1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Virtues and Manners

ហាទីស្ហ “បុគ្គលណាជួយដោះទុក្ខអ្នកមានជំនឿមួយក្នុងចំណោមទុក្ខនានាក្នុងលោកិយ អល់ឡោះជាម្ចាស់នឹងជួយដោះទុក្ខជននោះវិញក្នុងចំណោមទុក្ខនានានៅថ្ងៃបរលោក។

عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«مَنْ نَفَّسَ عَنْ مُؤْمِنٍ كُرْبَةً مِنْ كُرَبِ الدُّنْيَا نَفَّسَ اللهُ عَنْهُ كُرْبَةً مِنْ كُرَبِ يَوْمِ الْقِيَامَةِ، وَمَنْ يَسَّرَ عَلَى مُعْسِرٍ يَسَّرَ اللهُ عَلَيْهِ فِي الدُّنْيَا وَالْآخِرَةِ، وَمَنْ سَتَرَ مُسْلِمًا سَتَرَهُ اللهُ فِي الدُّنْيَا وَالْآخِرَةِ، وَاللهُ فِي عَوْنِ الْعَبْدِ مَا كَانَ الْعَبْدُ فِي عَوْنِ أَخِيهِ، وَمَنْ سَلَكَ طَرِيقًا يَلْتَمِسُ فِيهِ عِلْمًا سَهَّلَ اللهُ لَهُ بِهِ طَرِيقًا إِلَى الْجَنَّةِ، وَمَا اجْتَمَعَ قَوْمٌ فِي بَيْتٍ مِنْ بُيُوتِ اللهِ يَتْلُونَ كِتَابَ اللهِ وَيَتَدَارَسُونَهُ بَيْنَهُمْ إِلَّا نَزَلَتْ عَلَيْهِمِ السَّكِينَةُ، وَغَشِيَتْهُمُ الرَّحْمَةُ، وَحَفَّتْهُمُ الْمَلَائِكَةُ، وَذَكَرَهُمُ اللهُ فِيمَنْ عِنْدَهُ، وَمَنْ بَطَّأَ بِهِ عَمَلُهُ لَمْ يُسْرِعْ بِهِ نَسَبُهُ».

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺលោកបានមានប្រសាសន៍ថា៖
“បុគ្គលណាជួយដោះទុក្ខអ្នកមានជំនឿមួយក្នុងចំណោមទុក្ខនានាក្នុងលោកិយ អល់ឡោះជាម្ចាស់នឹងជួយដោះទុក្ខជននោះវិញក្នុងចំណោមទុក្ខនានានៅថ្ងៃបរលោក។ បុគ្គលណាជួយសម្រួលដល់អ្នកមានការលំបាក នោះអល់ឡោះជាម្ចាស់នឹងជួយសម្រួលដល់ជននោះវិញទាំងក្នុងលោកិយ និងថ្ងៃបរលាក។ បុគ្គលណាជួយលាក់បាំង(ប្រការមិនល្អ)របស់អ្នកមូស្លីម អល់ឡោះជាម្ចាស់នឹងជួយលាក់បាំងជននោះវិញទាំងក្នុងលោកិយ និងថ្ងៃបរលោក។ អល់ឡោះទ្រង់ជួយដល់ខ្ញុំបម្រើរបស់ទ្រង់ ដរាបណាខ្ញុំបម្រើនោះចេះជួយដល់បងប្អូនរបស់ខ្លួន។ បុគ្គលណាធ្វើដំណើរតាមផ្លូវមួយដើម្បីសេ្វងរកចំណេះវិជ្ជា អល់ឡោះជាម្ចាស់នឹងជួយសម្រួលផ្លូវមួយឲ្យជននោះទៅកាន់ឋានសួគ៌។ រាល់ក្រុមទាំងឡាយដែលប្រមូលផ្ដុំគ្នានៅក្នុងគេហដ្ឋានមួយក្នុងចំណោមគេហដ្ឋានទាំងឡាយរបស់អល់ឡោះ(ម៉ាស្ជិត)ដើម្បីសូត្រគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) និងបង្រៀនវាដល់គ្នាទៅវិញទៅមក នោះភាពនឹងនរប្រាកដជានឹងកើតមានចំពោះពួកគេ ក្ដីមេត្តាករុណានឹងគ្របដណ្ដប់លើពួកគេ ម៉ាឡាអ៊ីកាត់នឹងនៅជុំវិញពួកគេ ហើយអល់ឡោះជាម្ចាស់នឹងរំលឹកពីពួកគេនៅក្នុងចំណោមក្រុមអ្នកដែលនៅក្បែរទ្រង់។ ជនណាហើយដែលមិនបានសាងទង្វើល្អទេនោះ ពូជអម្បូររបស់គេមិនអាចផ្ដល់ផលប្រយោជន៍អ្វីដល់គេឡើយ”។

