عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ:
قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «إِنَّ اللَّهَ قَالَ: مَنْ عَادَى لِي وَلِيًّا فَقَدْ آذَنْتُهُ بِالحَرْبِ، وَمَا تَقَرَّبَ إِلَيَّ عَبْدِي بِشَيْءٍ أَحَبَّ إِلَيَّ مِمَّا افْتَرَضْتُ عَلَيْهِ، وَمَا يَزَالُ عَبْدِي يَتَقَرَّبُ إِلَيَّ بِالنَّوَافِلِ حَتَّى أُحِبَّهُ، فَإِذَا أَحْبَبْتُهُ: كُنْتُ سَمْعَهُ الَّذِي يَسْمَعُ بِهِ، وَبَصَرَهُ الَّذِي يُبْصِرُ بِهِ، وَيَدَهُ الَّتِي يَبْطِشُ بِهَا، وَرِجْلَهُ الَّتِي يَمْشِي بِهَا، وَإِنْ سَأَلَنِي لَأُعْطِيَنَّهُ، وَلَئِنِ اسْتَعَاذَنِي لَأُعِيذَنَّهُ، وَمَا تَرَدَّدْتُ عَنْ شَيْءٍ أَنَا فَاعِلُهُ تَرَدُّدِي عَنْ نَفْسِ المُؤْمِنِ، يَكْرَهُ المَوْتَ وَأَنَا أَكْرَهُ مَسَاءَتَهُ».

[صحيح] - [رواه البخاري] - [صحيح البخاري: 6502]
المزيــد ...

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ បុគ្គលណាយកអ្នកមានជំនឿ និងកោតខ្លាចយើង(វ៉ើលីអល់ឡោះ)ធ្វើជាសត្រូវ យើងនឹងប្រកាសសង្គ្រាមជាមួយជននោះ។ ខ្ញុំបម្រើរបស់យើងមិនបានធ្វើអ្វីមួយដើម្បីឲ្យខ្លួនគេកាន់តែខិតជិតមកចំពោះយើង និងធ្វើឲ្យយើងពេញចិត្ត ជាង(ការអនុវត្ត)អ្វីដែលយើងបានដាក់ជាកាតព្វកិច្ចទៅចំពោះគេឡើយ។ ហើយខ្ញុំបម្រើរបស់យើងនៅតែធ្វើទង្វើល្អដោយស្ម័គ្រចិត្ត(ប្រការស៊ូណិត)មកចំពោះយើងជានិច្ច រហូតដល់យើងពេញចិត្តចំពោះគេ។ កាលណាយើងពេញចិត្តចំពោះគេហើយ យើងនឹងថែរក្សាគេមិនឲ្យស្តាប់ឮ មិនឲ្យមើលឃើញ មិនឲ្យប៉ះពាល់អ្វីដែលច្បាប់មិនអនុញ្ញាត និងមិនឲ្យគេដើរទៅកន្លែងណាដែលច្បាប់មិនអនុញ្ញាត‏នោះឡើយ។ ប្រសិនបើគេសុំអ្វីមួយពីយើង យើងប្រាកដជានឹងផ្តល់ឲ្យគេ។ ហើយប្រសិនបើគេសុំឲ្យយើងបញ្ចៀសអ្វីមួយពីគេ យើងប្រាកដជានឹងបញ្ចៀសប្រការនោះពីគេ។ គ្មានអ្វីមួយដែលយើងស្ទាក់ស្ទើរក្នុងការធ្វើវា ដូចជាការស្ទាក់ស្ទើររបស់យើងក្នុងការដកយកជីវិតរបស់អ្នកមានជំនឿនោះឡើយ។ គេស្អប់សេចក្តីស្លាប់ ហើយយើងស្អប់ការធ្វើឱ្យគេឈឺចាប់”។

[صحيح] - [رواه البخاري] - [صحيح البخاري - 6502]

