Significance and Status of the Sunnah

8បញ្ជីហាទីស្ហ

បញ្ជីហាទីស្ហ 8

“ខ្ញុំសូមផ្តាំផ្ញើពួកអ្នកឲ្យកោតខ្លាចអល់ឡោះ ហើយត្រូវស្តាប់បង្គាប់ និងគោរពតាមមេដឹកនាំ ទោះបីមេដឹកនាំនោះ ជាទាសករក៏ដោយ។ ជាការពិតណាស់ ជនណាក្នុងចំណោមពួកអ្នកដែលបានរស់នៅបន្ទាប់ពីខ្ញុំស្លាប់ទៅ នោះគេនឹងឃើញមានការខ្វែងគំនិតគ្នាជាច្រើន។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ា(ស៊ុណ្ណះ)របស់ខ្ញុំ និងមាគ៌ារបស់អ្នកគ្រប់គ្រងដ៏ឈ្លាសវៃដែលត្រូវបានគេចង្អុលបង្ហាញផ្លូវឲ្យ(ឃូឡាហ្វាកអើររ៉ស្ហ៊ីទីន)។
“ចូរពួកអ្នកផ្សព្វផ្សាយចុះអំពីខ្ញុំ សូម្បីមួយប្រយោគក៏ដោយ។ ហើយពួកអ្នកអាចនិយាយពីរឿងរ៉ាវនៃអម្បូរអ៊ីស្រាអែលបាន គ្មានបញ្ហាអ្វីឡើយ។ ហើយជនណាដែលភូតកុហកមកលើខ្ញុំដោយចេតនា ចូរឲ្យគេរៀបចំកន្លែងរបស់គេនៅក្នុងឋាននរកចុះ”។
“ចូរជ្រាបចុះថា ពេលវេលាជិតដល់ ហាទីស្ហរបស់ខ្ញុំនឹងទៅដល់បុរសម្នាក់ ខណៈដែលរូបគេអង្គុយទម្រេតខ្លួនលើគ្រែរបស់ខ្លួន ហើយនិយាយថា៖ នៅចំពោះមុខពួកយើងនិងចំពោះមុខពួកអ្នក គឺមានគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន)
“ខ្ញុំសូមផ្តាំផ្ញើពួកអ្នកឲ្យកោតខ្លាចអល់ឡោះ ហើយត្រូវស្តាប់បង្គាប់ និងគោរពតាមមេដឹកនាំ ទោះបីមេដឹកនាំនោះ ជាទាសករក៏ដោយ។ ហើយបន្ទាប់ពីខ្ញុំទៅ ពួកអ្នកនឹងឃើញមានការខ្វែងយោបល់គ្នាយ៉ាងខ្លាំងក្លា។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ា(ស៊ុណ្ណះ)របស់ខ្ញុំ និងមាគ៌ារបស់អ្នកគ្រប់គ្រងដ៏ឈ្លាសវៃដែលត្រូវបានគេចង្អុលបង្ហាញផ្លូវឲ្យ(ឃូឡាហ្វាកអើររ៉ស្ហ៊ីទីន)។
“ជនណានិយាយនូវដំណឹងអ្វីមួយអំពីខ្ញុំដែលខ្លួនយល់ថា វាជាការភូតកុហក ពិតណាស់ រូបគេគឺជាអ្នកភូតកុហកម្នាក់ក្នុងចំណោមអ្នកភូតកុហកទាំងឡាយ”។
“ជនណាដែលកុហកបំផ្លើសមកលើខ្ញុំដោយចេតនា ចូរឱ្យគេរៀបចំកន្លែងអង្គុយមួយសម្រាប់ខ្លួនឯងក្នុងឋាននរកចុះ”។
“នៅសម័យកាលចុងក្រោយនៃប្រជាជាតិរបស់ខ្ញុំ(កៀកនឹងថ្ងៃបរលោក) នឹងមានមនុស្សជាច្រើននិយាយប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នក ក៏ដូចជាជីដូនជីតារបស់ពួកអ្នកមិនធ្លាប់ដែលឮ។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នអំពីពួកគេ”។
ចូរអ្នកកត់ត្រាចុះ។ ពិតណាស់ ខ្ញុំសូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងកណ្តាប់ដៃទ្រង់ថា គ្មានអ្វីមួយដែលចេញអំពីវា(មាត់រ៉ស៊ូលុលឡោះ)ឡើយ លើកលែងតែជាការពិត”។