Hadith List

“សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតនៅក្នុងដៃរបស់ទ្រង់ថា គ្មាននរណាម្នាក់នៃប្រជាជាតិនេះ មិនថាយូដាក្តី មិនថាគ្រឹស្ទានក្តីដែលបានឮអំពីខ្ញុំ ហើយរូបគេស្លាប់ទៅដោយមិនមានជំនឿលើអ្វីដែលខ្ញុំត្រូវបានគេបញ្ជូនមកជាមួយទេនោះ លើកលែងតែរូបគេនឹងស្ថិតក្នុងចំណោមពួកឋាននរក”។
عربي English Urdu
ចូរទុកខ្ញុំឱ្យនៅស្ងៀមស្ងាត់ក្នុងរឿងដែលខ្ញុំមិនបាននិយាយប្រាប់អ្នករាល់គ្នា។ ពិតណាស់ ក្រុមអ្នកមុនៗអ្នករាល់គ្នាបានវិនាសដោយសារតែការសួរច្រើនពេក និងការជជែកប្រកែកគ្នាជាមួយព្យាការីរបស់ពួកគេ
عربي English Urdu
“ប្រជាជាតិរបស់ខ្ញុំទាំងអស់នឹងបានចូលឋានសួគ៌ លើកលែងតែអ្នកដែលបដិសេធប៉ុណ្ណោះ
عربي English Urdu
៖ "សាសនាអ៊ីស្លាមត្រូវបានសាងសង់លើសសរស្តម្ភ(សសរគ្រឹះ)ទាំងប្រាំ
عربي English Urdu
“ចូរជ្រាបចុះថា ពេលវេលាជិតដល់ ហាទីស្ហរបស់ខ្ញុំនឹងទៅដល់បុរសម្នាក់ ខណៈដែលរូបគេអង្គុយទម្រេតខ្លួនលើគ្រែរបស់ខ្លួន ហើយនិយាយថា៖ នៅចំពោះមុខពួកយើងនិងចំពោះមុខពួកអ្នក គឺមានគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន)
عربي English Urdu
ហើយពួកយើងបាននិយាយថា៖ លោកគឺជាចៅហ្វាយរបស់ពួកយើង។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចៅហ្វាយ(របស់ពួកយើង) គឺអល់ឡោះជាម្ចាស់”។ ពួកយើងបាននិយាយថា៖ លោកជាអ្នកដែលប្រសើរជាងគេបំផុតក្នុងចំណោមពួកយើងចំពោះឧត្តមភាព និងជាអ្នកដែលអស្ចារ្យបំផុតនៃពួកយើងចំពោះសេចក្តីល្អ។ លោកបានតបថា៖ “ចូរនិយាយនូវពាក្យសម្ដីដែលពួកអ្នកនិយាយរាល់ថ្ងៃ ឬនិយាយតែពាក្យសម្ដីខ្លះរបស់ពួកអ្នក ហើយមិនត្រូវឲ្យស្ហៃតនអូសទាញពួកអ្នកឡើយ”។
عربي English Urdu
“គេបានផ្តល់ឲ្យខ្ញុំនូវប្រាំប្រការដែលគេមិនធ្លាប់បានផ្តល់វាដល់នរណាម្នាក់មុនខ្ញុំឡើយ
عربي English Urdu
“ថ្ងៃដ៏ល្អបំផុតដែលព្រះអាទិត្យរះលើ គឺថ្ងៃសុក្រ(ថ្ងៃជុមអាត់)។
عربي English Urdu
“សូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃទ្រង់! ពេលវេលាដែលកូនប្រុសរបស់ម៉ារយ៉ាំ(ណាពីអ៊ីសា)នឹងចុះមកក្នុងចំណោមពួកអ្នកក្នុងនាមជាអ្នកកាត់សេចក្តីដ៏យុត្តិធម៌ គឺជិតមកដល់ហើយ។ ហើយគាត់នឹងបំបាក់ឈើឆ្កាង សម្លាប់សត្វជ្រូក លុបបំបាត់ការបង់ពន្ធ ហើយទ្រព្យសម្បត្តិនឹងសម្បូរហូរហៀរ រហូតដល់គ្មាននរណាម្នាក់នឹងទទួលយកវាទៀតឡើយ”។
عربي English Urdu
ហើយខ្ញុំ គឺ ហ្ទាំម៉ាម ពិន សាក់ឡើហ្ពះ ជាបងប្អូនអម្បូរសាអាត់ ពិន ហ្ពាកើរ។
عربي English Urdu
គេបានបញ្ចុះ(វ៉ាហ៊ី)ឲ្យរ៉ស៊ូលុលឡោះ ﷺ ក្នុងពេលដែលលោកមានអាយុសែសិបឆ្នាំ
عربي English Urdu
ចូរអ្នកកត់ត្រាចុះ។ ពិតណាស់ ខ្ញុំសូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងកណ្តាប់ដៃទ្រង់ថា គ្មានអ្វីមួយដែលចេញអំពីវា(មាត់រ៉ស៊ូលុលឡោះ)ឡើយ លើកលែងតែជាការពិត”។
عربي English Urdu
“នៅសម័យកាលចុងក្រោយ(កៀកនឹងថ្ងៃបរលោក) នឹងមានមនុស្សមួយក្រុមដែលជាយុវជន ហើយមានគំនិតរាក់។ ពួកគេនឹងនិយាយពាក្យដែលល្អបំផុតរបស់មនុស្សជាតិ ប៉ុន្តែពួកគេនឹងចេញពីសាសនាឥស្លាម ប្រៀបដូចជាព្រួញចេញពីធ្នូដូច្នេះដែរ។
عربي English Indonesian