Hadith List

“ចូរជ្រាបចុះថា ពេលវេលាជិតដល់ ហាទីស្ហរបស់ខ្ញុំនឹងទៅដល់បុរសម្នាក់ ខណៈដែលរូបគេអង្គុយទម្រេតខ្លួនលើគ្រែរបស់ខ្លួន ហើយនិយាយថា៖ នៅចំពោះមុខពួកយើងនិងចំពោះមុខពួកអ្នក គឺមានគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន)
عربي English Urdu
ពិតប្រាកដណាស់ គេទាំងពីរពិតជាកំពុងត្រូវបានគេដាក់ទណ្ឌកម្ម ហើយគេទាំងពីរមិនមែនត្រូវគេដាក់ទណ្ឌកម្មដោយសារតែរឿងធំដុំអ្វីឡើយ។ ម្នាក់ក្នុងចំណោមគេទាំងពីរ គឺមិនបានការពារខ្លួនពេលបត់ជើងតូច។ ចំណែកឯម្នាក់ទៀត គឺតែងដើរនិយាយចាក់រុកគេ
عربي English Urdu
“នៅពេលដែលជនមូស្លីមត្រូវបានគេសួរសំណួរនៅក្នុងផ្នូរ រូបគេនឹងធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ”។
عربي English Urdu
“ជាការពិតណាស់ កាលណាម្នាក់ៗនៃពួកអ្នកស្លាប់ គឺគេបង្ហាញឲ្យជននោះបានឃើញកន្លែងរបស់ខ្លួនទាំងពេលព្រឹក និងពេលល្ងាច
عربي English Urdu
“ពិតប្រាកដណាស់ ក្នុងចំណោមសញ្ញានៃថ្ងៃបរលោក គឺ ចំណេះដឹងត្រូវបានគេដកយក ភាពល្ងង់ខ្លៅ អំពើហ្ស៊ីណា និងការផឹកស្រាមានកាន់តែច្រើន។ ចំណែកឯបុរសមានកាន់តែតិច ខណៈដែលស្រ្តីមានកាន់តែច្រើន រហូតដល់ស្ត្រីហាសិបនាក់ គឺស្ថិតនៅក្រោមការមើលថែរបស់បុរសតែម្នាក់ប៉ុណ្ណោះ”។
عربي English Urdu
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែមានបុរសម្នាក់ដើរកាត់ផ្នូររបស់បុរសម្នាក់ទៀត ហើយនិយាយថា៖ ឱអនិច្ចា! ប្រសិនបើខ្ញុំស្ថិតនៅកន្លែងរបស់គេ”។
عربي English Urdu
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ រហូតទាល់តែដុំថ្មដែលពួកយូដាលាក់ខ្លួននៅពីក្រោយវានិយាយថា៖ ឱអ្នកមូស្លីម! នេះជាពួកយូដាដែលលាក់ពួនពីក្រោយខ្ញុំ។ សូមអ្នកសម្លាប់គេទៅ”។
عربي English Urdu
“សូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃទ្រង់! ពេលវេលាដែលកូនប្រុសរបស់ម៉ារយ៉ាំ(ណាពីអ៊ីសា)នឹងចុះមកក្នុងចំណោមពួកអ្នកក្នុងនាមជាអ្នកកាត់សេចក្តីដ៏យុត្តិធម៌ គឺជិតមកដល់ហើយ។ ហើយគាត់នឹងបំបាក់ឈើឆ្កាង សម្លាប់សត្វជ្រូក លុបបំបាត់ការបង់ពន្ធ ហើយទ្រព្យសម្បត្តិនឹងសម្បូរហូរហៀរ រហូតដល់គ្មាននរណាម្នាក់នឹងទទួលយកវាទៀតឡើយ”។
عربي English Urdu
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែព្រះអាទិត្យរះពីទិសខាងលិច។ នៅពេលដែលវារះ មនុស្សលោកបានឃើញវា ពេលនោះ ពួកគេក៏មានជំនឿទាំងអស់គ្នា
عربي English Urdu
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ រហូតទាល់តែពេលវេលាកាន់តែខ្លីចូលគ្នា(ពេលវេលាដើរលឿន)
عربي English Urdu
ណាពី ﷺ លោកបានរំលឹកអំពីរឿងមួយ។ ក្រោយមក លោកបានមានប្រសាសន៍ថា៖ “នោះគឺនៅពេលដែលដល់ពេលវេលាដែលចំណេះដឹងត្រូវបាត់បង់
عربي English Urdu
“នៅសម័យកាលចុងក្រោយនៃប្រជាជាតិរបស់ខ្ញុំ(កៀកនឹងថ្ងៃបរលោក) នឹងមានមនុស្សជាច្រើននិយាយប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នក ក៏ដូចជាជីដូនជីតារបស់ពួកអ្នកមិនធ្លាប់ដែលឮ។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នអំពីពួកគេ”។
عربي English Urdu