عَنْ زِيَادِ بْنِ لَبِيدٍ رضي الله عنه قَالَ:
ذَكَرَ النَّبِيُّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ شَيْئًا، فَقَالَ: «ذَاكَ عِنْدَ أَوَانِ ذَهَابِ الْعِلْمِ» قُلْتُ: يَا رَسُولَ اللَّهِ، وَكَيْفَ يَذْهَبُ الْعِلْمُ، وَنَحْنُ نَقْرَأُ الْقُرْآنَ وَنُقْرِئُهُ أَبْنَاءَنَا وَيُقْرِئُهُ أَبْنَاؤُنَا أَبْنَاءَهُمْ إِلَى يَوْمِ الْقِيَامَةِ؟ قَالَ: «ثَكِلَتْكَ أُمُّكَ زِيَادُ، إِنْ كُنْتُ لَأُرَاكَ مِنْ أَفْقَهِ رَجُلٍ بِالْمَدِينَةِ، أَوَلَيْسَ هَذِهِ الْيَهُودُ وَالنَّصَارَى يَقْرَؤونَ التَّوْرَاةَ وَالْإِنْجِيلَ، لَا يَعْمَلُونَ بِشَيْءٍ مِمَّا فِيهِمَا؟!».

[صحيح لغيره] - [رواه ابن ماجه] - [سنن ابن ماجه: 4048]
المزيــد ...

អំពី ហ្ស៊ីយ៉ាទ ពិន ឡាពីទ رضي الله عنه បាននិយាយថា៖
ណាពី ﷺ លោកបានរំលឹកអំពីរឿងមួយ។ ក្រោយមក លោកបានមានប្រសាសន៍ថា៖ “នោះគឺនៅពេលដែលដល់ពេលវេលាដែលចំណេះដឹងត្រូវបាត់បង់”។ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើចំណេះដឹងត្រូវបានបាត់បង់យ៉ាងដូចម្តេច ខណៈដែលពួកយើងនៅសូត្រគម្ពីរគួរអាន ហើយពួកយើងក៏បានឲ្យកូនរបស់ពួកយើងសូត្រគម្ពីរគួរអាន ហើយកូនៗរបស់ពួកយើងក៏បានឲ្យកូនៗរបស់ពួកគេសូត្រវា រហូតដល់ថ្ងៃបរលោកទៀតនោះ។ លោកបានប្រសាសន៍ថា៖ “កំព្រាម្តាយហើយអ្នក ហ្ស៊ីយ៉ាទ! ពិតណាស់ខ្ញុំធ្លាប់យល់ឃើញថា អ្នកស្ថិតក្នុងចំណោមអ្នកដែលមានការយល់ដឹងជាងគេនៅក្រុងម៉ាទីណះ។ តើពុំមែនទេឬដែលពួកយ៉ាហ៊ូទី និងពួកណាសរ៉នីពួកគេនាំគ្នាសូត្រគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីល តែពួកគេមិនបានអនុវត្តអ្វីបន្តិចនូវអ្វីដែលមាននៅក្នុងគម្ពីរទាំងពីរនេះ”?

[صحيح لغيره] - [رواه ابن ماجه] - [سنن ابن ماجه - 4048]

Explanation

ណាពី ﷺ លោកបានអង្គុយជាមួយសហាហ្ពាត់របស់លោក ហើយលោកបានមានប្រសាសន៍ថា៖ “នេះគឺជាពេលដែលចំណេះដឹងត្រូវគេដកយក និងបាត់បង់ពីមនុស្សលោក។ ពេលនោះ ហ្ស៊ីយ៉ាទ ពិន ឡាពីទ អាល់អាន់សរីយ៍ رضي الله عنه ក៏មានការងឿងឆ្ងល់ ហើយគាត់ក៏បានសួរណាពី ﷺ។ គាត់បានសួរថា៖ តើចំណេះដឹងត្រូវគេដកយក និងបាត់បង់ពីពួកយើងយ៉ាងដូចម្តេចទៅ ក្នុងខណៈដែលពួកយើងនៅសូត្រគម្ពីរគួរអាន និងបានទន្ទេញវាទៀតនោះ? សូមស្បថនឹងអល់ឡោះ! ពួកយើងពិតជានឹងសូត្រគម្ពីរគួរអាន ហើយពួកយើងប្រាកដជានឹងឲ្យភរិយាទាំងឡាយរបស់ពួកយើង កូនៗរបស់ពួកយើង និងចៅៗរបស់ពួកយើងសូត្រវាផងដែរ។ ពេលនោះ ណាពី ﷺ លោកបានប្រសាសន៍ដោយភាពភ្ញាក់ផ្អើលថា៖ កំព្រាម្តាយហើយអ្នក ឱហ្ស៊ីយ៉ាទ! ពិតណាស់ ខ្ញុំធ្លាប់ចាត់ទុកអ្នកស្ថិតក្នុងចំណោមអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់ម្នាក់នៃអ្នកស្រុកម៉ាទីណះ។ ក្រោយមក ណាពី ﷺ លោកបានបញ្ជាក់ដល់ហ្ស៊ីយ៉ាទថា ជាការពិតណាស់ ការបាត់បង់ចំណេះដឹងពុំមែនតាមរយៈការបាត់បង់គម្ពីរគួរអាននោះឡើយ។ ក៏ប៉ុន្តែតាមពិត ការបាត់បង់ចំណេះដឹង គឺតាមរយៈការបាត់បង់ការអនុវត្តតាមចំណេះដឹង(មិនអនុវត្តតាមចំណេះដឹង)ទៅវិញទេ។ នេះជាគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីលដែលស្ថិតក្នុងដៃពួកយ៉ាហ៊ូទី និងពួកណាសរ៉នី។ ទន្ទឹមនឹងនេះ វាពុំបានផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេឡើយ ហើយពួកគេក៏មិនបានទាញយកផលប្រយោជន៍ពីខ្លឹមសារនៃគម្ពីរទាំងពីរនេះនោះដែរ ពោលគឺការអនុវត្តនូវអ្វីដែលពួកគេបានចេះ។

Benefits from the Hadith

  1. គម្ពីរគួរអាន និងសៀវភៅទាំងឡាយដែលមានក្នុងដៃមនុស្ស គឺគ្មានប្រយោជន៍អ្វីឡើយប្រសិនបើគ្មានការអនុវត្តទៅតាមអ្វីដែលមាននៅក្នុងវាទេនោះ។
  2. ចំណេះដឹងត្រូវបានគេដកយកទៅវិញតាមរយៈប្រការជាច្រើន ក្នុងនោះ គឺការស្លាប់របស់ណាពី ﷺ ការស្លាប់របស់អ្នកចេះដឹងទាំងឡាយ និងការមិនអនុវត្តតាមចំណេះដឹង។
  3. ក្នុងចំណោមសញ្ញានៃថ្ងៃបរលោក គឺការបាត់បង់ចំណេះដឹង និងការមិនអនុវត្តតាមចំណេះដឹង។
  4. ជំរុញឲ្យអនុវត្តតាមចំណេះដឹងដែលខ្លួនមាន ព្រោះវាជាគោលបំណងពិតប្រាកដនៃចំណេះដឹង។
View Translations
Language: English Urdu Spanish More ... (65)
More ...