عن المقدام بن معدِيْكَرِب رضي الله عنه قال: قال رسول الله صلى الله عليه وسلم:
«أَلَا هَلْ عَسَى رَجُلٌ يَبْلُغُهُ الْحَدِيثُ عَنِّي وَهُوَ مُتَّكِئٌ عَلَى أَرِيكَتِهِ فَيَقُولُ: بَيْنَنَا وَبَيْنَكُمْ كِتَابُ اللهِ، فَمَا وَجَدْنَا فِيهِ حَلَالًا اسْتَحْلَلْنَاهُ، وَمَا وَجَدْنَا فِيهِ حَرَامًا حَرَّمْنَاهُ، وَإِنَّ مَا حَرَّمَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ كَمَا حَرَّمَ اللهُ».

[صحيح] - [رواه أبو داود والترمذي وابن ماجه] - [سنن الترمذي: 2664]
المزيــد ...

អំពី អាល់មិក្កហ្ទាម ពិន ម៉ាក់ទីការិប رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ចូរជ្រាបចុះថា ពេលវេលាជិតដល់ ហាទីស្ហរបស់ខ្ញុំនឹងទៅដល់បុរសម្នាក់ ខណៈដែលរូបគេអង្គុយទម្រេតខ្លួនលើគ្រែរបស់ខ្លួន ហើយនិយាយថា៖ នៅចំពោះមុខពួកយើងនិងចំពោះមុខពួកអ្នក គឺមានគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន)។ ហេតុនេះ អ្វីដែលពួកយើងបានឃើញក្នុងគម្ពីរនេះអំពីប្រការដែលគេអនុញ្ញាត(ប្រការហាឡាល់) ពួកយើងចាត់ទុកវាជាប្រការដែលគេអនុញ្ញាត។ ហើយអ្វីដែលពួកយើងបានឃើញនៅក្នុងគម្ពីរនេះអំពីប្រការដែលគេហាមឃាត់(ប្រការហារ៉ាំ) នោះពួកយើងចាត់ទុកវាជាប្រការដែលគេហាមឃាត់។ ហើយជាការពិតណាស់ អ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បម្រាម ក៏ដូចជាអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ដាក់បម្រាមដែរ”។

[صحيح] - [رواه أبو داود والترمذي وابن ماجه] - [سنن الترمذي - 2664]

Explanation

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជិតដល់ពេលមួយដែលមានមនុស្សមួយក្រុមបានអង្គុយ។ ម្នាក់ក្នុងចំណោមពួកគេទម្រេតខ្លួននៅលើគ្រែរបស់ខ្លួន ហើយហាទីស្ហរបស់ណាពី ﷺ បានទៅដល់រូបគេ។ ពេលនោះ គេនិយាយថា៖ អ្នកដែលកាត់សេចក្តីរវាងពួកយើង និងពួកអ្នកចំពោះកិច្ចការទាំងឡាយ គឺគម្ពីរគួរអាន ដោយវាគ្រប់គ្រាន់ហើយសម្រាប់ពួកយើង។ ដូចនេះ អ្វីដែលពួកយើងបានឃើញក្នុងគម្ពីរនេះអំពីប្រការដែលគេអនុញ្ញាត(ប្រការហាឡាល់) ពួកយើងនឹងធ្វើវា។ ហើយអ្វីដែលពួកយើងបានឃើញនៅក្នុងគម្ពីរនេះអំពីប្រការដែលគេហាមឃាត់(ប្រការហារ៉ាំ) នោះពួកយើងនឹងចៀសឆ្ងាយអំពីវា។ ក្រោយមក ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ រាល់អ្វីដែលលោកបានហាមឃាត់ ឬបានដាក់បម្រាមនៅក្នុងស៊ុណ្ណះរបស់លោក ច្បាប់របស់វាក៏ដូចជាអ្វីដែលអល់ឡោះជាម្ចាស់បានដាក់បម្រាមនៅក្នុងគម្ពីររបស់ទ្រង់ដែរ ពីព្រោះលោកជាអ្នកផ្សព្វផ្សាយសារពីព្រះជាម្ចាស់របស់លោក។

Benefits from the Hadith

  1. ត្រូវលើកតម្កើងស៊ុណ្ណះដូចដែលគេលើកតម្កើងគម្ពីរគួរអានដែរ ដោយត្រូវអនុវត្តតាមវាឱ្យបានខ្ជាប់ខ្ជួន។
  2. ការប្រតិបត្តិតាមរ៉ស៊ូលុលឡោះ ﷺ គឺជាការប្រតិបត្តិតាមអល់ឡោះ ហើយការប្រព្រឹត្តល្មើសនឹងរ៉ស៊ូលុលឡោះ ក៏ជាការប្រព្រឹត្តល្មើសនឹងអល់ឡោះដែរ។
  3. ទទួលស្គាល់ការយកស៊ុណ្ណះធ្វើជាអំណះអំណាង និងឆ្លើយតបចំពោះជនដែលបដិសេធ ឬមិនទទួលយកស៊ុណ្ណះ។
  4. ជនណាដែលងាកចេញពីស៊ុណ្ណះ ហើយអះអាងថា ខ្លួនប្រកាន់ខ្ជាប់តែគម្ពីរគួរអានមួយគត់ គឺជាអ្នកដែលងាកចេញពីប្រភពទាំងពីរនេះ ជាអ្នកដែលភូតកុហកចំពោះការអះអាងរបស់ខ្លួនដែលថា ខ្លួនដើរតាមគម្ពីរគួរអាន។
  5. ក្នុងចំណោមភស្តុតាងនៃភាពជាណាពីរបស់ណាពី ﷺ គឺលោកបានប្រាប់ពីប្រការអ្វីមួយដែលនឹងកើតឡើងនាពេលអនាគត ហើយវាពិតជាបានកើតឡើងប្រាកដមែនដូចអ្វីដែលលោកបានប្រាប់។
View Translations
Language: English Urdu Spanish More ... (66)
More ...