+ -

عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِنَّ اللهَ إِذَا أَحَبَّ عَبْدًا دَعَا جِبْرِيلَ فَقَالَ: إِنِّي أُحِبُّ فُلَانًا فَأَحِبَّهُ، قَالَ: فَيُحِبُّهُ جِبْرِيلُ، ثُمَّ يُنَادِي فِي السَّمَاءِ فَيَقُولُ: إِنَّ اللهَ يُحِبُّ فُلَانًا فَأَحِبُّوهُ، فَيُحِبُّهُ أَهْلُ السَّمَاءِ، قَالَ ثُمَّ يُوضَعُ لَهُ الْقَبُولُ فِي الْأَرْضِ، وَإِذَا أَبْغَضَ عَبْدًا دَعَا جِبْرِيلَ فَيَقُولُ: إِنِّي أُبْغِضُ فُلَانًا فَأَبْغِضْهُ، قَالَ فَيُبْغِضُهُ جِبْرِيلُ، ثُمَّ يُنَادِي فِي أَهْلِ السَّمَاءِ إِنَّ اللهَ يُبْغِضُ فُلَانًا فَأَبْغِضُوهُ، قَالَ: فَيُبْغِضُونَهُ، ثُمَّ تُوضَعُ لَهُ الْبَغْضَاءُ فِي الْأَرْضِ».

[صحيح] - [صحيح مسلم] - [صحيح مسلم: 2637]
المزيــد ...

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពី ﷺ លោកបានមានប្រសាសន៍ថា៖
“ពិតប្រាកដណាស់អល់ឡោះជាម្ចាស់ នៅពេលដែលទ្រង់ស្រលាញ់ខ្ញុំបម្រើ(របស់ទ្រង់)ណាម្នាក់ ទ្រង់បានហៅជីព្រីល ហើយមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងពិតជាស្រលាញ់ម្នាក់នេះ។ ហេតុនេះ ចូរអ្នកស្រលាញ់គេ។ លោកបានមានប្រសាសន៍ថា៖ ពេលនោះ ជីព្រីលក៏ស្រលាញ់ជននោះ។ បន្ទាប់មក ជីព្រីលបានប្រកាសប្រាប់អ្នកនៅលើមេឃថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់ម្នាក់នេះ។ ហេតុនេះ ចូរពួកអ្នកស្រលាញ់គេ។ ពេលនោះ អ្នកដែលនៅលើមេឃក៏ស្រលាញ់ជននោះ។ លោកបានមានប្រសាសន៍បន្តថា៖ ក្រោយមក គេបានធ្វើឲ្យមនុស្សនៅលើផែនដីនេះស្រលាញ់ជននោះដែរ។ ហើយនៅពេលដែលទ្រង់ស្អប់ខ្ញុំបម្រើណាម្នាក់ ទ្រង់ហៅជីព្រីល ហើយមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងពិតជាស្អប់ម្នាក់នេះ។ ហេតុនេះ ចូរអ្នកស្អប់គេ។ លោកបានមានប្រសាសន៍ថា៖ ពេលនោះ ជីព្រីលក៏ស្អប់ជននោះ។ បន្ទាប់មក ជីព្រីលបានប្រកាសប្រាប់អ្នកនៅលើមេឃថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្អប់ម្នាក់នេះ។ ហេតុនេះ ចូរពួកអ្នកស្អប់គេ។ លោកបានមានប្រសាសន៍បន្តថា៖ ពេលនោះ អ្នកដែលនៅលើមេឃក៏ស្អប់ជននោះ។ ក្រោយមក គេក៏បានធ្វើឲ្យមនុស្សនៅលើផែនដីនេះស្អប់ជននោះដែរ”។

[صحيح] - [متفق عليه] - [صحيح مسلم - 2637]

