عَنْ ‌أَبِي حُمَيْدٍ أَوْ عَنْ ‌أَبِي أُسَيْدٍ قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«إِذَا دَخَلَ أَحَدُكُمُ الْمَسْجِدَ فَلْيَقُلِ: اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ، وَإِذَا خَرَجَ فَلْيَقُلِ: اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ».

[صحيح] - [رواه مسلم] - [صحيح مسلم: 713]
المزيــد ...

អំពី អាពូហ៊ូម៉ៃទ៍ ឬក៏ អំពី អាពូអ៊ូសៃទ៍ បាននិយាយថា៖
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេសូត្រថា៖ اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបើកនូវបណ្តាទ្វារនៃក្តីមេត្តាករុណារបស់ទ្រង់សម្រាប់ខ្ញុំផងចុះ)។ ហើយនៅពេលដែលគេចេញមកវិញ ចូរឲ្យគេសូត្រថា៖ اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ (ឱអល់ឡោះជាម្ចាស់! ពិតណាស់ខ្ញុំសុំពីទ្រង់នូវក្ដីសប្បុរសរបស់ទ្រង់)

[صحيح] - [رواه مسلم] - [صحيح مسلم - 713]

Explanation

ណាពី ﷺ លោកបានបង្រៀនប្រជាជាតិរបស់លោកនូវទូអាមួយដែលគេសូត្រនៅពេលចូលម៉ាស្ជិត គឺ៖ “اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِك” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបើកនូវបណ្តាទ្វារនៃក្តីមេត្តាករុណារបស់ទ្រង់សម្រាប់ខ្ញុំផងចុះ) ដោយគេសុំពីអល់ឡោះសូមទ្រង់សម្រួលដល់រូបគេនូវមូលហេតុទាំងឡាយដែលនាំឲ្យទទួលបាននូវក្តីមេត្តាករុណាអំពីទ្រង់។ ហើយនៅពេលដែលគេចង់ចេញមកវិញ ចូរឲ្យគេសូត្រថា៖ “اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ” (ឱអល់ឡោះជាម្ចាស់! ពិតណាស់ខ្ញុំសុំពីទ្រង់នូវក្ដីសប្បុរសរបស់ទ្រង់) ដោយរូបគេសុំពីអល់ឡោះជាម្ចាស់នូវក្ដីសប្បុរសរបស់ទ្រង់ និងបន្ថែមដល់រូបគេនូវក្តីសប្បុរសរបស់ទ្រង់អំពីលាភសក្ការៈដែលស្របច្បាប់។

Benefits from the Hadith

  1. ស៊ូណិតសូត្រទូអានេះនៅពេលចូលម៉ាស្ជិត និងពេលចេញពីម៉ាស្ជិត។
  2. ការសុំនូវក្តីមេត្តាពីអល់ឡោះនៅពេលចូលម៉ាស្ជិត ហើយសុំនូវក្តីមេត្តាករុណាពីទ្រង់នៅពេលចេញពីម៉ាស្ជិត គឺដោយសារតែនៅពេលចូលម៉ាស្ជិត គឺរូបគេរវល់នឹងទង្វើនានាដែលបញ្ជិតរូបគេទៅកាន់អល់ឡោះជាម្ចាស់ និងទៅកាន់ឋានសួគ៌។ ហេតុនេះ សក្តិសមហើយនឹងរំលឹកពីក្តីមេត្តាករុណារបស់អល់ឡោះក្នុងពេលនោះ។ ចំណែកឯនៅពេលដែលគេចេញពីម៉ាស្ជិតវិញ គឺគេព្យាយាមនៅលើផែនដីស្វែងរកលាភសក្ការៈផ្សេងៗ។ ហេតុនេះ សក្តិសមហើយដែលរំលឹកពីក្តីសប្បុរសរបស់អល់ឡោះក្នុងពេលនោះ។
  3. ហ្ស៊ីកៀរនេះ គឺគេសូត្រនៅពេលចង់ចូលម៉ាស្ជិត និងនៅពេលចង់ចេញពីម៉ាស្ជិតវិញ។
View Translations
Language: English Urdu Spanish More ... (57)
More ...