عن أبي هريرة رضي الله عنه قال: قال رسول الله صلى الله عليه وسلم:
«مَنْ كَذَبَ عَلَيَّ مُتَعَمِّدًا فَلْيَتَبَوَّأْ مَقْعَدَهُ مِنَ النَّارِ».

[صحيح] - [متفق عليه] - [صحيح البخاري: 110]
المزيــد ...

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ជនណាដែលកុហកបំផ្លើសមកលើខ្ញុំដោយចេតនា ចូរឱ្យគេរៀបចំកន្លែងអង្គុយមួយសម្រាប់ខ្លួនឯងក្នុងឋាននរកចុះ”។

[صحيح] - [متفق عليه] - [صحيح البخاري - 110]

Explanation

ណាពី ﷺ លោកបានបញ្ជាក់ថា ជនណាដែលនិយាយកុហកបំផ្លើសមកលើរូបលោកដោយចេតនា ដោយនិយាយថា រូបលោកបាននិយាយ ឬបានធ្វើទង្វើអ្វីមួយខុសពីការពិត នៅថ្ងៃបរលោក ជននោះនឹងមានកន្លែងមួយក្នុងឋាននរក ជាការតបស្នងចំពោះការដែលគេនិយាយកុហកបំផ្លើសលើណាពី ﷺ ។

Benefits from the Hadith

  1. ការនិយាយកុហកបំផ្លើសលើណាពីﷺ ដោយចេតនា គឺជាមូលហេតុមួយដែលនាំឲ្យចូលឋាននរក។
  2. ការនិយាយកុហកបំផ្លើសលើណាពី ﷺ មិនដូចគ្នានឹងការនិយាយកុហកបំផ្លើសលើមនុស្សដទៃឡើយ ព្រោះការនិយាយកុហកបំផ្លើសលើណាពី ﷺ គឺនាំមកនូវគ្រោះថ្នាក់ និងភាពអន្តរាយយ៉ាងធ្ងន់ធ្ងរទាំងក្នុងសាសនា និងលោកិយ។
  3. ប្រុងប្រយ័ត្នពីការផ្សព្វផ្សាយហាទីស្ហណាមួយមុនពេលផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវរបស់វា និងប្រាកដថាវាពិតជាមកពីណាពី ﷺ ។
View Translations
Language: English Urdu Spanish More ... (55)
More ...