទីស្ហនេះបញ្ជាក់ថា ការចូលឋានសួគ៌របស់ពួកគេ គឺពុំមែនដោយសារតែអំពើល្អប៉ុណ្ណោះទេ ផ្ទុយទៅវិញ គឺត្រូវការការអភ័យទោស និងក្តីមេត្តាករុណារបស់អល់ឡោះផងដែរ។ ដូចនេះ ការដែលពួកគេបានចូលឋានសួគ៌ គឺដោយមូលហេតុនៃអំពើរបស់ពួកគេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺក្តីមេត្តាករុណារបស់អល់ឡោះ ការអភ័យទោស និងការលើកលែងទោសរបស់ទ្រង់។
  3. ខ្ញុំបម្រើអល់ឡោះមិនត្រូវមានមោទនភាពជាមួយនឹងអំពើល្អរបស់ខ្លួនឡើយ ទោះជាវាធំធេងប៉ុណ្ណាក៏ដោយ ព្រោះសិទ្ធិរបស់អល់ឡោះ គឺធំធេងជាងអំពើល្អរបស់គេទៅទៀត។ ហេតុនេះ ខ្ញុំបម្រើអល់ឡោះត្រូវមានទាំងការបារម្ភ និងក្តីសង្ឃឹមព្រមគ្នា។
  4. ភាពសប្បុរស និងក្តីមេត្តាករុណារបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ គឺទូលំទូលាយជាងអំពើល្អរបស់ពួកគេទៅទៀត។
  5. ទង្វើកុសល គឺជាមូលហេតុដែលនាំឲ្យចូលឋានសួគ៌ ប៉ុន្តែការទទួលបានជោគជ័យដោយទទួលបានឋានសួគ៌នេះ តាមពិតគឺដោយសារតែក្តីសប្បុរស និងក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ប៉ុណ្ណោះ។
  6. អ៊ីម៉ាំ អាល់គៀរម៉ានី បាននិយាយថា៖ ប្រសិនបើមនុស្សគ្រប់គ្នាមិនអាចចូលឋានសួគ៌បានលើកលែងតែដោយក្តីមេត្តាករុណារបស់អល់ឡោះ ហេតុនេះ ការដែលណាពី ﷺ លើកឡើងពីរូបលោកជាពិសេស គឺចង់បញ្ជាក់ថា សូម្បីតែរូបលោកដែលត្រូវបានធានាថានឹងចូលឋានសួគ៌ ក៏មិនអាចចូលបានលើកលែងតែដោយក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ ដូច្នេះ អ្នកផ្សេងរឹតតែត្រូវការក្តីមេត្តាករុណាអល់ឡោះជាងហ្នឹងទៀត។
  7. អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ចំពោះអត្ថន័យនៃបន្ទូលរបស់អល់ឡោះ៖ “ចូរពួកអ្នកចូលឋានសួគ៌ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានសាងចុះ”។ [អាន់ណះល៍៖៣២]។ និងអាយ៉ាត់៖ “នោះហើយជាឋានសួគ៌ដែលគេបានប្រទានវាឱ្យពួកអ្នកដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានសាង”។ [អាហ្សហ្សុខរុហ្វ៖៧២] ក៏ដូចជាអាយ៉ាត់ជាច្រើនទៀតដែលស្រដៀងគ្នានេះដែលបង្ហាញថា អំពើល្អនឹងនាំឱ្យចូលឋានសួគ៌ គឺមិនផ្ទុយនឹងហាទីស្ហទាំងនេះទេ។ ផ្ទុយទៅវិញ អត្ថន័យនៃអាយ៉ាត់គឺថា ការចូលឋានសួគ៌ គឺដោយសារតែអំពើល្អ។ បន្ទាប់មក ការចង្អុលបង្ហាញឲ្យធ្វើអំពើល្អ ការចង្អុលបង្ហាញឲ្យមានភាពជ្រះថ្លាក្នុងអំពើល្អនោះ និងការទទួលយកអំពើល្អទាំងនោះ គឺជាក្តីមេត្តាករុណា និងជាការសណ្តោសប្រណីរបស់អល់ឡោះជាម្ចាស់។ ដូច្នេះ វាជារឿងត្រឹមត្រូវដែលថា គ្មាននរណាម្នាក់អាចចូលឋានសួគ៌បានដោយសារតែអំពើល្អប៉ុណ្ណោះនោះឡើយ ដែលនេះគឺជាអត្ថន័យនៃហាទីស្ហ។ ដូចគ្នានេះដែរ គេអាចនិយាយបានថា ការចូលឋានសួគ៌ដោយសារអំពើល្អ ពោលគឺមូលហេតុនៃអំពើល្អ គឺជាចំណែកមួយនៃក្តីមេត្តាករុណា។
  8. អ៊ីម៉ាំ អ៊ិពនូហ្ជាវស៊ី បាននិយាយថា៖ មានចម្លើយចំនួនបួនដែលបានមកពីរឿងនេះ៖ ទីមួយ៖ ការចង្អុលបង្ហាញឲ្យធ្វើអំពើល្អ គឺកើតចេញពីក្តីមេត្តាករុណារបស់អល់ឡោះ។ ប្រសិនបើគ្មានក្តីមេត្តាករុណារបស់អល់ឡោះត្រូវបានកំណត់នេះទេ នោះនឹងគ្មានជំនឿនិងការគោរពប្រតិបត្តិដែលនាំឱ្យមានការរួចផុត(ពីឋាននរក)ឡើយ។ ទីពីរ៖ ប្រការល្អទាំងឡាយដែលខ្ញុំបម្រើបានប្រមូល គឺមកពីម្ចាស់របស់គេ។ ដូច្នេះអំពើរបស់គេ គឺជាកម្មសិទ្ធិនៃម្ចាស់របស់គេ។ ដូច្នេះ រាល់អ្វីដែលគេផ្តល់ការតបស្នង គឺបានមកពីអំពើល្អរបស់គេ។ ទីបី៖ មានបញ្ជាក់ក្នុងហាទីស្ហមួយចំនួនថា ការចូលឋានសួគ៌ គឺដោយក្តីមេត្តាករុណារបស់អល់ឡោះ ហើយការទទួលបាននូវឋានៈផ្សេងៗ គឺអាស្រ័យលើទង្វើ។ ទីបួន៖ អំពើល្អត្រូវបានធ្វើឡើងក្នុងរយៈពេលខ្លី ប៉ុន្តែការតបស្នងគឺគ្មានទីបញ្ចប់។ ដូច្នេះក្តីមេត្តាករុណាដែលគ្មានទីបញ្ចប់ ដោយការតបស្នងចំពោះអ្វីដែលចប់ គឺជាការប្រទានពរ មិនមែនជាការប្តូរនឹងទង្វើនោះទេ។
  9. អ៊ីម៉ាំ អើររ៉ហ្វីអ៊ី បាននិយាយថា៖ អ្នកធ្វើអំពើល្អមិនត្រូវពឹងផ្អែកលើអំពើរបស់ខ្លួន ក្នុងការស្វែងរកការរួចផុត(ពីឋាននរក) និងការទទួលបានឋានៈ(នៅក្នុងឋានសួគ៌)នោះទេ ព្រោះគេអាចធ្វើអំពើល្អបានដោយសារការចង្អុលបង្ហាញរបស់អល់ឡោះ ហើយគេអាចចៀសវាងពីអំពើបាបបានក៏ដោយសារការការពាររបស់អល់ឡោះប៉ុណ្ណោះ។ ដូច្នេះ ទាំងអស់នោះគឺដោយសារការប្រោសប្រណី និងក្តីមេត្តាករុណារបស់ទ្រង់។

បង្ហាញការបកប្រែ

50 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
MY မြန်မာ البورمية
TH ไทย التايلندية
DE Deutsch الألمانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
YO Yorùbá اليوروبا
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda الكينياروندا
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy المالاجاشية
OM Oromoo الأورومو
KN ಕನ್ನಡ الكانادا
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية