“សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតនៅក្នុងដៃរបស់ទ្រង់ថា គ្មាននរណាម្នាក់នៃប្រជាជាតិនេះ មិនថាយូដាក្តី មិនថាគ្រឹស្ទានក្តីដែលបានឮអំពីខ្ញុំ ហើយរូបគេស្លាប់ទៅដោយមិនមានជំនឿលើអ្វីដែលខ្ញុំត្រូវបានគេបញ្ជូនមកជាមួយទេនោះ លើកលែងតែរូបគេនឹងស្ថិតក្នុងចំណោមពួកឋាននរក”។
ហើយពួកយើងបាននិយាយថា៖ លោកគឺជាចៅហ្វាយរបស់ពួកយើង។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចៅហ្វាយ(របស់ពួកយើង) គឺអល់ឡោះជាម្ចាស់”។ ពួកយើងបាននិយាយថា៖ លោកជាអ្នកដែលប្រសើរជាងគេបំផុតក្នុងចំណោមពួកយើងចំពោះឧត្តមភាព និងជាអ្នកដែលអស្ចារ្យបំផុតនៃពួកយើងចំពោះសេចក្តីល្អ។ លោកបានតបថា៖ “ចូរនិយាយនូវពាក្យសម្ដីដែលពួកអ្នកនិយាយរាល់ថ្ងៃ ឬនិយាយតែពាក្យសម្ដីខ្លះរបស់ពួកអ្នក ហើយមិនត្រូវឲ្យស្ហៃតនអូសទាញពួកអ្នកឡើយ”។
“សូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃទ្រង់! ពេលវេលាដែលកូនប្រុសរបស់ម៉ារយ៉ាំ(ណាពីអ៊ីសា)នឹងចុះមកក្នុងចំណោមពួកអ្នកក្នុងនាមជាអ្នកកាត់សេចក្តីដ៏យុត្តិធម៌ គឺជិតមកដល់ហើយ។ ហើយគាត់នឹងបំបាក់ឈើឆ្កាង សម្លាប់សត្វជ្រូក លុបបំបាត់ការបង់ពន្ធ ហើយទ្រព្យសម្បត្តិនឹងសម្បូរហូរហៀរ រហូតដល់គ្មាននរណាម្នាក់នឹងទទួលយកវាទៀតឡើយ”។
ចូរអ្នកកត់ត្រាចុះ។ ពិតណាស់ ខ្ញុំសូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងកណ្តាប់ដៃទ្រង់ថា គ្មានអ្វីមួយដែលចេញអំពីវា(មាត់រ៉ស៊ូលុលឡោះ)ឡើយ លើកលែងតែជាការពិត”។
“ពិតប្រាកដណាស់ អ្នកដែលកោតខ្លាចអល់ឡោះជាងគេក្នុងចំណោមពួកអ្នក និងដឹងពីអល់ឡោះជាងគេក្នុងចំណោមពួកអ្នក គឺខ្ញុំ”។