1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. The Creed

ហាទីស្ហ “កន្លែងដែលអល់ឡោះស្រឡាញ់ជាងគេ គឺម៉ាស្ជិត ហើយកន្លែងដែលអល់ឡោះស្អប់ជាងគេ គឺផ្សារ”។

عَنْ أَبِي هُرَيْرَةَ رَضيَ اللهُ عنه أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، قَالَ:
«أَحَبُّ الْبِلَادِ إِلَى اللهِ مَسَاجِدُهَا، وَأَبْغَضُ الْبِلَادِ إِلَى اللهِ أَسْوَاقُهَا».

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“កន្លែងដែលអល់ឡោះស្រឡាញ់ជាងគេ គឺម៉ាស្ជិត ហើយកន្លែងដែលអល់ឡោះស្អប់ជាងគេ គឺផ្សារ”។

صحيح رواه مسلم صحيح مسلم - 671

ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ កន្លែងដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ជាងគេ គឺម៉ាស្ជិត ព្រោះវាជាគេហដ្ឋាននៃការគោរពប្រតិបត្តិ ហើយគ្រឹះរបស់វាស្ថិតនៅលើការកោតខ្លាច។ ចំណែកឯកន្លែងដែលអល់ឡោះជាម្ចាស់ទ្រង់ស្អប់ជាងគេ គឺផ្សារ ព្រោះជាទូទៅ វាជាកន្លែងបោកប្រាស់ ស៊ីការប្រាក់ មានការស្បថកុហក មិនបំពេញតាមការសន្យា និងងាកចេញពីការរំលឹកចំពោះអល់ឡោះ។

មេរៀនដែលទាញបានពីហាទីស្ហ

  1. បញ្ជាក់ពីឋានៈ និងតម្លៃរបស់ម៉ាស្ជិត ពីព្រោះវាជាគេហដ្ឋានដែលគេរំលឹកនាមអល់ឡោះយ៉ាងច្រើននៅទីនោះ។
  2. ជំរុញមនុស្សឲ្យទៅម៉ាស្ជិតឲ្យបានច្រើនដើម្បីស្វែងរកក្តីស្រឡាញ់ និងការពេញចិត្តពីអល់ឡោះជាម្ចាស់ ព្រមទាំងជំរុញឲ្យកាត់បន្ថយការទៅផ្សារ លើកលែងតែចាំបាច់ដើម្បីចៀសវាងពីការធ្លាក់ចូលក្នុងមូលហេតុដែលនាំឲ្យអល់ឡោះខឹងសម្បា។
  3. អាន់ណាវ៉ាវី បាននិយាយថា៖ ម៉ាស្ជិត គឺជាកន្លែងដែលក្តីមេត្តាករុណារបស់អល់ឡោះចុះមក។ ចំណែកឯផ្សារវិញ គឺផ្ទុយពីនេះ។

បង្ហាញការបកប្រែ

37 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
MY မြန်မာ البورمية
TH ไทย التايلندية
PS پښتو بشتو
AS অসমীয়া الأسامية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
KN ಕನ್ನಡ الكانادا
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية