បញ្ជីហាទីស្ហ 14

“ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាកុំធ្វើឲ្យផ្នូររបស់ខ្ញុំក្លាយជារូបបដិមា(ដែលគេគោរពបូជា)
ពួកគេជាក្រុមមនុស្សដែលនៅពេលណាខ្ញុំបម្រើរបស់អល់ឡោះដ៏ល្អម្នាក់ ឬបុរសដ៏ល្អម្នាក់ក្នុងចំណោមពួកគេស្លាប់ទៅ គឺពួកគេសង់វិហារនៅលើផ្នូររបស់គាត់
“ចូរពួកអ្នករៀបជួរ(សឡាត)របស់ពួកអ្នកឲ្យស្មើ ព្រោះការរៀបជួរឲ្យស្មើនោះជាផ្នែកមួយនៃភាពពេញលេញរបស់សឡាត”។
ជនណាដែលបានសាងសង់ម៉ាស្ជិតមួយដើម្បីអល់ឡោះ អល់ឡោះជាម្ចាស់នឹងសាងសង់ដូចគ្នាវិញសម្រាប់ជននោះនៅក្នុងឋានសួគ៌”។
“សឡាតនៅក្នុងម៉ាស្ជិតរបស់ខ្ញុំនេះ(ម៉ាស្ជិតណាហ្ពាវី)មួយដង គឺល្អជាងសឡាតនៅក្នុងម៉ាស្ជិតផ្សេងមួយពាន់ដង លើកលែងតែម៉ាស្ជិតអាល់ហារ៉មប៉ុណ្ណោះ(ដែលទទួលបានផលបុណ្យលើសនេះ)”។
“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេសឡាតពីររ៉ក្អាត់សិនមុននឹងអង្គុយចុះ”។
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេសូត្រថា៖ اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបើកនូវបណ្តាទ្វារនៃក្តីមេត្តាករុណារបស់ទ្រង់សម្រាប់ខ្ញុំផងចុះ)។ ហើយនៅពេលដែលគេចេញមកវិញ ចូរឲ្យគេសូត្រថា៖ اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ (ឱអល់ឡោះជាម្ចាស់! ពិតណាស់ខ្ញុំសុំពីទ្រង់នូវក្ដីសប្បុរសរបស់ទ្រង់)។
“កន្លែងដែលអល់ឡោះស្រឡាញ់ជាងគេ គឺម៉ាស្ជិត ហើយកន្លែងដែលអល់ឡោះស្អប់ជាងគេ គឺផ្សារ”។
“ពិតប្រាកដណាស់ ម៉ាស្ជិតទាំងនេះមិនសម្រាប់ការនោម ឬក៏ប្រការកខ្វក់ឡើយ។ តាមពិត វាគឺសម្រាប់ការរំលឹកទៅចំពោះអល់ឡោះជាម្ចាស់ ប្រតិបត្តិសឡាត និងសូត្រគម្ពីរគួរអានប៉ុណ្ណោះ”
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែមនុស្សអួតអាងគ្នានៅតាមម៉ាស្ជិត”។
ពិតណាស់ណាពី ﷺ កាលណាលោកសឡាតស៊ូពុសរួច លោកអង្គុយនៅកន្លែងសឡាតរបស់លោក រហូតដល់ថ្ងៃរះខ្ពស់។
“ចូរពួកអ្នកកុំរារាំងទាសីរបស់អល់ឡោះទាំងឡាយពីម៉ាស្ជិត។ ក៏ប៉ុន្តែ ចូរឲ្យពួកនាងចាកចេញទៅដោយខ្លួនមិនមានក្លិនក្រអូប”។
“នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេឲ្យសាឡាមលើណាពី ហើយចូរឲ្យគេសូត្រថា៖ “اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ”។
“ប្រាំពីរក្រុមដែលអល់ឡោះជាម្ចាស់ឲ្យជ្រកក្រោមម្លប់របស់ទ្រង់នៅថ្ងៃដែលគ្មានម្លប់ណាក្រៅពីម្លប់របស់ទ្រង់ឡើយគឺ មេដឹកនាំដែលយុត្ដិធម៌,