صحيح رواه مسلم صحيح مسلم - 2699

ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ផលតបស្នងរបស់អ្នកមូស្លីមនៅចំពោះអល់ឡោះជាម្ចាស់ គឺអាស្រ័យទៅតាមអ្វីដែលអ្នកមូស្លីមនោះធ្វើចំពោះអ្នកមូស្លីមដទៃទៀត។ ដូចនេះ ជនណាដែលជួយដោះស្រាយ និងជួយដោះទុក្ខព្រួយនិងភាពតានតឹងរបស់អ្នកមានជំនឿម្នាក់នៅក្នុងលោកិយនេះ ការតបស្នងរបស់អល់ឡោះជាម្ចាស់ចំពោះជននោះ គឺទ្រង់នឹងជួយដោះទុក្ខជននោះវិញក្នុងចំណោមទុក្ខលំបាកនានានៅថ្ងៃបរលោក។ បុគ្គលណាជួយសម្រួលដល់អ្នកដែលជួបការលំបាក និងជួយដោះស្រាយការលំបាកនោះ អល់ឡោះជាម្ចាស់នឹងជួយសម្រួលដល់ជននោះវិញទាំងក្នុងលោកិយ និងនៅថ្ងៃបរលាក។ បុគ្គលណាដែលជួយបិទបាំងប្រការមិនល្អរបស់អ្នកមូស្លីមណាម្នាក់ ដូចជាប្រសិនបើរូបគេដឹងថាអ្នកនោះបានប្រព្រឹត្តកំហុស ឬមានកំហុសដែលមិនគួរលាតត្រដាង នោះអល់ឡោះជាម្ចាស់នឹងជួយបិទបាំងជននោះវិញទាំងនៅក្នុងលោកិយនេះ និងនៅបរលោក។ អល់ឡោះជាម្ចាស់ទ្រង់ជួយដល់ខ្ញុំបម្រើរបស់ទ្រង់ ដរាបណាខ្ញុំបម្រើនោះចេះជួយដល់បងប្អូនរបស់ខ្លួនក្នុងកិច្ចការសាសនា និងលោកិយ។ ការជួយនេះអាចតាមរយៈការបួងសួង ផ្លូវកាយ ទ្រព្យសម្បត្តិ ក៏ដូចជាមធ្យោបាយផ្សេងៗទៀត។ បុគ្គលណាដែលដើរលើផ្លូវស្វែងរកចំណេះដឹងផ្នែកសាសនាឥស្លាមក្នុងគោលបំណងដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ នោះទ្រង់នឹងសម្រួលផ្លូវទៅកាន់ឋានសួគ៌សម្រាប់ជននោះ។ រាល់ក្រុមទាំងឡាយដែលប្រមូលផ្ដុំគ្នានៅក្នុងគេហដ្ឋានមួយក្នុងចំណោមគេហដ្ឋានទាំងឡាយរបស់អល់ឡោះ(ម៉ាស្ជិត)ដើម្បីសូត្រគម្ពីរគួរអាន និងបង្រៀនវាដល់គ្នាទៅវិញទៅមក នោះភាពនឹងនរ និងភាពស្ងប់សុខនឹងកើតមានចំពោះពួកគេ ក្ដីមេត្តាករុណារបស់អល់ឡោះនឹងគ្របដណ្ដប់លើពួកគេ ម៉ាឡាអ៊ីកាត់នឹងព័ទ្ធជុំវិញពួកគេ ហើយអល់ឡោះជាម្ចាស់នឹងរំលឹកពីពួកគេនៅក្នុងចំណោមក្រុមអ្នកដែលនៅក្បែរទ្រង់។ ការដែលអល់ឡោះជាម្ចាស់រំឭកពីខ្ញុំបម្រើរបស់ទ្រង់នៅក្នុងក្រុមម៉ាឡាអ៊ីកាត់ដែលមានឋានៈខ្ពង់ខ្ពស់បែបនេះ គឺជាកិត្តិយសដ៏គ្រប់គ្រាន់បំផុតហើយសម្រាប់គេ។ ជនណាដែលមានទង្វើកុសលតិចតួចនឹងមិនអាចឈានដល់ឋានៈរបស់អ្នកដែលធ្វើអំពើល្អបានឡើយ។ ហេតុនេះ គេមិនត្រូវពឹងផ្អែកលើកិត្តិយសនៃពូជពង្ស ឬបុណ្យកុសលរបស់បុព្វការីជន ហើយធ្វេសប្រហែសក្នុងការសាងទង្វើកុសលនោះទេ។

