عَنْ أَبِي هُرَيْرَةَ رضي الله عنه عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«لاَ تَقُومُ السَّاعَةُ حَتَّى يَمُرَّ الرَّجُلُ بِقَبْرِ الرَّجُلِ فَيَقُولُ: يَا لَيْتَنِي مَكَانَهُ».

[صحيح] - [متفق عليه] - [صحيح البخاري: 7115]
المزيــد ...

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែមានបុរសម្នាក់ដើរកាត់ផ្នូររបស់បុរសម្នាក់ទៀត ហើយនិយាយថា៖ ឱអនិច្ចា! ប្រសិនបើខ្ញុំស្ថិតនៅកន្លែងរបស់គេ”។

[صحيح] - [متفق عليه] - [صحيح البخاري - 7115]

Explanation

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ថ្ងៃបរលោកនឹងមិនកើតឡើងនោះឡើយ លុះត្រាតែមានបុរសម្នាក់ដើរកាត់ផ្នូរ ហើយប្រាថ្នាចង់ស្លាប់ដូចអ្នកដែលបញ្ចុះក្នុងផ្នូរនោះ។ មូលហេតុ គឺដោយសារតែជននោះខ្លាចបាត់បង់សាសនារបស់ខ្លួន ដោយសារការរីករាលដាលនៃអំពើអាក្រក់និងជនដែលប្រព្រឹត្តអាក្រក់វា និងការលេចឡើងនៃភាពវឹកវរ អំពើបាប និងអំពើអាក្រក់ផ្សេងៗ។

Benefits from the Hadith

  1. បង្ហាញពីការលេចឡើងនៃអំពើអាក្រក់ និងភាពវឹកវរជាច្រើននៅសម័យកាលចុងក្រោយ(មុនថ្ងៃបរលោកកើតឡើង)។
  2. ជំរុញឱ្យមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនសម្រាប់សេចក្តីស្លាប់ដោយការមានជំនឿ និងការសាងអំពើល្អ ហើយចៀសវាងពីកន្លែងដែលមានភាពវឹកវរ និងគ្រោះថ្នាក់។
View Translations
Language: English Urdu Spanish More ... (55)
More ...