عَنْ أَبِي هُرَيْرَةَ رضي الله عنه عَنْ رَسُولِ اللهِ صلى الله عليه وسلم أنه قال:
«وَالَّذِي نَفْسُ مُحَمَّدٍ بِيَدِهِ لَا يَسْمَعُ بِي أَحَدٌ مِنْ هَذِهِ الْأُمَّةِ يَهُودِيٌّ وَلَا نَصْرَانِيٌّ، ثُمَّ يَمُوتُ وَلَمْ يُؤْمِنْ بِالَّذِي أُرْسِلْتُ بِهِ إِلَّا كَانَ مِنْ أَصْحَابِ النَّارِ».

[صحيح] - [رواه مسلم] - [صحيح مسلم: 153]
المزيــد ...

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីរ៉ស៊ូលុលឡោះ ﷺ ពិតណាស់លោកបានមានប្រសាសន៍ថា៖
“សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតនៅក្នុងដៃរបស់ទ្រង់ថា គ្មាននរណាម្នាក់នៃប្រជាជាតិនេះ មិនថាយូដាក្តី មិនថាគ្រឹស្ទានក្តីដែលបានឮអំពីខ្ញុំ ហើយរូបគេស្លាប់ទៅដោយមិនមានជំនឿលើអ្វីដែលខ្ញុំត្រូវបានគេបញ្ជូនមកជាមួយទេនោះ លើកលែងតែរូបគេនឹងស្ថិតក្នុងចំណោមពួកឋាននរក”។

[صحيح] - [رواه مسلم] - [صحيح مسلم - 153]

Explanation

ណាពី ﷺ លោកបានស្បថនឹងអល់ឡោះជាម្ចាស់ថា ជាការពិតណាស់ ជនណាក៏ដោយក្នុងចំណោមប្រជាជាតិនេះ មិនថាយូដា ឬគ្រឹស្ទាន ឬអ្នកផ្សេងក្រៅពីពួកគេទាំងពីរដែលការអំពាវនាវរបស់ណាពី ﷺ បានទៅដល់រូបគេ ក្រោយមក រូបគេបែរជាស្លាប់ទៅដោយមិនមានជំនឿលើលោកទេនោះ គឺរូបគេនឹងស្ថិតក្នុងចំណោមពួកឋាននរកដែលពួកគេនឹងស្ថិតនៅទីនោះជាអមតៈ។

Benefits from the Hadith

  1. សាររបស់ណាពី ﷺ គឺសម្រាប់មនុស្សជាតិទាំងអស់ ហើយការគោរពតាមលោក គឺជាកាតព្វកិច្ច។ ចំណែកឯច្បាប់បញ្ញត្តិរបស់លោក គឺនិរាករណ៍នូវច្បាប់បញ្ញត្តិទាំងអស់ដែលមានពីមុន។
  2. អ្នកដែលបដិសេធណាពី ﷺ នោះការអះអាងរបស់គេដែលថា ខ្លួនមានជំនឿលើណាពីផ្សេងទៀតទាំងអស់ គឺមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់រូបគេឡើយ។
  3. អ្នកដែលមិនដែលបានឮអំពីណាពី ﷺ ហើយការអំពាវនាវរបស់អ៊ីស្លាមក៏មិនបានទៅដល់រូបគេដែរនោះ ជននោះត្រូវបានគេអនុគ្រោះ ហើយជោគវាសនារបស់គេនៅថ្ងៃបរលោក គឺស្ថិតលើអល់ឡោះជាម្ចាស់។
  4. ការទទួលយកអ៊ីស្លាមធ្វើជាសាសនានៅតែអាចផ្តល់ផលប្រយោជន៍ ទោះបីជារូបគេជិតស្លាប់ហើយក៏ដោយ និងសូម្បីតែក្នុងពេលដែលរូបគេឈឺធ្ងន់ហើយក៏ដោយ ដរាបណាព្រលឹងមិនទាន់មកដល់បំពង់ក។
  5. ការចាត់ទុកសាសនារបស់ពួកគ្មានជំនឿ(ក្នុងចំណោមនោះ គឺសាសនាយូដា និងសាសនាគ្រឹស្ទាន) ថាជាសាសនាត្រឹមត្រូវ គឺនឹងក្លាយជាអ្នកគ្មានជំនឿ(កាហ្វៀរ)។
  6. ការលើកឡើងអំពីយូដានិងគ្រឹស្ទាននៅក្នុងហាទីស្ហនេះ គឺដើម្បីឲ្យអ្នកដទៃទៀតក្រៅពីពួកគេមានការប្រុងប្រយ័ត្ន។ នោះគឺដោយសារពួកយូដា និងពួកគ្រឹស្ទាន គឺពួកគេមានគម្ពីរ(មកពីអល់ឡោះជាម្ចាស់)។ ហើយប្រសិនបើនេះជាស្ថានភាពរបស់ពួកគេ ដូចនេះ អ្នកដទៃទៀតក្រៅពីពួកគេដែលគ្មានគម្ពីរ(មកពីអល់ឡោះ)សោះ គឺកាន់តែធ្ងន់ធ្ងរថែមទៀត។ ហេតុនេះ ចាំបាច់លើពួកគេទាំងអស់គ្នាត្រូវតែចូលសាសនារបស់លោក និងគោរពប្រតិបត្តិតាមលោក ﷺ។
View Translations
Language: English Urdu Spanish More ... (56)
More ...