Explanation

ណាពី ﷺ លោកបានរាយការណ៍នៅក្នុងហាទីស្ហគុទស៊ីយ៍មួយថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ជនណាដែលបង្កទុក្ខទោសដល់នរណាម្នាក់ក្នុងចំណោមអ្នកដែលមានជំនឿនិងកោតខ្លាចមកចំពោះយើង(វ៉ើលីអល់ឡោះ) ហើយធ្វើឱ្យរូបគេខឹង និងស្អប់ជននោះ នោះយើងប្រាកដជានឹងប្រកាសភាពជាសត្រូវជាមួយនឹងជននោះ។
វ៉ើលីរបស់អល់ឡោះ៖ គឺជាអ្នកដែលមានជំនឿ និងកោតខ្លាចអល់ឡោះ ហើយកម្រិតនៃភាពជាវ៉ើលីរបស់អល់ឡោះ គឺអាស្រ័យទៅលើកម្រិតនៃជំនឿ និងការកោតខ្លាចរបស់ជននោះ។ គ្មានកិច្ចការណាមួយដែលជនមូស្លីមប្រតិបត្តិវាដើម្បីបញ្ជិតខ្លួនរបស់គេទៅកាន់អល់ឡោះជាម្ចាស់ដែលទ្រង់ស្រឡាញ់ពេញចិត្ត ជាងការដែលគេអនុវត្តនូវកាតព្វកិច្ចដែលទ្រង់បានដាក់ និងតម្រូវឲ្យធ្វើនោះឡើយ ដូចជាការប្រព្រឹត្តនូវអំពើល្អ និងបោះបង់នូវអំពើអាក្រក់។ ហើយជនមូស្លីមនៅតែបន្តព្យាយាមបញ្ជិតខ្លួនទៅកាន់អល់ឡោះជាម្ចាស់តាមរយៈទង្វើស្ម័គ្រចិត្ត(ប្រការស៊ូណិត)បន្ថែមពីលើទង្វើដែលជាកាតព្វកិច្ច(ប្រការហ្វើរទូ) រហូតដល់រូបគេទទួលបាននូវក្តីស្រឡាញ់ពីអល់ឡោះជាម្ចាស់។ នៅពេលដែលអល់ឡោះស្រឡាញ់រូបគេ នោះអល់ឡោះជាម្ចាស់នឹងបង្ហាញផ្លូវត្រឹមត្រូវដល់គេចំពោះអវយវៈទាំងបួននេះ៖
បង្ហាញផ្លូវត្រឹមត្រូវដល់គេក្នុងការស្តាប់ ដោយគេនឹងមិនស្តាប់អ្វីក្រៅពីអ្វីដែលធ្វើឲ្យអល់ឡោះពេញចិត្តឡើយ។
បង្ហាញផ្លូវត្រឹមត្រូវដល់គេក្នុងការមើល ដោយគេនឹងមិនមើលអ្វីក្រៅពីអ្វីដែលធ្វើឲ្យអល់ឡោះស្រឡាញ់និងពេញចិត្តឡើយ។
បង្ហាញផ្លូវត្រឹមត្រូវដល់គេក្នុងការប្រើដៃ ដោយគេនឹងមិនយកដៃរបស់ខ្លួនធ្វើអ្វីក្រៅពីអ្វីដែលធ្វើឲ្យអល់ឡោះពេញចិត្តឡើយ។
បង្ហាញផ្លូវត្រឹមត្រូវដល់គេក្នុងការដើរ ដោយគេនឹងមិនដើរទៅកាន់កន្លែងណាក្រៅពីកន្លែងដែលធ្វើឲ្យអល់ឡោះពេញចិត្តនោះឡើយ ហើយមិនដើរទៅកាន់កន្លែងណាក្រៅពីកន្លែងដែលមានប្រការល្អនៅទីនោះនោះដែរ។
លើសពីនេះទៅទៀត ប្រសិនបើគេសុំអ្វីមួយពីអល់ឡោះ នោះទ្រង់នឹងប្រទានឲ្យគេនូវអ្វីដែលគេបានសុំ ហើយរូបគេនឹងក្លាយជាអ្នកដែលត្រូវបានគេឆ្លើយតបចំពោះការបួងសួង។ ហើយប្រសិនបើគេសុំឲ្យអល់ឡោះបញ្ចៀសពីប្រការអ្វីមួយ និងជ្រកកោនទៅកាន់ទ្រង់ដើម្បីស្វែងរកការការពារពីទ្រង់ នោះទ្រង់នឹងការពាររូបគេពីអ្វីដែលគេខ្លាច។
បន្ទាប់មក អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ហើយយើងមិនស្ទាក់ស្ទើរក្នុងការធ្វើអ្វីមួយដូចការដែលយើងមានភាពស្ទាក់ស្ទើក្នុងការដកយកជីវិតរបស់អ្នកមានជំនឿឡើយ ជាក្តីមេត្តាករុណាចំពោះរូបគេ ពីព្រោះរូបគេមិនពេញចិត្តសេចក្តីស្លាប់ឡើយព្រោះតែវាមានការឈឺចាប់ ហើយអល់ឡោះទ្រង់មិនពេញចិត្តនូវអ្វីដែលធ្វើឲ្យអ្នកមានជំនឿឈឺចាប់ឡើយ។