មេរៀនដែលទាញបានពីហាទីស្ហ

  1. អ៊ិពនូទើគីគុលអ៊ីត បាននិយាយថា៖ នេះជាហាទីស្ហដ៏អស្ចារ្យមួយដែលរួមបញ្ចូលនូវចំណេះដឹង គោលការណ៍ និងសីលធម៌ជាច្រើនប្រភេទ។ វាបង្ហាញពីគុណតម្លៃនៃការបំពេញតម្រូវការរបស់អ្នកមូស្លីម និងការផ្តល់ជាប្រយោជន៍ដល់ពួកគេតាមលទ្ធភាពដែលអាចធ្វើបានតាមរយៈចំណេះដឹង ទ្រព្យសម្បត្តិ ការជួយ ការបង្ហាញផ្លូវ ឬការផ្តល់ដំបូន្មានជាដើម។
  2. លើកទឹកចិត្តឱ្យសម្រួលដល់អ្នកដែលជួបការលំបាក។
  3. ជំរុញឱ្យជួយដល់អ្នកមូស្លីម ហើយអល់ឡោះជាម្ចាស់នឹងជួយដល់អ្នកដែលជួយអ្នកដទៃអាស្រ័យទៅតាមកម្រិតនៃការជួយដែលគេផ្តល់ទៅបងប្អូនរបស់គេ។
  4. ក្នុងចំណោមរូបភាពនៃការបិទបាំងប្រការមិនល្អរបស់អ្នកមូស្លីម គឺការមិនតាមចាប់កំហុសអ្នកដទៃ។ មានការរាយការណ៍ពីអ្នកសាឡាហ្វជំនាន់មុនថា៖ ខ្ញុំបានជួបមនុស្សមួយក្រុមដែលគ្មានភាពខ្វះខាត។ ប៉ុន្តែពួកគេនិយាយពីភាពខ្វះខាតរបស់អ្នកដទៃ។ ដូច្នេះ មនុស្សក៏និយាយពីភាពខ្វះខាតរបស់ពួកគេដែរ។ ហើយខ្ញុំក៏បានជួបមនុស្សមួយក្រុមទៀតដែលមានភាពខ្វះខាត។ ប៉ុន្តែពួកគេមិននិយាយពីភាពខ្វះខាតរបស់អ្នកដទៃ។ ហេតុនេះ ភាពខ្វះខាតរបស់ពួកគេក៏ត្រូវបានគេភ្លេចចោល។
  5. ការបិទបាំងប្រការមិនល្អរបស់អ្នកដទៃមិនមែនមានន័យថា យើងត្រូវទុកឱ្យអំពើអាក្រក់កើតឡើងដោយមិនកែប្រែវានោះទេ។ ផ្ទុយទៅវិញ យើងត្រូវកែប្រែអំពើអាក្រក់នោះ ហើយក៏បិទបាំងវាផងដែរ។ នេះអនុវត្តចំពោះអ្នកដែលគេស្គាល់ថាមិនមែនជាអ្នកបង្កគ្រោះថ្នាក់ និងមិនប្រព្រឹត្តអំពើអាក្រក់ដោយបំពាន។ តែចំពោះអ្នកដែលគេស្គាល់ទូទៅពីការប្រព្រឹត្តអាក្រក់របស់គេបែបនេះ គឺយើងមិនគួរបិទបាំងកំហុសឆ្គងរបស់គេនោះឡើយ។ ផ្ទុយទៅវិញ គឺត្រូវរាយការណ៍រឿងនេះទៅអ្នកមានសិទ្ធិអំណាច បើសិនជាការធ្វើបែបនេះមិនបង្កឱ្យមានផលប៉ះពាល់កាន់តែខ្លាំង។ នេះដោយសារតែការបិទបាំងកំហុសរបស់ជននោះនឹងជំរុញឱ្យជននោះកាន់តែហ៊ានប្រព្រឹត្តអំពើអាក្រក់ និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ព្រមទាំងលើកទឹកចិត្តដល់អ្នកអាក្រក់ផ្សេងទៀតផងដែរ។
  6. ជំរុញឱ្យស្វែងរកចំណេះវិជ្ជា សូត្រគម្ពីរគួរអាន និងបង្រៀនវាដល់គ្នា។
  7. អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះជាភស្តុតាងដែលបញ្ជាក់ពីឧត្តមភាពនៃការជួបជុំគ្នាដើម្បីសូត្រគម្ពីរគួរអាននៅក្នុងម៉ាស្ជិត... ហើយការជួបជុំគ្នានៅសាលារៀន ក្លឹបសិក្សា និងកន្លែងស្រដៀងគ្នាផ្សេងទៀត ក៏រាប់បញ្ចូលក្នុងឧត្តមភាពនៃការជួបជុំគ្នានៅក្នុងម៉ាស្ជិតដែរ إن شاء الله تعالى។
  8. អល់ឡោះជាម្ចាស់ទ្រង់កំណត់ផលបុណ្យផ្អែកលើទង្វើ មិនមែនផ្អែកលើពូជពង្សនោះឡើយ។

បង្ហាញការបកប្រែ

60 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
FR Français الفرنسية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
TH ไทย التايلندية
DE Deutsch الألمانية
JA 日本語 اليابانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча القيرقيزية
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda الكينياروندا
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy المالاجاشية
OM Oromoo الأورومو
KN ಕನ್ನಡ الكانادا
WO Wolof الولوف
AZ Azərbaycan الأذربيجانية
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
BM Bambara البامبارية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
DA Dansk الدنماركية
RN Kirundi الكيروندي
KMR Kurmancî الكرمنجية
MS Bahasa Melayu الملايو
បញ្ជីទាំងអស់