عَنْ عَائِشَةَ أُمِّ المؤمنين رضي الله عنها:
أَنَّ أُمَّ سَلَمَةَ ذَكَرَتْ لِرَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ كَنِيسَةً رَأَتْهَا بِأَرْضِ الْحَبَشَةِ، يُقَالُ لَهَا مَارِيَةُ، فَذَكَرَتْ لَهُ مَا رَأَتْ فِيهَا مِنَ الصُّوَرِ، فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «أُولَئِكَ قَوْمٌ إِذَا مَاتَ فِيهِمُ الْعَبْدُ الصَّالِحُ، أَوِ الرَّجُلُ الصَّالِحُ، بَنَوْا عَلَى قَبْرِهِ مَسْجِدًا، وَصَوَّرُوا فِيهِ تِلْكَ الصُّوَرَ، أُولَئِكَ شِرَارُ الْخَلْقِ عِنْدَ اللهِ».

[صحيح] - [متفق عليه] - [صحيح البخاري: 434]
المزيــد ...

អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها
ពិតណាស់ អ៊ុមមូសាឡាម៉ះ បានរៀបរាប់ប្រាប់រ៉ស៊ូលុលឡោះ ﷺ អំពីវិហារគ្រឹស្ទានមួយដែលនាងបានឃើញនៅប្រទេសអេត្យូពីដែលគេហៅថា ម៉ារីយ៉ះ។ នាងបានរៀបរាប់ប្រាប់លោកអំពីរូបភាពដែលនាងបានឃើញនៅក្នុងវិហារនោះ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពួកគេជាក្រុមមនុស្សដែលនៅពេលណាខ្ញុំបម្រើរបស់អល់ឡោះដ៏ល្អម្នាក់ ឬបុរសដ៏ល្អម្នាក់ក្នុងចំណោមពួកគេស្លាប់ទៅ គឺពួកគេសង់វិហារនៅលើផ្នូររបស់គាត់ និងគូររូបភាពទាំងនោះនៅក្នុងវិហារ។ ពួកទាំងនោះ គឺជាមនុស្សដ៏អាក្រក់បំផុតនៅចំពោះអល់ឡោះជាម្ចាស់”។

[صحيح] - [متفق عليه] - [صحيح البخاري - 434]

Explanation

អ៊ុមមុលមុមីនីន អ៊ុមមូសាឡាម៉ះ رضي الله عنها បានរៀបរាប់ប្រាប់ណាពី ﷺ ថា នៅពេលដែលគាត់ស្ថិតនៅឯប្រទេសអេត្យូពី គឺគាត់បានឃើញវិហារគ្រឹស្ទានមួយដែលគេហៅថា ម៉ារីយ៉ះ ដែលមានរូបភាព គំនូរតុបតែង និងរូបចម្លាក់ផ្សេងៗ ហើយគាត់មានការភ្ញាក់ផ្អើលចំពោះរឿងនេះ។ ពេលនោះ ណាពី ﷺ លោកបានពន្យល់ពីមូលហេតុនៃការដាក់រូបភាពទាំងនេះ។ លោកបានមានប្រសាសន៍ថា អ្នកដែលនាងបានលើកឡើងទាំងនោះ នៅពេលណាដែលមនុស្សល្អម្នាក់ក្នុងចំណោមពួកគេស្លាប់ទៅ គឺពួកគេសង់វិហារនៅលើផ្នូររបស់ជននោះដើម្បីគោរពសក្ការៈនៅទីនោះ និងបានគូររូបភាពទាំងនោះផងដែរ។ ហើយណាពី ﷺ លោកបានបញ្ជាក់ថា អ្នកដែលធ្វើបែបនេះ គឺជាមនុស្សដែលអាក្រក់បំផុតនៅចំពោះមុខអល់ឡោះជាម្ចាស់ ព្រោះថាទង្វើរបស់ពួកគេ គឺនាំទៅរកការធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់។

Benefits from the Hadith

  1. ហាមឃាត់ការសាងសង់ម៉ាស្ជិតនៅលើផ្នូរ ឬសឡាតនៅទីផ្នូរ ឬបញ្ចុះសពនៅក្នុងម៉ាស្ជិត ដើម្បីការពារហានិភ័យដែលនាំឲ្យមានការប្រព្រឹត្តអំពើស្ហ៊ីរិក។
  2. ការសាងសង់ម៉ាស្ជិតនៅលើផ្នូរ និងការដាក់តាំងរូបភាពនៅទីនោះ គឺជាទង្វើរបស់ពួកយូដា និងពួកគ្រឹស្ទាន ហើយពិតណាស់ អ្នកដែលធ្វើទង្វើបែបនេះ គឺពិតជាបានប្រដូចទៅនឹងពួកគេ។
  3. ហាមឃាត់ការប្រើប្រាស់រូបភាពដែលមានវិញ្ញាណ។
  4. ជនណាដែលសង់ម៉ាស្ជិតនៅលើផ្នូរ និងដាក់តាំងរូបភាពនៅទីនោះ គឺជាមនុស្សដែលអាក្រក់បំផុតក្នុងចំណោមសត្វលោករបស់អល់ឡោះជាម្ចាស់។
  5. ច្បាប់បញ្ញត្តិសាសនាអ៊ីស្លាមការពារគោលជំនឿចំពោះអល់ឡោះតែមួយ(តាវហេទ)នូវការការពារយ៉ាងពេញលេញ ដោយបិទរាល់មធ្យោបាយទាំងឡាយណាដែលអាចនាំទៅរកការប្រព្រឹត្តអំពើស្ហ៊ីរិក។
  6. ហាមឃាត់ការជ្រុលនិយមចំពោះកុសលបុគ្គល ព្រោះវាជាមូលហេតុដែលនាំឲ្យធ្លាក់ក្នុងអំពើស្ហ៊ីរិក។
View Translations
Language: English Urdu Spanish More ... (57)
More ...