Explanation

ណាពី ﷺ លោកបានប្រាប់ថា ពិតប្រាកដណាស់អល់ឡោះជាម្ចាស់ នៅពេលដែលទ្រង់ស្រលាញ់ខ្ញុំបម្រើរបស់ទ្រង់ណាម្នាក់ដែលជាអ្នកមានជំនឿ ជាអ្នកដែលប្រតិបត្តិតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់ហាមឃាត់ ទ្រង់បានហៅជីព្រីលថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់ម្នាក់នេះ។ ហេតុនេះ ចូរអ្នកស្រលាញ់គេ។ ពេលនោះ ម៉ាឡាអ៊ីកាត់ជីព្រីល អាឡៃហ៊ិស្សាឡាម ដែលជាចៅហ្វាយនៃម៉ាឡាអ៊ីកាត់ទាំងអស់ ក៏ស្រលាញ់ជននោះ។ បន្ទាប់មក ជីព្រីលបានប្រកាសប្រាប់ម៉ាឡាអ៊ីកាត់ដែលនៅលើមេឃថា៖ ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នកទ្រង់ស្រលាញ់ម្នាក់នេះ។ ហេតុនេះ ចូរពួកអ្នកស្រលាញ់គេ។ ពេលនោះ អ្នកដែលនៅលើមេឃក៏ស្រលាញ់ជននោះ។ ក្រោយមក គេបានដាក់នៅក្នុងដួងចិត្តអ្នកមានជំនឿទាំងឡាយនូវក្តីស្រលាញ់ចំពោះជននោះ លម្អៀងទៅរកជននោះ និងពេញចិត្តជនផងនោះដែរ។ ហើយនៅពេលដែលអល់ឡោះជាម្ចាស់ស្អប់ខ្ញុំបម្រើណាម្នាក់ ទ្រង់ហៅជីព្រីលថា៖ ពិតប្រាកដណាស់ យើងពិតជាស្អប់ម្នាក់នេះ។ ហេតុនេះ ចូរអ្នកស្អប់គេ។ ពេលនោះ ជីព្រីលក៏ស្អប់ជននោះ។ បន្ទាប់មក ជីព្រីលបានប្រកាសប្រាប់អ្នកនៅលើមេឃថា៖ ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នកទ្រង់ស្អប់ម្នាក់នេះ។ ហេតុនេះ ចូរពួកអ្នកស្អប់គេ។ ពេលនោះ អ្នកដែលនៅលើមេឃក៏ស្អប់ជននោះ។ ក្រោយមក គេបានដាក់នៅក្នុងដួងចិត្តអ្នកមានជំនឿទាំងឡាយនូវការស្អប់ និងមិនពេញចិត្តចំពោះជននោះផងដែរ។

Benefits from the Hadith

  1. អាពូមូហាំម៉ាត់ ពិន អាពូហ្ជាំរ៉ោះ បាននិយាយថា៖ ចំពោះការផ្តល់បទបញ្ជានោះដល់ម៉ាឡាអ៊ីកាត់ជីព្រីលមុននឹងម៉ាឡាអ៊ីកាត់ផ្សេងទៀត គឺបង្ហាញពីភាពខ្ពង់ខ្ពស់នៃឋានៈរបស់ម៉ាឡាអ៊ីកាត់ជីព្រីលចំពោះអល់ឡោះជាម្ចាស់លើសម៉ាឡាអ៊ីកាត់ផ្សេងទៀត។
  2. ជនណាដែលត្រូវបានអល់ឡោះជាម្ចាស់ស្រឡាញ់ អ្នកដែលនៅលើមេឃ និងអ្នកដែលនៅលើផែនដីក៏ស្រឡាញ់ជននោះដែរ។ ហើយជនណាដែលត្រូវបានអល់ឡោះជាម្ចាស់ស្អប់ អ្នកដែលនៅលើមេឃ និងអ្នកដែលនៅលើផែនដីក៏ស្អប់ជននោះដែរ។
  3. អាស្ស៊ិនទី បាននិយាយថា៖ ប្រសាសន៍របស់ណាពី ﷺ៖ “គេក៏បានធ្វើឲ្យមនុស្សនៅលើផែនដីនេះ ស្រលាញ់ចំពោះជននោះដែរ” មិនមែនមានន័យថាទូទៅនោះឡើយ ប៉ុន្តែវាគឺយោងទៅតាមកម្រិតដែលអល់ឡោះទ្រង់ចង់ឱ្យគេបានទទួលនៅលើផែនដី។ ដោយទ្រង់ដឹងច្បាស់អំពីការធៀបគ្នារវាងសេចក្តីអាក្រក់ចំពោះសេចក្តីល្អរបស់គេ។
  4. ជំរុញឲ្យសាងអំពើល្អឲ្យបានច្រើនប្រភេទ ទាំងប្រការហ្វើរទូ(កាតព្វកិច្ច) និងប្រការស៊ូណិត(ស្ម័គ្រចិត្ត) និងត្រូវប្រុងប្រយ័ត្នពីអំពើល្មើស និងអំពើពិតអះ ពីព្រោះវាជាហេតុដែលនាំឲ្យទ្រង់មានការខឹងសម្បា។
  5. អ៊ិពនូហាជើរ បាននិយាយថា៖ តាមរយៈហាទីស្ហនេះ គេអាចទាញបានថា ការស្រឡាញ់របស់មនុស្ស គឺជាសញ្ញាបញ្ជាក់ពីការស្រឡាញ់របស់អល់ឡោះ។ ហើយវាបង្ហាញឲ្យឃើញជាពិសេសនៅពេលដែលគេស្លាប់៖ “ពួកអ្នក គឺជាសាក្សីរបស់អល់ឡោះនៅលើផែនដី”។
  6. អ៊ិពនូអាល់អារ៉ពី អាល់ម៉ាលីគី បាននិយាយថា៖ អត្ថន័យអ្នកដែលនៅលើផែនដី គឺសំដៅលើអ្នកដែលស្គាល់ជននោះ មិនមែនអ្នកដែលមិនស្គាល់ និងមិនដែលឮពីជននោះនោះឡើយ។
Translation: English Urdu Spanish Indonesian Bengali French Turkish Russian Bosnian Sinhala Indian Chinese Persian Vietnamese Tagalog Kurdish Hausa Portuguese Swahili Thai Assamese amharic Dari Romanian Hungarian الجورجية الماراثية
View Translations
More ...