عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«وَالَّذِي نَفْسِي بِيَدِهِ، لَيُوشِكَنَّ أَنْ يَنْزِلَ فِيكُمْ ابْنُ مَرْيَمَ حَكَمًا مُقْسِطًا، فَيَكْسِرَ الصَّلِيبَ، وَيَقْتُلَ الخِنْزِيرَ، وَيَضَعَ الجِزْيَةَ، وَيَفِيضَ المَالُ حَتَّى لاَ يَقْبَلَهُ أَحَدٌ».

[صحيح] - [متفق عليه] - [صحيح البخاري: 2222]
المزيــد ...

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“សូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃទ្រង់! ពេលវេលាដែលកូនប្រុសរបស់ម៉ារយ៉ាំ(ណាពីអ៊ីសា)នឹងចុះមកក្នុងចំណោមពួកអ្នកក្នុងនាមជាអ្នកកាត់សេចក្តីដ៏យុត្តិធម៌ គឺជិតមកដល់ហើយ។ ហើយគាត់នឹងបំបាក់ឈើឆ្កាង សម្លាប់សត្វជ្រូក លុបបំបាត់ការបង់ពន្ធ ហើយទ្រព្យសម្បត្តិនឹងសម្បូរហូរហៀរ រហូតដល់គ្មាននរណាម្នាក់នឹងទទួលយកវាទៀតឡើយ”។

[صحيح] - [متفق عليه] - [صحيح البخاري - 2222]

Explanation

ណាពី ﷺ លោកបានស្បថថា ការចុះមករបស់ណាពីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ អាឡៃហ៊ិស្សាឡាម ដើម្បីកាត់សេចក្តីរវាងមនុស្សលោកដោយភាពយុត្តិធម៌ស្របតាមច្បាប់បញ្ញត្តិអ៊ីស្លាមដែលនាំមកដោយណាពីមូហាំម៉ាត់ ﷺ នោះ គឺជិតមកដល់ហើយ។ ពិតណាស់ ណាពីអ៊ីសា អាឡៃហ៊ិស្សាឡាម នឹងបំបាក់ឈើឆ្កាងដែលពួកគ្រឹស្តសាសនិកគោរពបូជា ហើយគាត់នឹងសម្លាប់សត្វជ្រូក ព្រមទាំងលុបបំបាត់ការបង់ពន្ធ(ជីហ្សយ៉ះ) និងនាំមនុស្សទាំងអស់ឱ្យចូលសាសនាអ៊ីស្លាម។ នៅពេលនោះ ទ្រព្យសម្បត្តិនឹងមានច្រើនលើសលប់ សម្បូរហូរហៀរ រហូតដល់គ្មាននរណាម្នាក់ទទួលយកវាទៀតឡើយ ដោយសារតែវាមានច្រើនបរិបូរណ៍ មនុស្សម្នាក់ៗនឹងមានអារម្មណ៍ស្កប់ស្កល់នឹងអ្វីដែលខ្លួនមាន ហើយពរជ័យ និងសេចក្តីល្អនឹងមកដល់ជាបន្តបន្ទាប់។

Benefits from the Hadith

  1. បញ្ជាក់ពីការចុះមកវិញរបស់ណាពីអ៊ីសា អាឡៃហ៊ិស្សាឡាម នាសម័យកាលចុងក្រោយ ហើយវាស្ថិតក្នុងចំណោមសញ្ញានៃថ្ងៃបរលោក។
  2. ច្បាប់បញ្ញត្តិរបស់ណាពីមូហាំម៉ាត់ ﷺ មិនអាចត្រូវបានជំនួសឬលុបបំបាត់ដោយច្បាប់ផ្សេងឡើយ។
  3. ភាពចម្រុងចម្រើន និងពរជ័យកើតមានក្នុងទ្រព្យសម្បត្តិនាសម័យកាលចុងក្រោយ ហើយមនុស្សនឹងមិនសូវ ខ្វល់ខ្វាយពីវាឡើយ។
  4. ផ្តល់ដំណឹងរីករាយពីភាពគង់វង្សនៃសាសនាឥស្លាម ខណៈដែលណាពីអ៊ីសា អាឡៃហ៊ិស្សាឡាម នឹងកាត់សេចក្តីដោយប្រើច្បាប់ឥស្លាមនាសម័យកាលចុងក្រោយ។
View Translations
Language: English Urdu Spanish More ... (55)
More ...