Benefits from the Hadith

  1. ហាទីស្ហនេះ ស្ថិតក្នុងចំណោមហាទីស្ហដែលណាពី ﷺ លោករាយការណ៍ពីម្ចាស់របស់លោក ដែលគេឲ្យឈ្មោះថា ហាទីស្ហគុតស៊ីយ៍ ឬ ហាទីស្ហអ៊ីឡើហ៊ីយ៍។ វាជាហាទីស្ហដែលពាក្យពេចន៍ និងអត្ថន័យរបស់វា គឺមកពីអល់ឡោះជាម្ចាស់ គ្រាន់តែវាពុំមានលក្ខណៈពិសេសណាមួយដូចគម្ពីរគួរអានដែលអល់ឡោះជាម្ចាស់ទ្រង់ផ្តល់ដល់វាលើសពីពាក្យពេចន៍ដទៃនោះឡើយ ដូចជាការសូត្រវាទទួលបាននូវផលបុណ្យ ការជម្រះសម្អាតមុនប៉ះពាល់វា ភាពអច្ឆរិយៈ ក៏ដូចជាលក្ខណៈពិសេសផ្សេងៗទៀត។
  2. ហាមឃាត់ការបង្កទុក្ខទោស ឬធ្វើទុក្ខបុកម្នេញដល់វ៉ើលីរបស់អល់ឡោះ(អ្នកដែលមានជំនឿនិងកោតខ្លាចអល់ឡោះ)ហើយជំរុញឱ្យមានក្តីស្រឡាញ់ចំពោះពួកគេ និងទទួលស្គាល់នូវឧត្តមភាពរបស់ពួកគេ។
  3. បង្គាប់ប្រើឱ្យប្រឆាំងនឹងសត្រូវរបស់អល់ឡោះ និងហាមឃាត់ការចងសម្ព័ន្ធមិត្តនឹងពួកគេ។
  4. ជនណាដែលអះអាងថា ខ្លួនជាវ៉ើលីរបស់អល់ឡោះ ដោយគេមិនបានដើរតាមច្បាប់បញ្ញត្តិរបស់ទ្រង់ទេនោះ ជននោះជាមនុស្សដែលភូតកុហកចំពោះការអះអាងរបស់ខ្លួន។
  5. ភាពជាវ៉ើលីអល់ឡោះ គឺទទួលបានតាមរយៈការអនុវត្តនូវប្រការដែលកាតព្វកិច្ច ហើយបោះបង់នូវបម្រាមទាំងឡាយដែលទ្រង់ហាមឃាត់។
  6. ក្នុងចំណោមមូលហេតុដែលនាំឲ្យអល់ឡោះជាម្ចាស់ស្រឡាញ់ខ្ញុំបម្រើរបស់ទ្រង់ និងឆ្លើយតបចំពោះការបួងសួងរបស់គេ គឺការធ្វើទង្វើស្ម័គ្រចិត្ត(ប្រការស៊ូណិត)បន្ថែមពីលើការអនុវត្តទង្វើដែលជាកាតព្វកិច្ច(ប្រការវ៉ាជិប) និងបោះបង់ប្រការដែលទ្រង់ហាមឃាត់។
  7. បង្ហាញពីកិត្តិយសរបស់វ៉ើលីអល់ឡោះ និងឋានៈខ្ពង់ខ្ពស់របស់ពួកគេ។
View Translations
Language: English Urdu Spanish More ... (57)
More ...